បាតុភាព រួមភេទ ជាប់ប្រដាប់​​ ភេទបុរស ជាការពិត ឬជាពាក្យ ចចាមអារ៉ាម

7/22/2013 0 Comments A+ a-

កាលពី ១សប្ដាហ៍កន្លងទៅថ្មីៗនេះ ករណីបុរសនារី ១គូមានសាហាយស្មន់ហ្នឹងគ្នា ត្រូវជាប់ប្រដាប់ភេទបុរសក្នុង ទ្វាមាសនារីនោះ នៅឯផ្ទះសំណាក់មួយ ក្នុងក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា ធ្វើឱ្យផ្អើលដល់ប៉ូលិស និង ប្រជាជនក្បែរខាងមកចោមរោម ។


ករណីរួមភេទជាប់លិង្គ កើតឡើងនៅប្រទេស កេនយ៉ា កាលពីថ្ងៃទី៩ ឧសភា ២០១៣ ។
 
ករណីការរួមភេទរវាងបុរស និងនារី ហើយត្រូវជាប់គ្នានេះ វាមិនមែនជាករណីទី១ទេ ដែលបានកើតឡើងក្នុងប្រទេស
កេនយ៉ា ប៉ុន្តែការជាប់គ្នាក្នុងពេលរួមភេទ បែរជាជាប់ពាក់ព័ន្ធជាមួយការប្រើមន្តអាគមន៍ ទៅវិញ ។ ករណីរួមភេទ
ជាប់គ្នាខាងលើ លិង្គត្រូវបានដកចេញវិញដោយសុវត្ថិភាព ក្រោយពេលមានការយល់ព្រមបង់ប្រាក់ និងការសូត្រមន្ត
បាលីពីគ្រូមន្តអាគមន៍ ។

តើអ្នកវិទ្យាសាស្ត្របកស្រាយដូចម្ដេច ?
ករណីប្រដាប់ភេទឈ្មោល (លិង្គ) ជាប់រន្ធយោនី អាចកើតមានឡើង ដោយសារចលនាសាច់ដុំរួមរបស់រន្ធយោនី​ ។
បាតុភាពសាច់ដុំរួមរន្ធយោនី​ជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែករណីជាប់លិង្គបុរសក្នុងរន្ធនេះ ប្រហែលជាគ្មានកើត
ឡើងនោះទេ នៅពេលបុរសនារីកំពុងរួមភេទ វាកើតឡើងតែក្នុងរឿងប្រឌិត និងជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ។

ឯកសារជាច្រើនក៏បានលើកយកករណីលិង្គបុរសត្រូវជាប់ក្នុងប្រដាប់ភេទស្ត្រី ក្នុងពេលរួមភេទ មកបកស្រាយផង
ដែរ ដូចជា ៖

- ក្នុងជំនាន់រ៉ូម ពាក្យ Penis Captivus ត្រូវបានពណ៌នាថា ជាប់លិង្គ ត្រូវបានប្រើ ដើម្បីជាការកំប្លែង និង
និយាយលេងចំអែចំអន់ដល់ដៃគូតែប៉ុណ្ណោះ ។ ឯកសារចិន មានសរសេរថា មនុស្សណាមានទោស ប្រព្រឹត្តអំពើ
បាបជាមួយព្រះ នឹងស្វែងរកស្នេហ៍ដល់កំពូលហើយត្រូវជាប់ប្រដាប់ភេទ ក្នុងពេលឡើងឋានសួគ៌ ថ្ងៃបន្ទាប់ពួកគេ
នឹងត្រូវក្រាបបង្គំ ស្រក់ទឹកភ្នែក ហើយបន់ស្រន់ស្វែងរកព្រះ ដើម្បីឱ្យពួកគេអាចដាច់ចេញពីគ្នា ។

- ឯកសារស្រាវជ្រាវរបស់លោក Rolesston បានសិក្សាយ៉ាងច្រើនបញ្ហាខាងលើ ដោយមាននិយាយពីតាំងពី
សម័យកាលចិនបូរាណ រហូតដល់ការចុះផ្សាយលើទស្សនាវដ្ដី Piltz លេខ៣ ឆ្នាំ១៩២៣ ។ ករណី « យើងខ្ញុំនឹក
ឃើញ ការរួមតូចរន្ធយោនី ហើយជាប់លិង្គ បានកើតឡើងនៅ Warsaw ហើយគូស្នេហ៍បានសម្រេចបញ្ចប់បញ្ហា
តាមរយៈការអត្តឃាតរបស់ប្ដីប្រពន្ធទាំង ២នាក់
 »។

អ្នកស្រាវជ្រាវ Rolesston បានស្វែងរកការបកស្រាយយ៉ាងច្រើនពីអ្នកជំនាញភេទសាស្ត្រ អ្នកជំនាញសម្ភព និង
អ្នកជំនាញល្បីៗជាច្រើនរូបទៀត ប៉ុន្តែអ្នកជំនាញសុទ្ធតែនិយាយថា ករណីនេះមិនដែលជួបប្រទះទេ ។ ជាចុងក្រោយ
ឯកសារស្រាវជ្រាវរបស់លោក បានសង្ខេបនិងធ្វើការសន្និដ្ឋានថា ករណីរួមភេទជាប់គ្នាបែបនេះ ស្ថិតក្នុងភាពសង្ស័យ
គ្រាន់តែជាការក្ដីស្រមៃ មិនជាក់ស្ដែង ។

- វេជ្ជបណ្ឌិត Scanzoni បានរាយការណ៍អំពីករណីប្ដីប្រពន្ធ ១គូ ថា ប្ដីតែងតែផ្អាករឿងតម្រេកផ្លូវភេទ គ្រប់ពេល
កើតរឿងបែបនេះ ព្រោះតែរន្ធយោនីរបស់ប្រពន្ធគាត់រួមតូច និងរឹងខ្លាំងហួសកម្រិត ។ លោក Scanzoni បាន
ផ្ដល់យោបល់បាតុភាពបែបនេះថា « ក្នុងពេលអារម្មណ៍ឡើងដល់ចំណុចកំពូល សាច់ដុំរន្ធយោនីរួមតូចយ៉ាងខ្លាំង
ដើម្បីចាប់លិង្គ ហើយធ្វើឱ្យដៃគូទាំង២ មានអារម្មណ៍ឈឺ ។ ចលនានេះអាចរក្សាក្នុងរយៈពេលយូរ ដូច្នេះលិង្គមិនអាច
ដកចេញមកក្រៅបាន
 »។

- អ្នកនិពន្ធ  Kraupl Taylor ជនជាតិអង់គ្លេសបានធ្វើសេចក្ដីសង្ខេបទស្សនៈរបស់គាត់ចំពោះបញ្ហានេះ ត្រូវបាន
ចុះផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រ អង់គ្លេស ក្នុងខែកុម្ភៈ ឆ្នាំ១០៧៩ ដូច្នេះថា ករណីរួមតូចរន្ធយោនី ជាសញ្ញាណ
ធម្មតារបស់ស្ត្រី ប៉ុន្តែករណីជាប់លិង្គបុរសក្នុងរន្ធនេះកម្រនឹងកើតមានណាស់ ហើយវាប្រហែលជាមាននៅក្នុងរឿង
ព្រេងបុរាណ ដើម្បីមាក់ងាយបញ្ហាជីវិតផ្លូវភេទរបស់មនុស្សតែប៉ុណ្ណោះ ៕


ប្រភព : NewsToday