លោកសម រង្ស៊ី មកដល់ឡើងជិះឡាន ជាមួយលោក កឹម សុខា ទៅទីលានប្រជាធិបតេយ្យ
ភ្នំពេញ: លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។
លោកសមរង្ស៊ី បានថ្លែងយ៉ាងខ្លីទៅកាន់អ្នកកាសែតថា លោករំភើប ដែលបានវិលត្រឡប់មកវិញ។ លោកអះអាងថា លោកមកវិញនេះ ដើម្បីសង្គ្រោះជាតិ។
លោក សមរង្ស៊ី ត្រូវបានអមដោយលោក កឹម សុខា ដើរចេញពីព្រលានយន្តហោះ នៅខាងផ្នែក VIP ហើយបានឡើងឡានអត់ដំបូល ឈរស្វាគមន៍អ្នកគាំទ្រ ដើម្បីធ្វើដំណើរសំដៅទៅកាន់ទីលានប្រជាធិបតេយ្យ។
ការវិលត្រឡប់របស់លោកសម រង្ស៊ី គេសង្កេតឃើញថា សកម្មជនដែលទៅហែហមនោះ មានចំនួនរាប់ពាន់អ្នក នៅតាមដងផ្លូវ ដោយគ្មានសណ្តាប់ធ្នាប់ មានការកកស្ទះផ្លូវ ស្ទើរគ្រប់កន្លែង។ លោកសម រង្ស៊ី ដែលបានអះអាងថា ខ្លួនជាអ្នកស្នេហាជាតិនោះ បានក្រាបសំពះនិងយកមុខថើបផ្ទាល់នឹងដី ហើយឡើងឡាន ជិះជាមួយ លោក កឹម សុខា សំដៅទៅទីលានប្រជាធិបតេយ្យ។
បើតាមកម្មវិធីដែលបានគ្រោងទុកនោះ គណបក្សសង្គ្រោះជាតិ បានប្រកាសឲ្យដឹងថា លោកសម រង្ស៊ី ត្រូវជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអ្នកគាំទ្រ នៅមុខផ្សារស៊ិនជូរីផ្លាហ្សា មុននឹងចេញដំណើរទៅទីលានប្រជាធិបតេយ្យ នៅជិតវត្តភ្នំ ដើម្បីជួបសកម្មជនអ្នកគាំទ្រ។ ពេលរសៀលថ្ងៃដដែលនេះ លោកសមរង្ស៊ី នឹងដឹកនាំក្បួនឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ជាមួយលោកកឹម សុខា នៅភ្នំពេញ។
ការវិលត្រឡប់មកកម្ពុជារបស់លោកសម រង្ស៊ី បន្ទាប់ពីមានការលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ហើយការវិលត្រឡប់នេះ គឺក្រោយពីលោកបាននិរទេសខ្លួន ចេញទៅក្រៅប្រទេស ដោយខ្លួនឯងអស់ រយៈពេលជាង ៤ឆ្នាំ គិតចាប់ពីចុងឆ្នាំ២០០៩ ដោយសារតែលោកបានប្រព្រឹត្តខុស ទាក់ទងទៅនឹងការដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាម លេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ការក្លែងបន្លំឯកសារនៅលើផែនទី ការបរិហាកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត ដោយត្រូវតុលាការផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារជាង ១០ ឆ្នាំ។
ជាមួយគ្នានេះ កំលាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ ប៉ូលិស ប៉េអឹម ជាច្រើននាក់ ក៏ត្រូវបានដាក់ពង្រាយតាមដងផ្លូវ ដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមដងផ្លូវ និងការពារកុំឲ្យជនឱកាសនិយម ប្រព្រឹត្តអ្វីដែលធ្វើឲ្យមានភាពចលាចល ពិសេសគឺការពារនូវសុវត្ថិភាពរបស់លោកសមរង្ស៊ី។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាៈ" សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណជា ៤ម៉ឺននាក់ ត្រូវបានរៀបចំ ដើម្បីទៅទទួលលោកសម រង្ស៊ី ពេលវិលមកកម្ពុជាវិញ។ ក្នុងចំនួន៤ម៉ឺននាក់នោះ មាន២ម៉ឺននាក់ ទៅទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង២ម៉ឺននាក់ទៀត រង់ចាំទទួលនៅទីលានប្រជាធិបតេយ្យ "។
ចំណែកលោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់ CEN កាលពីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឲ្យដឹងថាៈ" កំលាំងសមត្ថកិច្ចជាច្រើននាក់ និងគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់។ សមត្ថកិច្ចការពារទាំងខាងក្នុង និងទាំងខាងក្រៅ លើកលែងតែក្នុងក្បួន។ សន្តិសុខផ្ទៃក្នុង នៅក្នុងក្បួន គឺកំលាំងខាងគណបក្សសង្គ្រោះជាតិ ជាអ្នករៀបចំ និងទទួលខុសត្រូវ "។
លោកបានបន្តថាៈ" កំលាំងប៉ូលិស និងកងរាជអាវុធហត្ថ សហការគ្នា ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កំលាំងសមត្ថកិច្ចមានចំនួនច្រើន ដើម្បីធានាខុសត្រូវ ពីព្រោះសមត្ថកិច្ច ត្រូវប្រយ័ត្នប្រយែង។ សមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់សាធារណៈ ពីព្រោះវាទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម ហើយសមត្ថកិច្ច ត្រូវតែរៀបចំ "។
រីឯលោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងដែរថាៈ" កំលាំងកងអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣០០នាក់ និងកងរាជអាវុធហត្ថផ្ទៃប្រទេស ២០០ នាក់ ត្រូវបានរៀបចំ សម្រាប់ការពារ និងត្រៀមជួយធ្វើអន្តរាគមន៍ នៅពេលដែលកើតមានឧបទ្ទវហេតុ កើតឡើងដោយចៃដន្យណាមួយ ក្នុងពេលលោកសមរង្ស៊ី វិលមកវិញ នៅព្រឹកនេះ "។
លោកបានបន្តថាៈ" កំលាំងដែលចូលរួមការពារតាំងពីព្រលានយន្តហោះ និងនៅតាមដងផ្លូវ គឺខាងកងរាជអាវុធហត្ថក្រុង ចេញមក ៣០០ នាក់ ជាអ្នកប្រតិបត្តិផ្ទាល់។ រីឯកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២០០ នាក់ ត្រៀមអន្តរាគមន៍ នៅពេលដែលមានបញ្ហាអ្វីកើតឡើង "៕
ប្រភព cen