ផលប៉ះពាល់ នៃការរួមភេទ មុនរៀបការ

7/22/2013 0 Comments A+ a-

ការរង់ចាំរហូតដល់អ្នករៀបការ ដើម្បីប្រឡូកក្នុងសកម្មភាពរួមភេទ គឺមិនមែនជាគំនិតហួសសម័យនោះទេ។ វាអាច មានអត្ថប្រយោជន៍ ដល់គួស្នេហ៍ទាំងពីរ និងសម្ព័ន្ធភាពស្នេហាដោយផ្ទាល់។ ម្យ៉ាងទៀត ការប្រឡូកក្នុងសកម្មភាព រួមភេទមុនពេលរៀបការ ក៏អាចមានផលប៉ះពាល់ដល់សម្ព័ន្ធភាពស្នេហា ជាច្រើនយ៉ាង។ ការរួមភេទមុនពេលរៀបការ អាចមានឥទ្ធិពលមិនល្អ ដល់ការប្រាស្រ័យទាក់ទងរវាងដៃគូ ប៉ះពាល់ដល់ផ្នែករាងកាយ និងអាចធ្វើឱ្យស្រ្ដីមានផ្ទៃពោះ មុនពេលរៀបការ។



 
១.ផលប៉ះពាល់ដល់ការប្រាស្រ័យទាក់ទង ៖ យោងតាមវិទ្យាស្ថានវេជ្ជសាស្រ្ដសម្រាប់សុខភាពផ្លូវភេទបានឱ្យដឹងថា
ការរួមភេទមុនពេលរៀបការ អាចនាំទៅរកការឈឺចាប់ផ្លូវចិត្ដ បាត់បង់ការទុកចិត្ដ ភាពស្ដាយក្រោយ និងមានអារម្មណ៍
ថា បាត់បង់អ្វីៗគ្រប់យ៉ាង។ ការរួមភេទបង្កើតចំណង់ផ្លូវកាយ និងផ្លូវចិត្ដ រវាងមនុស្សពីរនាក់ ដែលអាចត្រូវបានបំពាន
យ៉ាងងាយ ប្រសិនបើការប្រព្រឹត្ដយកចិត្ដទុកដាក់ចំពោះគ្នា មិនរឹងមាំគ្រប់គ្រាន់ ដើម្បីរក្សាវាឱ្យគង់វង្ស។

ការសិក្សាស្រាវជ្រាវមួយចុះផ្សាយកាលពីឆ្នាំ ២០០៦ ដោយវិទ្យាស្ថាន Guttmacher បានបង្ហាញថា ជនជាតិអាមេរីក
ប្រមាណ ៩៥% បានប្រឡូកក្នុងការរួមភេទមុនពេលរៀបការ។ ដោយសារចំនួននោះកើនឡើងខ្ពស់ពេក ទើបធ្វើឱ្យមាន
ការលំបាក ក្នុងការធ្វើឱ្យប្រាកដថា សម្ព័ន្ធភាពផ្លូវភេទរបស់ពួកគេនឹងបង្កើតបានជាចំណងស្នេហាយូរអង្វែង ឬក៏អត់។

២. ផលប៉ះពាល់ដល់រាងកាយ ៖ រោគឆ្លងតាមរយៈការរួមភេទ (កាមរោគ) តែងតែត្រូវបានចម្លងដល់គ្នា នៅពេលបុរស
ស្រ្ដីមានដៃគូរួមភេទច្រើន។ ទោះបីជាការរួមភេទមុនពេលរៀបការ វាមិនមែនមានន័យថា បុរសស្រ្ដីមានដៃគូរួមភេទច្រើន
ក៏ដោយ ក៏ឱកាសនៃការឆ្លងរោគនោះ មានការកើនឡើងខ្ពស់ ។ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០០៨ ធ្វើឡើង
ដោយមជ្ឈមណ្ឌលបង្ការជំងឺអាមេរីក បានរកឃើញថា នារីវ័យជំទង់សញ្ជាតិអាមេរីកប្រមាណ ២៥% បានឆ្លងជំងឺកាម
រោគ ពីដៃគូយ៉ាងហោចមួយប្រភេទ ហើយកម្រិតភាគរយនឹងកើនឡើងតាមអាយុ។

៣. ធ្វើឱ្យស្រ្ដីមានផ្ទៃពោះ ៖ ជាទូទៅស្រ្ដីអាចប្រឈមនឹងការមានផ្ទៃពោះ ទោះជាប្រើវិធីការពារ ក៏ដោយ។ យោងតាម
ទស្សនាវដ្ដីចិត្ដវិទ្យាគ្រួសារចុះផ្សាយកាលពីឆ្នាំ២០០៨ បានឱ្យដឹងថា គូស្នេហ៍រួមសង្វាសជាមួយគ្នា មុនពេលរៀបការ
ប្រឈមនឹងហានិភ័យខ្ពស់នៃការលែងលះគ្នា និងសម្ព័ន្ធភាពស្នេហាមានកម្រិតទាប ហើយលទ្ធផលកូនកើតមក មិន
មានឪពុក។

៤. ប៉ះពាល់ដល់ចំណងអាពាហ៍ពិពាហ៍ ៖ គូភរិយាស្វាមី ក៏អាចមានភាពរកាំរកោះ និងបញ្ហាជាច្រើន នៅក្នុងជីវិត
ក្រោយពេលរៀបការ ប្រសិនបើភាគីណាម្នាក់ ឬទាំងពីរនាក់ បានរួមភេទមុនពេលរៀបការ។ គូភរិយាស្វាមី ធ្លាប់មាន
ដៃគូរួមភេទច្រើនកាលពីមុន អាចធ្វើការប្រៀបធៀបជីវិតផ្លូវភេទអាពាហ៍ពិពាហ៍ ទៅនឹងការរួមភេទមុនពេលរៀបការ
ដែលតែងតែដឹកនាំរកការមិនពេញចិត្ដ។

ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០០២ បានបង្ហាញថា គូភរិយាស្វាមីរួមភេទមុនពេលរៀបការ ទំនងជាអាចលែងលះគ្នា
ក្នុងរយៈពេល ១០ឆ្នាំ ឆាប់ជាងគូភរិយាស្វាមី ដែលតមការរួមភេទ រហូតដល់ពេលរៀបការ៕
 
ប្រភព : Newstoday