បុរស​គ្មាន​គោល ដៅ​ម្នាក់​សង្ស័យ​ ស្រវឹងស្រា​ខ្យល់ គរ​ដួល​ស្លាប់​

7/15/2013 0 Comments A+ a-

​ខេត្ដបាត់ដំបង​ ៖​ ប្រជាពលរដ្ឋ​បាន​ ប្រទះ​ឃើញ​បុរស​គ្មាន​ផ្ទះសម្បែង​ម្នាក់​ ដេក​ស្លាប់​នៅ​ក្បែរ​របង​ដី​ឡូត៍​មួយ​កន្លែង​ ដែល​គេ​ទុក​ចោល​ខាងលិច​ហាង​ខារ៉ាអូខេ​ខេ​ធូ​K2​ដោយ​សង្ស័យ​ថា​បុរស​នេះ​ស្រវឹងស្រា ​បណ្ដាល​ឱ្យ​ខ្យល់គរ​ដួល​ស្លាប់​ព្រោះ​ នៅ​ក្បែរ​ខ្លួន​មាន​ស្រា​កន្លះ​ដប​ នេះ​បើ​ តាម​កា​រស​ន្និ​ដ្នា​ន​របស់​សមត្ថកិច្ច​ដែល​ចុះ​មក​ពិនិត្យ​សព​កាលពី​វេលា​ម៉ោង​៨​ ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ ឋិត​ ក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​ បាត់ដំបង​ខេត្ដបាត់ដំបង​ ។​
​លោក​ស៊ន​ កុសល​ នាយ​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់​ ដំបង​បានឱ្យ​ដឹង​ថា​ បុរស​ដែល​ស្លាប់មាន​ ឈ្មោះ​ ខ្មៅ​ អាយុ​២៨​ឆ្នាំ​ មានមុខ​របរ​ដើរ​ រើស​អេ​ត​ចាយ​គ្មាន​ទីលំនៅ​ពិតប្រាកដ​ ។​ សព​ជន​រង​គ្រោះ​មាន​ស្នាម​បាក់​ក្ដោង​ ច្រមុះ​ចេញ​ឈាម​ពេល​ដួល​ផ្កាប់មុខ​ ។​
​អ្នក​ភូមិ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ ប្រាប់​សមត្ថកិច្ច​ថា​ បុរស​នេះ​គេ​តែងតែ​ ដើរ​រើស​អេ​ត​ចាយ​យក​ទៅ​លក់​ទិញ​ស្រា​ ផឹក​ស្រវឹង​ជា​ប្រចាំ​ហើយ​អ្នក​ភូមិ​ហៅ​ឈ្មោះ​ថា​អា​ម៉ៅ​ ។​ ពេល​ខ្លះ​ឃើញ​ជន​រង​គ្រោះ​ ដេក​នៅ​ក្នុង​ប៉ុស្ដិ៍​ប្រជា​ការពារ​ក្បែរ​នេះ​ ក៏​មាន​ ។​
​លោក​ស៊ន​ កុសល​ នាយ​ផ្នែក​ព្រហ្ម​ ទ័​ណ្ឌ​បាន​បញ្ជាក់​ថា​ តាម​ការ​ធ្វើ​កោស​ ល្យ​វិច័យ​របស់​ជំនាញ​សាកសព​បុរស​រូប​ នេះ​ស្លាប់​តាំងពី​ម៉ោង​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ មក​ម្ល៉េះ​ដោយ​សង្ស័យ​ខ្យល់គរ​ ព្រោះតែ​ ផឹកស្រា​ស្រវឹង​ខ្លាំង​ពេក​ ។​ ​ក្រោយ​ពី​ពិនិត្យ​រួច​អាជ្ញាធរ​សង្កាត់​ និង​សមត្ថកិច្ច​បាន​ដឹក​សាកសព​នេះ​យក​ទៅ​បូជា​នៅ​វត្ដ​ដំរី​ស​តាម​ប្រពៃណី​ ៕
- ប្រភពពីនគរវត្ត