ទស្សនារូបរាងរបស់ប្រព័ន្ធប្រតិបត្តិការថ្មី Android 4.3 Jelly Bean លើ GS4
បច្ចុប្បន្ន Android គឺជាប្រព័ន្ធប្រតិបត្តិការដ៏ធំមួយដែលត្រូវបានប្រើនៅលើទូរស័ព្ទទំនើប និងកុំព្យូទ័របន្ទះស្ដើងជាច្រើនគ្រឿង ។ ដោយឡែកបន្ទាប់ពីចេញប្រព័ន្ធប្រតិបត្តិការថ្មី Android 4.2.2 Jelly Bean មក ក្រុមហ៊ុនក៏គ្រោងនឹងប្រកាសចេញប្រព័ន្ធប្រតិបត្តិការថ្មី Android 4.3 Jelly Bean មុនពេលចេញនូវកំណែ Androd 5.0 Key Lime Pieផងដែរ ។
មុនពេលដែល Android 4.3 Jelly Bean ត្រូវបានដាក់ចេញជាផ្លូវការ ពេលនេះយើងទើបតែទទួលបាននូវវីឌីអូមួយដែលបង្ហាញពីដំណើរការរបស់ប្រព័ន្ធប្រតិបត្តិការថ្មីនេះនៅលើទូរស័ព្ទ Galaxy S 4 Google Edition ។ យ៉ាងណាមិញចង់ដឹងថា ប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean មានរូបរាងស្រស់ស្អាតប៉ុណ្ណានោះ សូមទស្សនាវីឌីអូខាងក្រោម ។