AirAsia បើកដំណើរ ការជើងហោះហើរ ប្រចាំថ្ងៃពី ខេត្តសៀមរាប ទៅ ទីក្រុងបាងកក

7/16/2013 0 Comments A+ a-

AirAsia បើកដំណើរ​ការ​ជើង​ហោះ​​ហើរ​ប្រចាំថ្ងៃ​ពី​ ខេត្ត​សៀម​រាប​ ទៅ​ ​ទីក្រុង​បាង​កក​
ចាប់​ពី​ថ្ងៃ​ទី​ 1 ខែ​ តុលា​ ឆ្នាំ​ 2013 តទៅ
សូម​កក់​សំបុត្រ​​នៅ​ថ្ងៃ​នេះ​ ដើម្បី​ទទួល​បាន​តម្លៃ​​ដ៏​ទាប​ ចាប់​ពី​ 2 ដុល្លារ​ក្នុង​មួយ​ជើង*!​

ថ្ងៃ​ទី​ 15 ខែ​កក្កដា ឆ្នាំ​ 2013- AirAsia ​​ដែល​ជា​ក្រុម​ហ៊ុន​ទទួល​​​​បាន​​ចំណាត់​ថ្នាក់​​ជា​ក្រុម​ហ៊ុន​​ 
អាកាសចរណ៍​​​ផ្តល់​តម្លៃ​ទាប​​​ល្អ​បំផុត​រយៈ​ពេល​​ប្រាំ​ឆ្នាំ​ជាប់​គ្នា​ ដោយ​យោង​​​​​តាម​របាយការណ៍​របស់​ Skytrax (2009-2013) បាន​​បើក​ដំណើរ​ការ​​ជើង​ហោះ​ហើរ​​ពី​ខេត្ត​សៀម​រាប​ ទៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ បាង​កក​ ដន​មឿង​ ចាប់​ពី​ថ្ងៃ​​ទី​ 1 ខែ​ តុលា​ ឆ្នាំ 2013 តទៅ។​​ ដើម្បី​​​អប​អរ​សាទរ​​ចំពោះ​ព្រឹត្តិការណ៍​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នេះ​ AirAsia កំពុង​ផ្តល់​​កម្ម​វិធី​ពិសេស​សម្រាប់​ជើង​ហោះ​ហើរ​ដែល​មាន​តម្លៃ​ទាប​​ទៅ​​កាន់​​ទីក្រុង​បាង​កក​ ចាប់​ពី​ 2 ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ជើង​ (តម្លៃ​មិនទាន់​​​​រួម​បញ្ចូល​​​ពន្ធ​​ ​អាកាសយានដ្ឋាន និងប្រេង​ឥន្ធនៈ​​)​។ អតិថិជន​ត្រូវ​​ធ្វើ​ការ​កក់​​សំបុត្រ​ទុកជាមុន​​ដោយ​ផ្ទាល់​តាម​រយៈ​​ www.airasia.com ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​ 24 ខែ​ កក្កដា ឆ្នាំ 2013 សម្រាប់​ការ​ធ្វើ​ដំណើរ​​​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​ 1 ខែ​ តុលា ឆ្នាំ​ 2013 រហូត​ដល់​​ថ្ងៃ​ទី​ 5 ខែ​ សីហា ឆ្នាំ 2014**​។​
លោក Tassapon Bijleveld អគ្គ​នាយក​ក្រុម​ហ៊ុន Thai AirAsia បាន​ឲ្យ​ដឹង​ថា “​យើង​មាន​ភាព​រីក​រាយ​ក្នុង​ការ​ពង្រីក​បណ្តាញ​របស់​យើង​​ពី​ទីក្រុង​បាង​កក​ ទៅ​​​​ទី​តាំង​​នានា​ក្នុង​តំបន់​ ហើយ​​​​សម្រាប់​ឆ្នាំ​នេះ​ យើង​ផ្តោត​​លើ​តំបន់​ឥណ្ឌូ​​ចិន​។​ អ្នក​ដំណើរ​នៅ​​ខេត្ត​សៀម​រាប​ ឥឡូវ​នេះ​អាច​រីក​រាយ​ជាមួយ​នឹង​ជើង​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ ជា​មួយ​តម្លៃដ៏​​ទាប​ទៅ​កាន់​ទី​​​ក្រុង​បាង​កក​​ ដែល​ជា​ទី​ក្រុង​​​​ដ៏​អស្ចារ្យ​​មួយ​​។ ក្រៅ​ពី​កំពុង​ក្លាយ​ជា​​មណ្ឌល​ដ៏​សំខាន់​​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ទិស​ដៅ​ដ៏​ទាក់​ទាញ​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ​ដូចជា​ ភូ​កេត​ ក្រាក់​ប៊ី​ និង​ ឈៀង​ម៉ៃ​ ក្នុង​ចំណោម​ទិស​ដៅ​ជា​ច្រើន​ទៀត​ បាង​កក​​ក៏​ជា​ឋាន​សួគ៍​ចម្រុះ​ជាតិ​សាសន៍​​មួយ​ផង​ដែរ​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទិញ​ទំនិញ​ ដើរ​កំសាន្ត​ពេល​រាត្រី​ គយ​គន់​ទេសភាព និង​ចំណី​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។​ ទី​ក្រុង​នេះ​ មាន​​អ្វី​គ្រប់​យ៉ាង​​សម្រាប់​​​អ្នក​​គ្រប់​គ្នា​​ និង​ជា​កន្លែង​សម្រាប់​ការ​ទស្សនា​រយៈ​ពេល​ខ្លី​ដែល​​ស័ក្ត​សម​​ចំពោះ​ពេល​វេលា​​នា​​ចុង​សប្តាហ៍។​​ សម្រាប់​អ្នក​​​ធ្វើ​ដំណើរ​ឆ្ល​ង​កាត់​​អាស៊ី​អាគ្នេហ៍​​​ តម្លៃ​ទាប​សម​រម្យ​​ និង​ភាព​ងាយ​ស្រួល​នៃ​ទំនាក់​ទំនង​នៅ​ក្នុង​តំបន់​​​របស់​ AirAsia ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ​នេះ​ក្លាយជា​ជម្រើស​ដ៏​ល្អ​បំផុត”។​
សៀ​ម​រាប​ គឺ​ជា​ទិស​ដៅ​​ហោះ​ហើរ​ទី​ 6 របស់​ Thai AirAsia នៅ​ឥណ្ឌូ​ចិន ខណៈ​ដែល​​​ជើង​ហោះ​ហើរ​ពី​បាង​កក​​​ទៅ​កាន់​ទីក្រុង​ផ្សេង​ទៀត​ក្នុង​តំបន់​នេះ​​រួម​​មាន​ យ៉​ង់​ហ្គូន​ ម៉ាន់​ដា​ឡៃ​ ហាណូយ​ ហូជីមី​ញ​ និង​ភ្នំ​ពេញ។​ ដើម្បី​​ទទួល​បាន​តម្លៃ​ពិសេស​ចាប់​ពី 2 ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ជើង​ (តម្លៃ​មិនទាន់​​​​រួម​បញ្ចូល​​​ពន្ធ​ ​អាកាសយានដ្ឋាន និងប្រេង​ឥន្ធនៈ​​)​ នេះ​ អ្នក​ដំណើរ​ត្រូវ​ធ្វើ​ការ​កក់​ទុក​​ជា​មុន​តាមរយៈគេហ​ទំ​ព័រ​​ www.airasia.com ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​ 24 ខែ​ កក្កដា ឆ្នាំ 2013 សម្រាប់​ការ​ធ្វើ​ដំណើរ​​​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​ 1 ខែ​ តុលា ឆ្នាំ​ 2013 រហូត​ដល់​​ថ្ងៃ​ទី​ 5 ខែ​ សីហា ឆ្នាំ 2014**​។
ការ​កក់​សំបុត្រ​ក៏​អាច​ធ្វើ​ឡើង​ផង​ដែរ​តាម​រយៈ​កម្មវិធី​សម្រាប់​ទូរសព្ទ​​របស់​ AirAsia នៅ​លើ​​ iPhone សម្ភារ​ដែល​ប្រើ​​ប្រព័ន្ធ​​ប្រតិ​បត្តិ​ការ​ Android និង Blackberry 10 ក៏​​ដូច​ជា​ គេហទំ​ព័រ​សម្រាប់​ទូរសព្ទ​ដៃ​ mobile.airasia.com ផង​ដែរ​។​ ទម្រង់​កម្ម​វិធី​សម្រាប់​ទូរសព្ទ​ដៃ​​ iPhone និង Android ឥឡូវ​នេះ​ត្រូវ​បាន​ធ្វើ​កំណែ​ប្រែ​រួច​ហើយ​ជាមួយ​នឹងមាតិកា​​​​ “Manager My Booking” ដែល​អ​តិថិជន​អាច​ឆែក​មើល​ការ​កក់​ទុកជាមុន​របស់​ខ្លួន​​ ការ​​ត្រួត​ពិនិត្យ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ក៏​ដូច​ជា​ការ​​រៀប​ចំ​បន្ថែម​​ទាក់​ទង​នឹង​ ​ចំណី​អាហារ​ ការ​ជ្រើស​រើស​​កៅ​អី​ ការ​ត្រួត​ពិនិត្យ​​ឥវ៉ាន់​ និង​សម្ភារ​កីឡា ការ​ទិញ​​ធានា​រ៉ាប់​រង​ ជា​​ដើម​។​
អតិថិជន​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​ កក់​ ការ​ត្រួ​ត​ពិនិត្យ​​សម្ភារ​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមុន​ ជាមួយ​នឹង​ការ​កក់​ជើង​ហោះ​ហើរ​ ​ព្រោះ​ពួក​គេ​អាច ​សន្សំ​សំចៃ​បាន​រហូត​ដល់ 66% បើ​ប្រៀប​ធៀប​នឹង​ការ​​ត្រួត​ពិនិត្យ​សម្ភារ​នៅ​អាកាសយានដ្ឋាន​​។​
**សំបុត្រ​ សម្រាប់​កម្ម​វិធី​បញ្ចុះ​តម្លៃ​នេះ​​​​អនុវត្ត​តាម​​​គោល​ការណ៍​ “អ្នក​មក​មុន​ ​ទទួល​បាន​មុន”​​។​ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត។​

កាល​វិភាគ​ជើង​ហោះ​ហើរ​៖​
អាកាសយានដ្ឋាន​អន្តរជាតិ​​ បាងកក ដន​មឿង- សៀម​រាប
ចាប់​ពី​ថ្ងៃ​ទី​ 1 ខែ​ តុលា ឆ្នាំ 2013 តទៅ​

ជើង​ហោះ​ហើរ​
ទិស​ដៅ​ហោះ​ហើរ​
ពេល​វេលា​
ចំនួន​
FD2851
សៀម​រាប​-ដន​មឿង​
12.15 – 13.15
រាល់​ថ្ងៃ​
FD2850
ដន​មឿង-សៀម​រាប​
10.30 - 11.30
រាល់​ថ្ងៃ​


អំពី​ AirAsia
AirAsia ជា​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​ដែល​មាន​តម្លៃ​ទាប​ឈាន​មុខ​គេ​ និង​ធំ​​ជាង​គេ​បំផុត​នៅ​អាស៊ី ​ដែល​ផ្តល់​សេវា​កម្ម​​​​​ទូលំ​ទូលាយ​បំផុត​ជាមួយ​នឹង​បណ្តាញ​​ទិស​ដៅ​ធ្វើ​ដំណើរ​​​ចំនួន​ 85 ទី​តាំង​។ នៅ​ក្នុង​រយៈ​ពេល​ 11 ឆ្នាំ​ នៃ​ប្រ​តិបត្តិ​ការ​របស់​ខ្លួន​​ AirAsia បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជាង​ 180 លាន​នាក់​ និង​​បានបង្កើន​ចំនួន​​យន្ត​ហោះ​របស់​ខ្លួន​ដែល​ពី​មុន​មាន​ត្រឹម​តែ​ 2 គ្រឿង​ប៉ុណ្ណោះ​ មក​ជាង​ 137 គ្រឿង​នា​ពេល​បច្ចុប្បន្ន។​​ ក្រុម​ហ៊ុន​នេះ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយ​ជា​​ក្រុម​ហ៊ុន​អាកាសចរណ៍​​អាស៊ាន​ (សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេហ៍​​)​ ដ៏​ពិត​ប្រាកដ​មួយ​ ជាមួយ​នឹង​​ប្រតិបត្តិ​ការ​ដែល​មាន​មូលដ្ឋាន​នៅ​​ប្រ​ទេស​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេស៊ី​ ថៃ​ និង​​ហ្វីលីពីន​ ដែល​​កំពុង​ផ្តល់​បណ្តាញ​សេវាកម្ម​នៅ​ទូ​ទាំង​​​សមាគម​ប្រ​ជា​ជាតិ​អាស៊ី​អាគ្នេហ៍​​ ព្រម​ទាំង​ប្រទេស ចិន ​ឥណ្ឌា និង​អូស្ត្រាលី​។ AirAsia ​ត្រូវ​បាន​ប្រសិទ្ធនាម​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​ដែល​​ផ្តល់​តម្លៃ​ទាប​​ ល្អ​ជាង​គេ​​បំផុត​ក្នុង​ពិភព​លោក​ នៅ​ក្នុង​ការ​​​សិក្សា​​ពី​​បណ្តា​ក្រុម​ហ៊ុន​អាកាសចរណ៍នៅ​​ទូទាំង​ពិភព​លោក​ប្រចាំ​ឆ្នាំ​ ដែល​ធ្វើ​ឡើង​ដោយ​ Skytrax ​រយៈពេល​ 5 ឆ្នាំ​ជាប់ៗ​គ្នា​ ចាប់​តាំង​ពី​ឆ្នាំ 2009 រហូត​ដល់​ 2013។​


Media Queries:
Krittiyawadee Pongpanich           krittiyawadeep@airasia.com
Nuttawut Jitardharn                     nuttawutj@airasia.com

Piyasuda Archasantisuk               piyasudaa@airasia.com






Domneng7