សេវា​ស្នេហ៍ 1​យប់តម្លៃ​15$ បាន​ដល់​ត្រើយ​ ហើយ​សើយ​គូទ វាយ​នាង​ ដណ្តើម​យក​ លុយ​វិញ

7/22/2013 0 Comments A+ a-

ខេត្ដកំពង់ចាម ៖ គូស្នេហ៍មួយគូក្រោយពីត្រូវរ៉ូវគ្នាឡើង ឋានសួគ៌យ៉ាងផ្អែមល្ហែមរួចហើយនោះ បែរជាកើតមានហិង្សាទាំងយប់ ដោយសារតែភាគីខាងប្រុសវាយស្ដ្រីជា ដៃគូរហូតដួលដេកនៅលើដី ក្នុងចេតនាដណ្ដើមយកលុយវិញ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២០ កក្កដា ស្ថិតក្រោមស្ពានគីហ្សូ៊ណា ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
មន្ដ្រីសមត្ថកិច្ចឱ្យដឹងថា ក្នុងពេលកំពុងជិះម៉ូតូល្បាតនៅតាមផ្លូវ ដើម្បីពង្រឹងសន្ដិសុខ ស្រាប់តែប្រទះឃើញបុរសម្នាក់កំពុង ប្រទូស្ដរ៉ាយជាមួយស្ដ្រីម្នាក់ ។ បុរសរូបនេះឈ្មោះ ណាង ធារ៉ា អាយុ២៣ឆ្នាំ រស់នៅភូមិរលាក ឃុំអំពិល ស្រុកកំពង់សៀម បានប្រើហិង្សាទៅលើស្ដ្រីរូបនោះ ដើម្បីដណ្ដើមយកលុយថ្លៃសប្បាយ ឡើងឋានសួគ៌ចំនួន១៥ដុល្លារមកវិញ ។ មន្ដ្រីដដែលបន្ដថា ពេលប្រទះឃើញហេតុការណ៍នេះ ក៏ស្រែកឱ្យជននោះបញ្ឈប់ តែមិនព្រមឈប់បែរជារត់ក៏ត្រូវកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ដដេញតាម និងចាប់បាន ។
ចំណែកស្រ្ដីជាគូស្នេហ៍បានរងរបួសរលាត់ដៃជើង និងស្មាហើយត្រូវបាននគរបាលចរាចរ ក្រុងកំពង់ចាម ដឹកតាមម៉ូតូទៅកាន់អធិការដ្ឋានក្រុង ដើម្បីសួរនាំរកហេតុផល ។ ជនឈ្មោះ ណាង ធារ៉ា ឆ្លើយថា នៅល្ងាចថ្ងៃទី២០ កក្កដានោះ រូបគេនិងមិត្ដភក្ដិប្រុសម្នាក់ឈ្មោះ បញ្ញា អាយុ២០ឆ្នាំ បាននាំគ្នាចេញពីផ្ទះ មកផឹកស៊ីនៅហាងមួយកន្លែង ស្ថិតក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងបានហៅនារីម្នាក់នេះមកផឹកស៊ីជាមួយដែរ ។ ក្រោយពីផឹកស៊ីស្រវឹង ខ្លួននិយាយសាសងបញ្ចុះបញ្ចូល ត្រូវរ៉ូវគ្នាជាមួយនារីរូបនោះ ក៏នាំគ្នាជិះម៉ូតូសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅមួយគ្រឿងមកដេកនៅផ្ទះសំណាក់ «សុខសួស្ដី» ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ១យប់តម្លៃ១៥ដុល្លារ ។
ជនឈ្មោះ ណាង ធារ៉ា រៀបរាប់ទៀតថា ពេលឡើងឋានសួគ៌សប្បាយទាំងអស់គ្នាហើយ ស្រាប់តែនារីរូបនេះទារត្រឡប់មកហាងផឹកស៊ីវិញ លុះពេលមកដល់ក្រោមស្ពានគីហ្សូ៊ណា ខ្លួនក៏ទារលុយយកវិញ តែស្ដ្រីនេះមិនឱ្យក៏វាយ៤ដៃ បណ្ដាលឱ្យដួលដេកនៅលើដី ។ ពេលបម្រុងដណ្ដើមយកលុយមកវិញ ក៏ត្រូវសមត្ថកិច្ចល្បាតឃើញដេញចាប់បាន និងនាំមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមតែម្ដង ។ លោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាមប្រាប់ឱ្យដឹងថា ក្នុងករណីខាងលើនេះបុរសកំហូចត្រូវឃាត់ខ្លួន និងចាត់ការតាមនីតិវិធី ៕
 ផ្តល់សិទ្ធដោយ កោះសន្តិភាព