គ្រោះទឹកជំនន់ នៅឥណ្ឌា កើនមនុស្សស្លាប់ ១.០០០នាក់
ឥណ្ឌា ៖ មន្ត្រីជាន់ខ្ពស់ឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៣ មិថុនា ថា មនុស្សប្រមាណជា ១.០០០ នាក់ បានស្លាប់ នៅតំបន់ភាគខាងជើងនៃប្រទេសឥណ្ឌា បន្ទាប់ពីគ្រោះទឹកជំនន់ និងបំណាក់ដី បានបន្តកើតឡើងក្នុងរយៈជិត ២សប្តាហ៍ រួចមកនេះ ។
សេចក្តីរាយការណ៍ក្នុងស្រុកបានឱ្យដឹងថា គ្រោះទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយរដូវមូសុង ធ្វើឱ្យភ្លៀងមុន
រដូវ បានវាយប្រហារយ៉ាងដំណំទៅលើតំបន់ភាគខាងជើងប្រទេស រួមមាន រដ្ឋ Uttarakhand រដ្ឋ Himachal
Pradesh និងតំបន់ទេសចរណ៍ជួរភ្នំ Himalayan ធ្វើឱ្យលំនៅដ្ឋាន អគារពាណិជ្ជកម្ម ផ្លូវថ្នល់ ត្រូវរងការខូចខាត
សើ្ទរទាំងស្រុង ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាម្នាក់បានឱ្យដឹងថា គ្រោះធម្មជាតិដ៏អាក្រក់ខាងលើ បានបន្តសម្លាប់អាយុជីវិត
មនុស្សប្រមាណ ១.០០០នាក់ ហើយ បើគិតមកទល់ហ្នឹងពេលនេះ ហើយចំនួនមនុស្សបាត់ខ្លួនកំពុងបន្តកើនឡើង
យ៉ាងច្រើនផងដែរ ។ លើសពីនេះ វាបានបំផ្លិចបំផ្លាញស្ពានចំនួន ១.០០០កន្លែង ផ្លូវធ្វើដំណើរ និងកាត់ផ្ដាច់ប្រព័ន្ធ
ផ្គត់ផ្គង់ចរន្តអគ្គិសនី បង្កការលំបាកយ៉ាងខ្លាំងដល់ក្រុមភ្នាក់ងារសង្គ្រោះក្នុងការជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ។
នាពេលនេះ ឥទ្ធិពលនៃគ្រោះទឹកជំនន់ ត្រូវបានមន្ត្រីឥណ្ឌាអះអាងថា វាមានសភាពធូរស្រាលបន្តិចឡើងវិញហើយ
ក្រុមសង្គ្រោះនឹងអាចបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងរយៈពេល ២ ឬ៣ថ្ងៃទៀត ក៏ប៉ុន្តែការកសាងឡើងវិញ នូវប្រព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធរងការខូចខាតក្នុងគ្រោះធម្មជាតិនេះ នឹងទំនងជាត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ឆ្នាំ ៕