Xiaoqingdao កោះដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍
ចិន៖ កោះ Xiaoqingdao គឺជាកោះដ៏ស្រស់ស្អាតមួយ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
កោះ Xiaoqingdao មានទីតាំងស្ថិតនៅក្នុងតំបន់ Qingdao នៃខេត្ត Shandong ប្រទេសចិន ។ កោះនេះដើរតួនាទីជាតំបន់ទេសចរណ៍យ៉ាងសំខាន់មួយ នៃតំបន់ Qingdao Coastal Scenic Area។ កោះ Xiaoqingdao គឺជាកោះមួយដាច់ពីគេ មានផ្ទៃដី ៧២០ ម៉ែត្រការេ ជាប់ទៅនឹងផ្ទៃសមុទ្រ រហូតមកដល់ ឆ្នាំ ១៩៤០ គេក៏បានកសាងទំនប់មួយ សម្រាប់ ជាផ្លូវធ្វើដំណើរ ភ្ជាប់មកកាន់កោះធំៗ។
កោះនេះមានសណ្ឋានដូចទៅនឹង ឧបករណ៍តន្រ្តីបុរាណចិនមួយដែលមានឈ្មោះថា “Qin”។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះ ត្រូវបានគេចាត់ទុកជា តំបន់ទេសចរណ៍ដ៏ល្បីមួយ ក្នុងចំណោមតំបន់ទេសចរណ៍ល្បីៗទាំងដប់ នៅក្នុងតំបន់ Qingdao ហើយ ត្រូវបានគេដាក់ ឈ្មោះថា "Floating Light of the Little Qingdao Island"។
កោះនេះត្រូវបានក្លាយទៅជា ឧទ្យាន្តកម្សាន្ត នៅក្នុងឆ្នាំ ១៩៨៨ ដោយសារតែកោះ "Floating Light of the Little Qingdao Island" នេះមានជាមួយនឹងឆ្នេរខ្សាច់ ចម្ការផ្កា និងចម្ការម្នាស់ ចំរុះពណ៌ជាច្រើន ដែលជាទីចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍។
ថ្វីត្បិតតែ Xiaoqingdao គឺជាកោះដ៏តូចមែន តែជាកោះដែរស្រស់ស្អាតបែបធម្មជាតិពិតៗ ដែលជាតំបន់ដ៏ទាក់ទាញមួយ សម្រាប់លោកអ្នកធ្វើដំណើរកម្សាន្ត នៅពេលឈប់សម្រាក់៕