Microsoft និង​ក្រុម​ហ៊ុន​ធំ​របស់ Foxconn ចុះ​កិច្ច​ព្រម​ព្រៀង ប្រើ​ប្រាស់​ប៉ាតង់​លើ​ឧប​ករណ៍ Android និង Chrome OS

4/18/2013 0 Comments A+ a-


ក្រុមហ៊ុន Microsoft Corp និងក្រុមហ៊ុន Hon Hai ដែលជាក្រុមហ៊ុនធំរបស់ Foxconn បានចុះកិច្ចព្រមព្រៀង ប្រើប្រាស់ផ្ដល់នូវអាជ្ញាប័ណ្ណ ប៉ាតង់សម្រាប់ឧបករណ៍ដែលប្រើប្រាស់ នូវប្រព័ន្ធដំណើរការ Android និង Chrome OS។

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការផ្ដល់នូវ អាជ្ញាប័ណ្ណប៉ាតង់ដល់ក្រុមហ៊ុន Hon Hai សម្រាប់ប្រើប្រាស់នៅលើ ឧបករណ៍ដែលប្រើប្រាស់នូ វប្រព័ន្ធដំណើរការ Android OS និង Chrome OS ដែលមានដូចជាស្មាតហ្វូន ទូរទស្សន៍ និង Tablet។
នៅក្នុងកិច្ចព្រមព្រៀងនោះ មិនបានបញ្ជាក់ថា មានប៉ាតង់អ្វីខ្លះដែលត្រូវបាន ផ្ដល់ឲ្យនោះទេ ហើយក៏មិនបានបញ្ជាក់ថា ក្រុមហ៊ុន Hon Hai ត្រូវបង់ថ្លៃប៉ាតង់ចំនួនប៉ុន្មានផងដែរ ព្រោះថា Microsoft បានទុកជាការសម្ងាត់។
សម្រាប់អាជ្ញាប័ណ្ណប៉ាតង់នេះ ក្រុមហ៊ុន Hon Hai នឹងយកទៅប្រើជាមួយនឹង ក្រុមហ៊ុនផ្សេងៗដែលចង់បង្កើតនូវ ស្មាតហ្វូន ទូរទស្សន៍ និង Tablet។ លោក Samuel Fu ប្រធានគ្រប់គ្រងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Hon Hai បាននិយាយថា បច្ចុប្បន្ន Hon Hai ជាក្រុមហ៊ុនធំជាងគេ នៅក្នុងពិភពលោកដែលមាន ចុះកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនអេឡិចត្រូនិចក្នុងការកាន់កាប់ ប៉ាតង់ដែលមានច្រើនជាង ៥៤.០០០ប៉ាតង់៕