ធ្វើ​យ៉ាងណា​ទើប​ក្លាយ​ទៅ​ជា មនុស្ស​ដែល​នាំ​មុខ​គេ?

4/18/2013 0 Comments A+ a-

មនុស្សគ្រប់រូបតែងតែមានភាពខុសប្លែកគ្នា ដូច្នេះវាមិនប្រាកដថាមនុស្ស  ទាំងអស់សុទ្ធតែ ទទួលបានជោគជ័យនោះទេ។ សូមចង់ចាំថា ទោះជាយ៉ាងណាក៏នៅតែមាន មនុស្សម្នាក់ដែលល្អជាងអ្នកដែរ។ ប៉ុន្តែអត្ថបទនេះ នឹងជួយឲ្យអ្នក​អភិវឌ្ឍន៏​ខ្លួនឯង និងធ្វើឲ្យអ្នកមានទំនុកចិត្ត។

មិនមែនជាការប្រៀបធៀបអ្វីឡើយ តែបើអ្នកនៅពីលើស្ត្រីអ្នកថតនេះ អ្នកនឹងអាចមើលឃើញឆ្ងាយជាធម្មតា។
សូមចាំថា មនុស្សនាំមុខគេ អាចជារូបអ្នក និងមិនត្រូវប្រកាន់ថា ទាល់តែអ្នកជាបុត្រស្ដេច ឬកូននាយករដ្ឋមន្ត្រី ឧកញា​សេនាបតី បានអ្នកអាចក្លាយជា មនុស្សនាំមុខគេនោះឡើយ។ សូមសាកល្បង ជាមួយនឹងវិធីសាស្ត្រសមញ្ញៗ ដូចខាង​ក្រោមនេះ ដើម្បី«អាច»ជួយអ្នក អាចក្លាយជា មនុស្ស«នាំមុខគេ»៖
១. ដំបូងត្រូវធ្វើអ្វីដែលជាទម្លាប់របស់ខ្លួនឯងស្រាប់។ កុំធ្វើការផ្លាស់ប្តូរខ្លួនអ្នក។
២. សង្កេតមើលមនុស្ស ដែលនៅជុំវិញអ្នក។ តើពួកគេមានសមត្ថភាពពិសេសអ្វី? តើអ្វីដែលល្អបំផុត ដែលស្ថិតនៅ​ក្នុងភាព​ផ្ទាល់ខ្លួនរបស់គេ? សិក្សាស្វែងយល់ ពីចំណុចល្អរបស់មនុស្ស ហើយរៀនពីពួកគេ។
៣. ជ្រើសរើសមនុស្សម្នាក់ ដែលអ្នកគិតថាជាមនុស្សដែលខ្លាំងជាងអ្នក។ ធ្វើការប្រកួតប្រជែង ជាមួយគាត់ដោយសម្ងាត់។ ប៉ុន្តែកុំធ្ងន់ធ្ងរខ្លាំងពេក ជាទូទៅមនុស្សតែងតែខុសគ្នា ដូច្នេះអ្នកត្រូវចាំថា គាត់/នាង គ្រាន់តែជាហេតុផល ដែលធ្វើឲ្យ​អ្នក​មានការអភិវឌ្ឍន៏ខ្លួនតែប៉ុណ្ណោះ។
៤. ធ្វើការងាររបស់អ្នក ដោយប្រុងប្រយ័ត្ន និងស្មោះត្រង់។ កុំទាន់ចង់ក្លាយទៅជាមនុស្ស ដែលល្អដាច់គេ គ្រាន់តែ​ព្យាយាម​ធ្វើអ្វី កុំឲ្យមានកំហុសទៅបានហើយ។
៥. ធ្វើខ្លួនឲ្យត្រឹមត្រូវ និងចេះបន្ទាបខ្លួន។ កុំមានភាពអួតអាង បើអ្នកជាមនុស្សដែលមានអំនួតអួតអាងនោះ អ្នកប្រាកដជា​បរាជ័យ គ្រប់រឿងទាំងអស់។
៦. សិក្សាអ្វីដែលកើតឡើងថ្មីៗ ជារៀលរាល់ថ្ងៃ។
៧. ធ្វើខ្លួនឲ្យសមរម្យល្មម និងប្រកាន់ជំហរច្បាស់លាស់។
៨. អភិវឌ្ឍន៏ចំណុចផ្ទាល់ខ្លួនរបស់អ្នក។ និយាយឲ្យច្បាស់ៗ និងព្យាយាមធ្វើអ្វីដែលថ្មី។
៩. ចំណុចចុងក្រោយ ត្រូវប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក។
ចំណុចត្រូវចងចាំ៖
• ត្រូវមានភាពរីករាយជានិច្ច ហើយត្រូវចង់ចាំថា ជីវិតរបស់អ្នកមានភាពប្រសើរជាងមនុស្សជាច្រើន និងកុំមានភាព​អស់​សង្ឃឹម។
• ត្រូវចេះបន្ទាបខ្លួន និងចេះគោរពអ្នកដទៃ។
• ត្រូវចេះរៀបចំជំហានឲ្យបានល្អ និងអនុវត្តឲ្យបានត្រឹមត្រូវ។
បំរាម៖
• កុំរំខានដល់អ្នកដទៃ ឬក៏ខ្វាយខ្វល់នៅក្នុងចិត្តខ្លួនឯង។
• កុំមើលងាយ ឬលើកតម្កើងខ្លួនរបស់អ្នក។
• កុំតានតឹងចំពោះខ្លួនអ្នកពេក ព្រោះគ្មាននរណាម្នាក់ល្អគ្រប់ទាំងអស់នោះទេ។ បើអ្នកព្យាយាមទៅហើយ នៅតែមិនអាច​ក្លាយជាមនុស្សល្អដាច់គេនោះ យ៉ាងហោចណាស់ក៏អ្នកក្លាយទៅជាមនុស្សដ៏ពូកែម្នាក់ ក្នុងចំណោមមនុស្សជាច្រើន។ ម្យ៉ាងទៀតអ្នកគិតក្នុងចិត្តថា មនុស្សទាំងអស់ មានភាពស្មើគ្នា។
• កុំខ្វាយខ្វល់ច្រើនពីកំហុសរបស់អ្នក។ គ្រាន់តែរៀនកែប្រែ និងធ្វើអ្វីដែលថ្មីផ្សេងទៀត៕