តើចិត្តគំនិត«អ្នកមាន» និង​«អ្នកក្រ» ខុស​គ្នា​ត្រង់​ណា?

4/18/2013 0 Comments A+ a-

មានមនុស្សជាច្រើនបានត្អូញត្អែថា ពួកគេបានខំធ្វើការយ៉ាងលំបាក ហើយការងារច្រើនដូចអ្នកមានដែរ ចុះហេតុអ្វីបានជា ទទួលលទ្ធផលមក មិនដូចគ្នា។ ពេលខ្លះអ្នកចាំបាច់ ត្រូវតែមានភាពវ័យឆ្លាត ជាជាងការខិតខំប្រឹងប្រែង។ ខាងក្រោមនេះ ជាចំណុចប្រៀបធៀបខ្លះៗ រវាងផ្នត់គំនិតអ្នកមាន និងផ្នត់គំនិតរបស់អ្នកក្រ។

រថយន្ដឡាដា ផលិតតាំងពីជំនាន់ សហភាពសូវៀត និងរថយន្ដហ្វែរ៉ារី ផលិតនៅអ៊ីតាលី ក្នុងសម័យកាលនេះ។
សូមបញ្ជាក់ថា រាល់ចំណុចទាំងនេះ មិនបានបញ្ជាក់ពី ទស្សនវិជ្ជា«ផ្ទាល់» របស់មនោរម្យព័ងអាំងហ្វូនោះទេ។ យើងគ្រាន់​តែលើកយក នូវគំនិតទាំងឡាយ យកមកជូនលោកអ្នក គ្រាន់នឹងពិចារណា ដើម្បីនឹងមានជំហរថា តើលោកអ្នក​គួរធ្វើ​ជា​«អ្នកមាន» ឬនៅជា«អ្នកក្រ» រហូតទៅ?
ផ្នត់គំនិតអ្នកមាន៖
១. វាជាការល្អ បើសិនជាយើង មិនបានទទួលផលអ្វីសោះ ក្នុងរយះពេលខ្លី តែអាចទទួលផលច្រើន ក្នុងរយះពេលវែង។
២. ហ៊ានប្រថុយ ទោះបីមិនប្រកដថា ត្រូវខាតបង់ ឬចំណេញក៏ដោយ។ ប៉ុន្តែបើខាតបង់ គេទុកវាជាមេរៀន និងមិនឲ្យ​មាន​ការខាតបង់ម្តងទៀតទេ។
៣. ពួកគេតែងតែមានសកម្មភាពវិជ្ជមាន។ មានន័យថា នៅពេលដែលមានឱកាស ពួកគេអាចចាប់យក យ៉ាងឆាប់រហ័ស ហើយពួកគេក៏មិនងាយ នឹងបោះបង់វាដែរ។
៤. ពួកគេនៅតែ«រៀន»។ រក្សាការសិក្សា ឬរៀនពីអ្វីដែលថ្មីៗ ដើម្បីបង្កើននូវសមត្ថភាព ព្រោះគ្មានការជោគជ័យណា ដែល​គ្មានការអប់រំនោះទេ។
៥. ពួកគេមានមហិច្ឆតាខ្ពស់ ដើម្បីសម្រេចគោលដៅ ឬក្តីសុបិន្តរបស់គេ។ ពួកគេហ៊ាន និងអាចធ្វើអ្វីៗបាន ខណៈដែល​មនុស្សជាច្រើនមិនខ្វាយខ្វល់។ មនុស្សគ្រប់រូបតែងតែមានក្តីសុបិន្ត ប៉ុន្តែបញ្ហានៅត្រង់ថា មនុស្សដែល​មិនជោគជ័យ​ទាំង​នោះ មិនដែលយកចិត្តទុកដាក់ និងមានភាពខ្ជិលច្រអូស។
៦. រក្សាការប្តេជ្ញាចិត្ត និងដើរទៅមុខជានិច្ច។ ឧទាហរហ៏៖ គាត់អាចធ្វើវា ចុះហេតុអ្វី ក៏ខ្ញុំមិនអាចធ្វើបាន?
៧. ជាដំបូងពួកគេជាអ្នកឲ្យទាន មុនពេលគេអាចទទួលផល។ ឧទាហរហ៏៖ បើអ្នកចង់ឲ្យគេគោរពអ្នក អ្នកត្រូវតែគោរព​គេ​មុន។ បើអ្នកចង់ឲ្យគេទិញផលិតផលរបស់អ្នក ដំបូងអ្នកត្រូវតែឲ្យពួកគេសាកមើលសិន។
៨. ពួកគេមានកម្លាំងពិសេសម្យ៉ាង ក្នុងពេលបច្ចុបន្ប។ បើពួកគេចង់ធ្វើអ្វី ឬចង់សម្រេចអ្វីមួយ ពួកគេនឹងធ្វើវាភ្លាមៗ ដោយ​មិនរងចាំ សប្តាហ៏ក្រោយ ឬក៏ខែក្រោយនោះទេ។
៩. រក្សាការព្យាយាម។ ឧទាហរណ៏៖ ដូចជា កាលដែលអ្នកនៅកូនក្មេង អ្នកអភិវឌ្ឍន៏ខ្លួនរបស់អ្នក ដោយការព្យាយាមឈរ ដើរ និងរត់។ ប៉ុន្តែខណៈពេលនោះ អ្នកនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។ ដូច្នេះការធ្វើជំនួញក៏ដូចគ្នា អ្នកនឹងទទួលបាន​ផលចំណេញ ឬការខាតបង់ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកនៅតែមិនបោះបង់។
១០. ពួកគេនៅកណ្តាល លក្ខណៈជាអ្នកដឹកនាំ។ មនុស្សម្នាក់ ដែលកំពុងតែផ្តល់ដំបូន្មាន មិនមែនជាមនុស្សម្នាក់ ដែល​កំពុងតែទទួលយកវានោះទេ។
១១. ពួកគេផ្តោតសំខាន់ទៅលើ ជីវិតដ៏មានតម្លៃរបស់គេ។ ពួកគេចំណាយពេលវេលា ដែលមានប្រយោជន៏ ជាមួយក្រុម​គ្រួសារគេ ដោយមានការដើរកំសាន្ត តាមតំបន់ទេសចរណ៏ផ្សេងៗ។
ផ្នត់គំនិតអ្នកក្រ៖
១. ចូលចិត្តគិតពីលុយ មុនពេលចាប់ផ្តើមធ្វើអ្វីមួយ។ ពួកគេចង់បានផលភ្លាមៗ ក្នុងរយះពេលខ្លី ដោយមិនបាន​គិតវែង​ឆ្ងាយពីអ្វី ដែលអាចនឹងទទួលបាន នៅពេលយូរ។
២. ពួកគេខ្លាច អត់ហ៊ានប្រថុយគ្រោះថ្នាក់អ្វីទាំងអស់ ព្រោះខ្លាចខាតបង់។ ពួកគេតែងតែរង់ចាំមើល នរណាម្នាក់​ធ្វើបាន​ជោគជ័យសិន ទើបគេធ្វើតាម។ ប៉ុន្តែពួកគេមិនបានគិតថា ពេលនោះ វាហួសពេលទៅហើយទេ។
៣. នៅពេលដែលកំពុងតែចាប់ផ្តើមជោគជ័យ បែជាមានសកម្មភាពយឺតយ៉ាវ។ ហើយងាយនឹងបោះបង់ ពេលដែលជួប​នឹង​ឧបសគ្គ។
៤. ពួកគេចង់បានសេវាកម្មធានារ៉ាប់រង ជីវិតរបស់គេ ដោយការខិតខំធ្វើការ និងធ្វើជាបុគ្គលិកដ៏ល្អម្នាក់។ ប៉ុន្តែសេដ្ឋកិច្ចក្នុង​ពេលបច្ចុបន្បនេះ ការធានារ៉ាប់រងរបស់អ្នក ហាក់ដូចជាគ្មានប្រយោជន៏ទេ។
៥. ពួកគេអាចដឹងត្រឹមតែអ្វី ដែលពួកគេអាចមើលឃើញតែប៉ុណ្ណោះ ហើយមិនដែលមានក្តីសុបិន្ត ចង់ធ្វើអ្វីដែលធំជាង​នោះ​ទេ។
៦. ពួកគេមិនមានគំនិតវិជ្ជមានទេ ដោយមិនហ៊ានចាប់យកឱកាស។
៧. ពួកគេចូលចិត្តស្តីបន្តោសអ្នកដទៃ នៅពេលដែលអ្វីៗ មិនបានសម្រេចដូចការគិតរបស់គេ និងគ្មានទំនួលខុសត្រូវ​សម្រាប់ខ្លួនឯង។
៨. បោះបង់ឱកាសចោល ដោយគិតថាពិបាក។ ពួកគេតែងនិយាយថា «ខ្ញុំមិនអាចធ្វើវាទេ ព្រោះវាពិបាកខ្លាំងណាស់»។
៩. ពួកគេតែងតែយកសេចក្តីសុំទោស ដាក់នៅមុខរឿងអ្វីៗទាំងអស់។ បើមាននរណាម្នាក់ កំពុងតែព្យាយាម ចង់ឲ្យគាត់​មានការផ្លាស់ប្តូរ ឲ្យជីវិតរបស់គាត់កាន់តែប្រសើរនោះ គាត់នឹងនិយាយថា «វាពិបាកណាស់ ខ្ញុំមិនអាចធ្វើទេ» ឬ «ខ្ញុំរវល់​ណាស់ ហើយគ្មានពេលដើម្បីសិក្សាអ្វី ដែលថ្មីទេ»។ ប៉ុន្តែពួកគេមិនបានដឹងថា ពួកគេកំពុងតែសម្លាប់ក្តីសុបិន្តរបស់គេទេ។
១០. ពួកគេធ្លាប់រស់នៅក្នុងជីវភាពលំបាក។ ពួកគេគិតថា ប្រាក់ខែរបស់គេប៉ុណ្ណឹង មានភាពគ្រប់គ្រាន់ ក្នុងការបរិភោគ និង​ការរស់នៅ ដោយមិនបានគិតអ្វីវែងឆ្ងាយទៅថ្ងៃក្រោយឡើយ៕