Apple នៅតែជាអ្នកកំពូលផលិតទូរសព្ទ័ ខណះដែលក្រុមហ៊ុនសាំងស៊ុង បានប្រាក់ចំណេញទីផ្សារទូរសព្ទ័វៃឆ្លាតយ៉ាងច្រើន
ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនទៅអាមេរិចមានសន្ទុះជាខ្លាំង ខណះដែលក្រុមហ៊ុនផលិតទូរសព្ទ័ របស់ អាមេរិច បានទទួលប្រាក់ចំនេញពីទីផ្សារស្មាតហ្វូន កើនបាន ៣.៩ ភាគរយនៅចន្លោះខែ វិច្ឆិការ ២០១២ រហូតដល់ខែកុម្ភះឆ្នាំនេះ។ បើយោងតាមការវិភាគរបស់ក្រុមហ៊ុនcomScore analyz ទៅលើស្មាតហ្វូនចំនួន៣០០០០ម៉ឺន គ្រឿង បានបង្ហាញអោយឃើញថា ក្រុមហ៊ុនាអែបផលរបស់អាមេរិចមួយនេះ បានកាន់កាប់ ចំណែក ផ្សារ ស្មាតហ្វូន រហូតដល់ 38.9 ភាគរយចាប់ពីខែ វិច្ឆិការ ២០១២ រហូតដល់ ខែកុម្ភះ ឆ្នាំនេះ នៅខណះ ដែលក្រុមហ៊ុនសុំាងបានកើនឡើងចាប់ពី១ភាគរយ រហូតដល់ 21.3ភាគរយ។
បើយើងងាកមើលទៅដៃគូប្រកួតប្រជែងខាង ស្មាតផ្សេងទៀតដូចជា ក្រុមហ៊ុនHTC របស់តៃវ៉ាន់ បានធ្លាក់មកចំណាត់ថ្នាក់ទី៣ ហើយប្រាក់ចំនេញក៏បានថយចុះ អស់ 1.7ភាគរយ ។ ចំណែកឯក្រុមហ៊ុនMotorola វិញ ប្រាក់ចំនេញក៏បានថយចុះផងដែរ ដោយធ្លាក់មកត្រឹមតែ 8.4ភាគរយប៉ុណ្ណោះ គឺបានន័យថាថយចុះ 1.1ភាគរយ។ ចំណែកឯក្រុមហ៊ុន LG វិញបានថយចុះមកត្រឹមតែ 6.8ភាគរយ តែប៉ុណ្ណោះ។
តាមប្រភពដដែលក៏បានបង្ហាញផងដែរថា Android Os នៅតែនាំមុខគេ 51.7ភាគរយ ដដែល បើទោះបីជា I OS របស់ក្រុមហ៊ុនអែបផល មានការកើនឡើង ៣.៩ ភាគរយក៏ដោយ។ នេះបញ្ជាក់អោយឃើញថា Android Os នាំមុខ I OSតែ 12.8ភាគរយប៉ុណ្ណោះ ស្របពេលអីលូវដែល I OSមាន 38.9 ភាគរយនោះ។