តើ​តួឯក​ស្រី​ដែល​សម្ដែង​ជា​តួអង្គ “Cinderella” ឆ្នាំ​២០១៥​នេះ​ជា​អ្នកណា​?

3/09/2015 0 Comments A+ a-

រូប​ភាព​ Lily James ក្នុង​ភាព​យន្ត​ Cinderellaប្រភព៖​ www.imdb.com
បច្ចុប្បន្ន TheBNEWS ជឿថា​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត​ទស្សនា​ភាពយន្ត​ប្រាកដជា​ចាប់អារម្មណ៍​​ភាពយន្ត​ហូលីវូដ Cinderella ដែល​សម្ដែង​ដោយ​មនុស្ស​មិនមែន​គំនូរជីវចល​ជាក់​ជាមិនខាន​ ព្រោះ​តុក្កតា​រឿងនេះ​ដក់​ជាប់​អារម្មណ៍​ក្នុង​អារម្មណ៍​អ្នកទស្សនា​ស្ទើរ​គ្រប់គ្នា​ពិសេស​បាន​តួ​សម្ដែង​ថ្មី​រូប​ស្អាត​វ័យក្មេង Lily James មក​ដើរ​ជា​តួឯក​ទៀត​។ ដូច្នេះ​ប្រិយមិត្ត​ប្រាកដជា​ចង់​ជាក់​ជាមិនខាន​ថា Lily James ជា​អ្នកណា​ហេតុ​អី​បានជា​មានឱកាស​បានមក​សម្ដែង​ជា​តួឯក​ស្រី​?

Lily James ដែលមាន​ឈ្មោះ​ដើមកំណើត Lily Thomson មិនមែនជា​លើកដំបូង​នោះទេ​ដែល​នាង​សម្ដែង​ព្រោះ​រឿង​ទីមួយ​ដែល​តារា​សម្ដែង​វ័យ ២៥​ឆ្នាំ​រូបនេះ​សម្ដែង​គឺ​រឿង Downton Abbey(២០១០) បន្ត​មកទៀត​គឺ​រឿង Wrath of the Titans និង Broken (២០១២)​។

តារា​សម្ដែង​រូប​ស្អាត​នេះ​រៀន​ការសម្ដែង​នៅ​សាលា Guildhall ដែលជា​សាលា​តន្ត្រី​និង​ល្ខោន​នាដ​សាស្ត្រ​នាទី​ក្រុង​ឡុង​ដ៍ ហើយ​នាង​បានបញ្ចប់​ការសិក្សា​កាលពី​ឆ្នាំ​២០១០ ក៏​ជា​ឆ្នាំ​ដែល​នាងមាន​ឱកាស​បាន​សម្ដែង​ភាពយន្ត​ដំបូង​ផងដែរ (Downton Abbey) មិនតែប៉ុណ្ណោះ Lily ក៏​ជា​សិស្ស​សិក្សា​ផ្នែក​ល្ខោន​តន្ត្រី​ក្នុង​សាលា The Arts Education នៅ Tring Park ផងដែរ​។​

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ Lily​ គឺជា​កូនស្រី​របស់​តារា​សម្ដែង​និង​តន្ត្រីករ​ដ៏​ល្បីឈ្មោះ Jamie Thomson និង​ជា​ចៅស្រី​របស់​តារា​សម្ដែង​ស្រី​អាមេរិកកាំង​ដ៏​ល្បី Helen Horton ផងដែរ​។ ថ្វី​ត្បិត​ក្នុង​ភាពយន្ត Cinderella (២០១៥) នេះ Lily ដើរតួ​ជា​កូនស្រី​របស់ Hayley Atwell ប៉ុន្តែ​នៅក្នុង​ជីវិត​ពិត​នាង​អាយុ​ប្អូន Hayley ត្រឹមតែ​៧​ឆ្នាំ​ប៉ុណ្ណោះ​។


​ប្រវត្តិរូប​សង្ខេប​៖

​ឈ្មោះ​កំណើត​៖ Lily Chloe Ninette Thomson
​ឈ្មោះ​ក្នុង​សិល្បៈ​៖ Lily James
​ថ្ងៃខែ​ឆ្នាំ​កំណើត​៖ ០៥ មេសា ១៩៨៩  (អាយុ ២៥ ឆ្នាំ)
​ទីកន្លែង​កំណើត​៖ Esher, Surrey, England។

សមិទ្ធផល​ការងារ​សម្ដែង​៖
​ភាពយន្ត​
- ២០១២​ ​ភាពយន្ត Chemistry (​ភាពយន្ត​ខ្នាត​ខ្លី​)
- ភាពយន្ត Wrath of the Titans (​ភាពយន្ត​ហូលីវូដ​)
- ភាពយន្ត Broken (​ភាពយន្ត​ហូលីវូដ​)
- ភាពយន្ត Fast Girls
- ២០១៥​ ​ភាពយន្ត Cinderella
​- ភាពយន្ត (​អត់​ទាន់​មានឈ្មោះ​) Jonh Well Project (​ស្ថិតក្នុង​ដំណាក់កាល​ផលិត​)
​- ភាពយន្ត Pride and Prejudice និង Zombies (​ស្ថិតក្នុង​ដំណាក់កាល​ផលិត​)
- ​រឿង​ភាគ​ទូរទស្សន៍​
- ២០១០​ ​Just William
- ២០១១​ ​Secret Diary of a call girl
- ២០១២-២០១៤​ ​Downtown Abbey
- ២០១៥​ ​War and Peace។

ប្រែ​សម្រួល​៖ សុខា នី​កា​
ប្រភព៖​ www.imdb.com​ & en.wikipedia.org