វីដេអូបង្ហាញពីសកម្មភាពវាយ និងបាញ់ប្រហារពីសំណាក់ជនបរទេស នៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ វិដេអូឃ្លីបមួយ ដែលទើបទទួលនៅថ្ងៃសៅរ៍នេះ បានបង្ហាញពីករណីផ្ទុះអាវុធពីសំណាក់ជនបរទេសកន្លងមក ដែលធ្វើឲ្យកក្រើកពេញក្រុងព្រះសីហនុ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំ ព្រោះថាមិនធ្លាប់ឮទាល់តែសោះថា ជនបរទេសមាន កាំភ្លើងប្រើប្រាស់ហើយយក ទៅបាញ់ប្រហារគ្នាយ៉ាងអនាធិបតេយ្យនោះ ។
ជាក់ស្តែងក្នុងវីដេអូនេះ បានបង្ហាញថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នា២០១៥ វេលាម៉ោង ២០៖៣០នាទី នៅចំណុចភោជនីយដ្ឋាន និងកាស៊ីណូ Queenco Casino ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ បណ្តាលឲ្យឈ្មោះ BULGAR MIHAI ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិមូលដូវ៉ា កាន់លិខិតឆ្លងដែនលេខ បេ១៥៥៣២០៥ រងរបួសក្រោមឃ្លៀកខាងឆ្វេង និងកាំបិតពីសំណាក់ក្រុមបងធំជនជាតិរុស៊្សីចំនួន ៨នាក់។
ផ្តើមចេញពីបញ្ហាជនជាតិបរទេស ផ្ទុះអាវុធបាញ់បោះសេរីនេះ ក៏បានលេចឮព័ត៌មានថា ថ្នាក់ដឹកនាំមានគំរោងនឹងផ្លាស់ប្តូរស្នងការ ស្នងការរងមួយចំនួន ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសង្គមឡើងវិញ បន្ទាប់ពីសមត្ថកិច្ចមានការធូររលុងកន្លងមក៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល
ប្រភព ៖ freshnewsasia
ប្រភព ៖ freshnewsasia