រយៈពេល​ប៉ុន្មាន​ដែល​យើង​គួរ​បោក​ខោអាវ​ខូវប៊យ ?

3/11/2015 0 Comments A+ a-

បោកគក់​, អនាម័យ​របស់​ប្រើប្រាស់​តាំងពី​ទូរស័ព្ទដៃ​, សម្លៀកបំពាក់​ដល់​កម្រាល​ពូក​, ខ្នើយ ជា​ផ្នែក​ចាំបាច់​១​ក្នុង​ជីវិត​របស់​យើង ។ ប៉ុន្តែ រយៈពេល​ប៉ុន្មាន​ដែល​យើង​គួរ​ធ្វើ​រឿងនេះ​ម្តង ? ខាងក្រោម​នេះ ជា​សំណូមពរ​របស់​អ្នក​មេរោគ​វិទ្យា​, ជំនាញ​ការច្នៃ​ខោអាវ​ទ្រនាប់ និង​សម្លៀកបំពាក់​អមពី​របៀប​អនាម័យ​សមស្រប​បំផុត សម្រាប់​របស់របរ​នី​មួយៗ ។​
. ទូរ​ស័​ព្ទៈ អនាម័យ​រាល់ថ្ងៃ​
20150309152154-2​តាម​ការស្រាវជ្រាវ ជា​មធ្យម​យើង​ប៉ះ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​ដល់ ១៥០ ដង ក្នុង​១​ថ្ងៃ ។ ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ក៏​រកឃើញ ៧០០០ ប្រភេទ​បាក់តេរី​ផ្សេងៗ​គ្នា ច្បាម​ស្អិត​លើ​ទូរស័ព្ទ ។ ទោះបី​សឹងតែ​ទាំងអស់​នៃ​ពួក​បាក់តេរី​នេះ​គ្មាន​គ្រោះថ្នាក់​, តែមួយ​ចំនួន​ក្នុងចំណោម​នេះ​គ្រោះថ្នាក់​បំផុត ។​
Laura Bowater អ្នក​មេរោគ​វិទ្យា​នៅ​សកល​វិទ្យាល័យ East Anglia (​អង់គ្លេស​) ឲ្យ​ដឹងថាៈ “​ពេល​អ្នក​ប្រើ​ប​ទូរស័ព្ទ​ចល័ត​, វា​ក្តៅ​ឡើង និង​បង្កលក្ខណៈ​ល្អប្រសើរ​ឲ្យ​បាក់តេរី​កកើត​រីកចម្រើន ។ ពពួក​បាក់តេរី enterococcus (​មាន​ក្នុង​លាមក​) និងpseudomonas (​ច្រើន​រស់នៅ​ផ្ញើខ្លួន​លើស​ត្វ និង​ដី​) ត្រូវបាន​រកឃើញ​ច្បាម​ស្អិត​លើ​ទូរស័ព្ទ ។ ចូរ​ជូត​សំអាត​ទូរស័ព្ទ​របស់​អ្នក​រាល់ថ្ងៃ ដោយ​កន្សែង​សម្លាប់​បាត​ក់​តេ​រី ឬ ជាប្រចាំ​កាន់តែ​ល្អ​” ។​
. កម្រាលពូកៈ ម្តង​ក្នុង​១​សប្តាហ៍​
20150309152154-3​យើង​របក​កោសិកា​ស្បែក​រាប់លាន​ក្នុង​១​ថ្ងៃ ហើយ​ភាគច្រើន​ក្នុង​ជា​មធ្យម​ប្រមាណ​១​លីត្រ ក្នុង​១​យប់ ។ របស់​ទាំង​២​មុខ​នេះ សុទ្ធតែជា​ចំណី​ដ៏​ឆ្ងាញ់​ចិញ្ចឹមសត្វ​ស្រមើល​ផ្ទះ ។ សត្វ​ដ៏​តូច​ល្អិត​នេះ ទោះបី​គ្មាន​គ្រោះថ្នាក់ តែ​វា​បង្កើត​លាមក​ផ្ទុក​សារជាតិ​បង្ក​អាលែកហ្ស៊ី​, អាចធ្វើ​ឲ្យ​យើង​រមាស់​ភ្នែក​, រលាក​ច្រមុះ និង​ហឺត ។​
​អ្នក​មេរោគ​វិទ្យា Laura Bowater ផ្តល់​ដំបូន្មាន​ថា ល្អ​បំផុត យើង​គួរ​បោក​ស្រោមពូក​១​សប្តាហ៍​ម្តង ជាមួយនឹង​ទឹក​ក្តៅ ៦០ អង្សា​សេ ដើម្បី​កំទេច​បាក់តេរី ។ “​ហាល​ស្រោមពូក​, ស្រោមខ្នើយ​ក្រោម​កម្តៅថ្ងៃ​ផ្ទាល់ ប្រសិន​អាច ព្រោះ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ​អាច​សម្លាប់​អតិ​សុខ​ប្រាណ​យ៉ាង​ប្រសិទ្ធភាព ។ ប្រើ​ឆ្នាំងអ៊ុត​អ៊ុត​ស្រោមខ្នើយ​នៅ​កម្តៅ ២០០ អង្សា​សេ សម្រាប់​ក្រណាត់​កូ​តុង ដើម្បី​កម្ចាត់​បាក់តេរី​នៅសល់​”, អ្នកស្រី Bowater និយាយ​បន្ថែម ។​
 . ខ្នើយៈ ៣ ខែ បោក​ម្តង​
20150309152202-4​ខាងក្នុង​ខ្នើយ​របស់​អ្នក ដូចជា​ពពុះ​សមុទ្រ​១​បន្ទះ​, ជ្រាប​ស្រូប​ញើស និង​ក្លាយជា​កន្លែង​កកើត​រីក​ចម្រើន​ដ៏​ល្អប្រសើរ សម្រាប់​បាក់តេរី និង​ស្រមើល​ផ្ទះ ។ ពួក​វេជ្ជបណ្ឌិត​រកឃើញ​ថា ដល់​ទៅ ១/៣ នៃ​ទម្ងន់​របស់​ខ្នើយ គឺជា​ស្បែក​ងាប់​, មេរោគ​, សត្វ​ស្រមើល និង​លាមក​របស់​វា ។ ក្រៅពីនេះ ខ្នើយ​១​ពុំទាន់​បោក​ធម្មតា​អាច​ផ្ទុក​ដល់​ទៅ ១៦ ប្រភេទ ផ្សិត​ផ្សេងៗ​គ្នា ។​
. ខោអាវ​ខូវប៊យៈ បោក​ក្រោយ​ស្លៀក ៥ ដង​
20150309152202-5​អ្នក​ច្នៃ​ម៉ូត​ខូវប៊យ Jean Donna Ida ឲ្យ​ដឹងថា បោក​វត្ថុ​ធាតុ denim ក្រោយ​ស្លៀក ៥ ដង ជួយ​ការពារ​ពណ៌ និង​សរសៃ​ក្រណាត់ ។ បោក​ក្រណាត់​ខូវប៊យ​ជាប្រចាំ​ជាង នឹង​ឆាប់​ធ្វើ​ឲ្យ​វា​ខូច ។ អ្នក​អាច​ប្រើ​ថ្នាំ​បាញ់​កម្ចាត់​ក្លិន​ប្រឆាំង​បាក់តេរី ដើម្បី​រក្សា​ឲ្យ​ខោអាវ​ខូវប៊យ​មាន​ក្លិន​ស្រស់​ថ្មី បន្ទាប់ពី​បោកគក់ ។​
​ដោយសារ​វត្ថុ​ធាតុ denim មិនត្រូវ​នឹង​កម្តៅ​ក្តៅ​, ហេតុនេះ​ល្អ​បំផុត បោកគក់​វា​ក្នុង​ទឹក​ត្រជាក់ អាច​ជិត​ដល់ ០ អង្សា​សេ​, គឺ​ពុំ​មេន ៣០ អង្សា​សេ ។​
. អាវទ្រនាប់​របស់​ស្ត្រី -​បោក​បន្ទាប់ពី​ពាក់​២​ដង​
20150309152154-1Kelly Dunmore ជំនាញការ​ខោអាវ​ទ្រនាប់​របស់​ក្រុមហ៊ុន Rigby & Peller អះអាងថាៈ “​ស្នាម​ផ្នត់​នៅ​ទ្រូង​របស់​អ្នក និង​តំបន់​ក្រោម​ដៃ​ជា​បរិស្ថាន​យ៉ាង​ក្តៅ និង​ជោគ​ដោយ​ញើស ។ ចូរ​បោក​អាវទ្រនាប់​ក្រោយពេល​ពាក់​វា ២-៣ ដង គឺ​ល្អ​បំផុត​” ។​
​ចូរ​បោក​អាវទ្រនាប់​ដោយ​ដៃ មិនត្រូវ​ប្រើ​ម៉ាស៊ីន ។ ក្រោយពេល​បោក អ្នក​មិនត្រូវ​ច្រចា​ប់រ​មួល គឺ​ទុក​ឲ្យ​វា​ស្ងួត​ដោយ​ធម្មជាតិ ក្នុង​សីតុណ្ហភាព​បន្ទប់ ដោយសារ​កម្តៅថ្ងៃ ឬ ម៉ាស៊ីន​ស​ម្ងួ​ត​អាចធ្វើ​ឲ្យ​ខូច​សរសៃ​ក្រណាត់ ។​
. កាបូបដៃ -​សំអាត​១​សប្តាហ៍​ម្តង​
20150309152202-6​ការស្រាវជ្រាវ​បានបង្ហាញ​ថា ពពួក​បាក់តេរី​នៅក្នុង​លាមក​ដូចជា E.Coli ឬ បាក់តេរី​លើ​ស្បែក​, ដូចជា MRSA អាច​ត្រូវ​សាយភាយ​នៅ​គ្រប់​ទីកន្លែង​សាធារណៈ ។ សូម្បីតែ​ពេល​អ្នក​លាងដៃ​ជាប្រចាំ អ្នក​ក៏​អាច​ឆ្លង​វា​ឡើងវិញ ។​
“​ខ្ញុំ​នឹងមិន​ដាក់​កាបូបដៃ​របស់ខ្លួន​លើ​គ្រែ ឬ លើ​កន្លែង​ណាមួយ​ក្នុង​ផ្ទះបាយ ។ ដោយសារ​កាបូបដៃ​ត្រូវបាន​នាំ​ទៅតាម​ខ្លួន​គ្រប់​ទីកន្លែង ហេតុនេះ​អ្នក​ត្រូវ​ជូត​សំអាត​វា​ល្អ​បំផុត គឺ​១​សប្តាហ៍​ម្តង ជាមួយនឹង​កន្សែង​ប្រឆាំង​បាក់តេរី​”, អ្នកស្រី Bowater និយាយ ៕​