រង​ការចាប់​បង្ខំ​ឲ្យ​រៀន​ហួសហេតុ​ពេក នារី​ចិន​វ័យ​១៦​ឆ្នាំ​ថតរូប​ស្រើបស្រាល​បង្ហោះ​លើ​បណ្តាញ​សង្គម​ដើម្បី “​សងសឹក​”

3/08/2015 0 Comments A+ a-

ថ្មីៗ​នេះ​លើ​វេទិកា​យុ​វ័យ​១​នៃ​បណ្តាញ​សង្គម​ប្រទេស​ចិន មានការ​រំជើបរំជួល​ពី Album រូបភាព​១​របស់​នារី​វ័យក្មេង​ម្នាក់ ។​
​នារី​វ័យក្មេង​រូបនេះ ឲ្យ​ដឹង​បន្ថែមទៀតថា នាង​ជា​យុវ​សិស្ស​អាយុ ១៦ ឆ្នាំ កំពុង​រៀន​នៅ​វិទ្យាល័យ​១​កន្លែង នា​ខេត្ត ជាង​ស៊ូ​, ចិន ។ នាង​បានបញ្ជាក់​ច្បាស់​ពី​គោលបំណង​នៃ​ការថតរូប​របស់ខ្លួន គឺ​បណ្តាលមកពី​រៀន​រាល់​យប់​ជាប្រចាំ ហើយ​ខួរក្បាល​លេង​ទទួលបាន ទើប​សម្រេចចិត្ត​ថតរូប “​រីករាយ​តែឯង​” ដើម្បី​រំសាយ​ស្ត្រេ​ស ។ នាង​អះអាងថា វា​ពុំមែន​ជា​រូបភាព​ស្រើបស្រាល​ទេ តែ​វា​ផ្តើម​ពី​ការរំដោះ​សម្ពាធ​កំពុង​ទទួល ព្រោះ​ត្រូវ​ចាប់បង្ខំ​ឲ្យ​រៀន​ពុំ​ឈប់ឈរ ។​
95311f7555e849img​នារី​វ័យ ១៦ ឆ្នាំ រូបនេះ នៅបាន​ប្រាប់​ពី​បំណង​បង្ហោះ​រូបភាព​ទាំងនេះ គឺ​ដើម្បី “​សងសឹក​” នឹង​ឪពុកម្តាយ​របស់​នាង​ដែល​ម្ងៃៗ​ចាប់បង្ខំ​ឲ្យ​រៀន ពុំ​អនុញ្ញាត​ឲ្យ​ដើរលេង​លំហែ​ខួរក្បាល​ឡើយ ។​
​គ្រាន់តែ​ផ្តើម​ភាព​រំជើបរំជួល​ភ្លាមៗ ប៉ូលីស​សន្តិសុខ​អ៊ី​ន​ធើរ​ណេ​ត​បាន​លោត​ចូលធ្វើការ​ស៊ើបអង្កេត ក៏ដូចជា​ប្លុក​ចោល​នូវ​រូបភាព​ទាំងនេះ តាម​សំណើរ​របស់​ក្រុមគ្រួសារ ។​
​ឆ្លើយ​នឹង​ប៉ូលិស នារី​រូបនេះ បែរជា​ថា នាង​ពុំមែន​ជា​អ្នក​បង្ហោះ​ទេ ហើយ​ខ្លួន​គឺជា​ជនរងគ្រោះ ។ ប៉ុន្តែ បន្ទាប់ពី​ពិនិត្យមើល ID ប៉ូលីស​ឃើញថា រូបភាព​ទាំងនេះ​ផ្តើមចេញពី ID ផ្ទះ​របស់​នាង ។​
​ក្រោយមក ទើប​នារី​រូបនេះ​សារភាពថា នាង​បាន “​ជ្រុលដៃ​” បង្ហោះ​វា ព្រោះតែ​នឿយណាយ​ជាមួយ​ជីវភាព​ដឹង​តែ​ពី​រៀនៗ ហើយ​រៀន​ពុំ​ចូល ។ នាង​ចែករំលែក​ថា នាង​ចង់បាន​ដើរលេង​កំសាន្ត​ដូច​មិត្ត​ភ័ក្តិ​ដទៃ តែ​ឪពុកម្តាយ​ពុំ​ចាប់អារម្មណ៍ និង​ថែមទាំង​បង្ខំ​ឲ្យ​រៀន ។​
​នាង​ចែករំលែក​បន្តថាៈ ពួកគាត់​ដឹង​តែ​ពី​ជួល​គ្រូ​មក​បង្រៀន​ដល់ផ្ទះ ហើយ​១​សប្តាហ៍ៗ ពុំមាន​ចន្លោះ​ពេលទំនេរ​ទេ ។ ខ្ញុំ​ពុំ​អាច​ដកដង្ហើម​បាន សូម្បីតែ​ពេល​បរិភោគ ក៏​រង​ការបង្ខំ​ឲ្យ​រៀនៗ​ៗ​ដែរ ។​
​បន្ទាប់ពី​ដឹង​រឿងរ៉ាវ​របស់​កូនស្រី ឪពុកម្តាយ​របស់​នាង​ពិតជា​តក់ស្លុត​មែនទែន ៕​
bi-ep-hoc-hanh-nu-sinh-16-tuoi-tung-anh-khoa-than-tra-thu-bo-me_1bi-ep-hoc-hanh-nu-sinh-16-tuoi-tung-anh-khoa-than-tra-thu-bo-me_4img_