Samsung ធ្វើតេស្ត៏​បច្ចេកវិទ្យា​សាក​ថ្ម​តាម Wireless លើ​ទូរស័ព្ទ Galaxy GS6 ជិតបានសម្រេចហើយ

2/19/2015 0 Comments A+ a-


Samsung អះអាង​ជិត​សម្រេច​បច្ចេកវិទ្យា​សាក​ថ្ម​តាម Wireless លើ​ទូរស័ព្ទ Galaxyប្រភព៖​ gsmarena
តាមរយៈ​ការ​អះអាង​ពី​ក្រុមហ៊ុន Samsung ផ្ទាល់​ ត្រូវ​បាន​បណ្ដា​សព័ត៌មាន​​ធំ​ៗ​ផ្សាយ​ថា ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ​ខាង​ត្បូង​នេះ នឹង​ប្រកាស​ចេញ Galaxy S6 ដោយ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ (Wireless) មិន​ខាន។

ក្រុមហ៊ុន Samsung បាន​ចាប់ផ្ដើម​អភិវឌ្ឍ​បច្ចេកវិទ្យា​សាកថ្ម wireless charging តាំងពី​ឆ្នាំ២០០០ ហើយ​មាន​បំណង​ផលិត​ចេញ​ប្រកប​តាម​ស្តង់ដារ​តម្រូវការ​របស់​ខ្លួន​ធ្វើ​យ៉ាងណា គឺ​ឱ្យ​មាន​ទំហំ​តូច មាន​ដំណើរការ​ប្រសិទ្ធភាព​ខ្ពស់។ ក្រុមហ៊ុន Samsung បាន​លើកឡើង​ថា៖ «ជាមួយ​ស្មាតហ្វូន Galaxy ជំនាន់​ក្រោយៗ​អ្នក​ប្រើ​នឹង​អាច​ប្រើ​បច្ចេកវិទ្យា​សាកថ្ម wireless ថ្មី​មិន​ដូច​មុន​នោះ​ទេ»។

បច្ចុប្បន្ន​ បច្ចេកវិទ្យា​សាកថ្ម Wireless មាន​ស្តង់ដារ​ចំនួន​បី​ផ្សេង​គ្នា ក្នុង​នោះ​មាន​ស្ដង់ដារ Qi Charger សម្រាប់​ប្រើ​ជាមួយ​ទូរស័ព្ទ ស្តង់ដារ Power Matters Alliance (PMA) និង​ស្តង់ដារ Alliance for Wireless Power (A4WP)។ ដូច្នេះ​នៅ​ពេល​ខាង​មុខ ស្តង់ដារ PMA និង A4WP នឹង​ត្រូវ​ច្របាច់​បញ្ចូល​គ្នា។ ម្យ៉ាងទៀត Samsung គឺ​ជា​សមាជិក​បាន​សាកល្បង​ជាមួយ​ស្តង់ដារ wireless charging ទាំង​បី​មក​ហើយ។

ឈីប​ដំបូង​ដែល​គាំទ្រ​ស្តង់ដារ​ចម្រុះ​ត្រូវ​បាន Samsung បង្ហាញ​កាលពី​ឆ្នាំ​មុន ហើយ​ក្រុមហ៊ុន​ទូរស័ព្ទ​នេះ​បាន​ឱ្យ​ដឹង​ថា ខ្លួន​អាច​ត្រូវ​ចំណាយ​ពេល​ពី ៦ខែ ទៅ១២​ខែ​ដើម្បី​ច្របាច់​បញ្ចូល​ឈីប​ថ្មី​ទៅ​លើ​ផលិតផល​ដែល​ឧបករណ៍​ឆ្លាតវៃ មាន​ដូច​ជា​ស្មាតហ្វូន​ត្រកូល Galaxy ក្រោយៗ ហើយ Galaxy S6 ក៏​រំពឹង​នឹង​ត្រូវ​បំពាក់​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ​នេះ​ផង​ដែរ៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ gsmarena