ដល់ថ្ងៃចូលឆ្នាំចិន!!!!មើលលេខ​នាំ​សំណាង​សម្រាប់​បើក​របរ​អាជីវកម្ម​នៅក្នុង​ជំនឿ​ប្រពៃណី​ជនជាតិ​ចិន​

2/19/2015 0 Comments A+ a-


លេខ​នាំ​សំណាង​សម្រាប់​បើក​របរ​អាជីវកម្ម​នៅក្នុង​ជំនឿ​ប្រពៃណី​ជនជាតិ​ចិន​ប្រភព៖​ walldiskpaper.com

​នៅក្នុង​​ប្រពៃណី​ជនជាតិ​​ចិន លេខ​ក៏​​ត្រូវបាន​ប្រជាជន​ចិន​ចាត់ទុកថា​​ពាក់ព័ន្ធ​នឹង​ “សំណាងល្អ​” ដែរ​ព្រោះ​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នេះ​ដូចគ្នា​ទៅនឹង​ពាក្យ​សំណាងល្អ​។​ ​លេខ​សំណាងល្អ​សំខាន់​ខ្លាំងណាស់​នៅក្នុង​វប្បធម៌​ចិន ហើយ​មនុស្ស​ជាច្រើន​រមែង​ជ្រើស​រើសយក​លេខ​សំណាង​នៅពេល​ទិញ​ផ្ទះ​ថ្មី លេខ​ទូរស័ព្ទ អាស័យដ្ឋាន​រកស៊ី កាលបរិច្ឆេទ​រៀបការ ធ្វើ​បុណ្យទាន ឬ​ប្រារព្ធ​ពិធីជប់លាង​ផ្សេងៗ​។​

​នៅក្នុង​ប្រពៃណី​​ចិន​លេខ​៨ ត្រូវបាន​ចាត់​ថា​ ជា​ពាក្យ​តំណាងឱ្យ ភាព​ចម្រុងចម្រើន ទ្រព្យសម្បត្តិ ជោគជ័យ និង​ឋានៈ​ក្នុងសង្គម ព្រោះ​លេខ​៨​មានការ​បញ្ចេញ​សំឡេង​ដូចគ្នា​ទៅនឹង​ពា្យ Fa ដែល​ពាក្យ Fa នេះ​មានន័យថា ចម្រុងចម្រើន ទ្រព្យសម្បត្តិ ភាពជោគជ័យ និង​ឋានៈ​ការងារ​ក្នុងសង្គម​។ តួយ៉ាង​ដូចជា ​ពិធី​បើក​កម្មវិធី​កីឡា​អូ​ឡាំ​ពិ​ច​ឆ្នាំ​២០០៨​ នៅក្នុង​ប្រទេស​ចិន​ បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០០៨ (០៨/០៨/០៨) វេលា​ម៉ោង ៨​និង ៨​នាទី​យប់​។


​សម្រាប់​ជនជាតិ​ចិន​លេខ​គូ​ត្រូវបាន​គេ​ប្រើប្រាស់​ជាង​លេខ​សេស ព្រោះ​ប្រជាជន​ចិន​ជឿជាក់​លើ​ភាពស្មើគ្នា ដូច្នេះ​ចំនួន​គូ​​ត្រូវបាន​ប្រើប្រាស់​ច្រើនជាង​លេខ​សេសលេខ​​២​តំណាងឱ្យ​ភាព​សុខដុម ចំណែក​លេខ​៦​តំណាងឱ្យ​ជោគជ័យ​។ សម្រាប់​ការបញ្ចេញ​សំឡេង​នៃ​លេខ​៩ មាន​សំឡេង​ស្រដៀង​ទៅនឹង​ពាក្យ​ភាព​ស្ថិតស្ថេរ​គង់វង្ស​។​


​លេខ​សំណាង​នៅក្នុង​ការធ្វើ​ជំនួញ​៖ លេខ​នាំ​សំណាង​មាន​សារសំខាន់​ខ្លាំង​បំផុត​សម្រាប់​ប្រជាជន​បំផុត​សម្រាប់​អ្នកក្រុង​ហុងកុង ទីក្រុង​ពាណិជ្ជកម្ម ដែល​សំបូរ​ទៅ​តំបន់ឧស្សាហកម្ម ការប្រកួតប្រជែង​គ្នា​យ៉ាង​តឹងតែង​ដើម្បី​ទទួលបាន​ភាពជោគជ័យ ដូច្នេះ​ពេល​ចាប់ផ្ដើម​ការរកស៊ី​អ្វីមួយ​ពួកគេ​តែងតែ​ជ្រើស​រើសយក​ថ្ងៃ សំណាង ដើម្បី​បើក​អាជីវកម្ម​រកស៊ី​ឬ​ស៊ី​ញ៉េ​កុងត្រា ហើយ​បើសិន​ថ្ងៃនោះ​មាន​លេខ​៨ អ្នក​ហុងកុង​ជឿថា​ថ្ងៃនោះ​ជា​ថ្ងៃ​សំណាង​នាំ​សំណាង ប៉ុន្តែ​បើ​ថ្ងៃនោះ​មាន​លេខ​៩ ពួកគេ​ជឿថា​ការបើក​របរ​រកស៊ី​នោះ​នឹង​គង់វង្ស​ជា​និរន្ត​ន៍ ហើយ​បើជា​ថ្ងៃទី​​ នោះ​ការបើក​អាជីវកម្ម​នោះ​គឺ​ទទួលបាន​ជោគជ័យ​៕

​ប្រែ​សម្រួល​៖ សុខា នី​កា​
ប្រភព៖​ chinahighlights.com