រឿង​​មួយ​​ដែល​លោក​អ្នក​អាច​​មិន​ដឹងគឺ​​​​​ ពូទីន​​ទៅ​ទីណា​ក៏​យក​ចុងភៅ​តាម​ខ្លួន​ដែរ​​​ មិន​​មែន​មាន​​តែ​អ្នក​​ភ្លក្ស​ម្ហូប​​ទេ​

2/19/2015 0 Comments A+ a-


​​រឿង​​មួយ​​ដែល​លោក​អ្នក​មិន​ដឹង​​​​ ពូទីន​​ទៅ​ទីណា​ក៏​យក​ចុងភៅ​តាម​ខ្លួន​ដែរ​​​ មិន​​មែន​មាន​​តែ​អ្នក​​ភ្លក្ស​ម្ហូប​​ទេ​ប្រភព៖​ galleryhip.com
បុរស​ខ្លាំង​​ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​រុស្ស៊ី​លោក​ ពូទីន​ ​មិន​ថា​លោក​ទៅ​​ទស្សនកិច្ច​នៅ​ប្រទេស​ណា​​​ ឬ​ទៅ​​​​ធ្វើ​ដំណើរ​​កម្សាន្ត​នៅ​តំបន់​ណា​នៃ​​ប្រទេស​របស់​លោក​ទេ​​ គឺ​លោក​ដាក់​ចុងភៅ​តាម​ខ្លួន​ជា​និច្ច​ពោល​គឺ​លោក​មិន​ញ៉ាំ​អាហារ​ដែល​ធ្វើ​​ដោយ​ចុងភៅ​​ផ្សេង​ឡើយ​។ ​

​​ការណ៍​នេះ​ ​គឺ​ដោយ​សារ​តែ​លោក​​ខ្លាច​គេ​បំពុល។ ​​​​ចុងភៅ​ដ៏​ជំនិត​របស់​លោក​ គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​​តែ​ប្រភព​មិន​បាន​ទម្លាយ​អត្តសញ្ញាណ​គាត់​នោះ​ទេ។ ​​

​អាច​និយាយ​ថា​ ជា​រឿង​ខ្លាច​ពេក​ក៏​ថា​បាន​ ប៉ុន្តែ​តាម​ឯកសារ​​​ដែល​ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​​​អាមេរិក​ទទួល​បាន​ និង​បាន​ទម្លាយ​ប្រាប់​​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​គឺ​ថា​ ​​លោក​​បាន​រួច​ផុត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ចំនួន​ប្រាំ​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​តាំង​ពី​​កាន់​តំណែង​ជា​​មេ​ចារកម្ម​ KGB។ ​

ឯកសារ​ដដែល​បាន​​​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​​លោក​ពូទីន​ស្រវឹង​ខួប​​​ក្នុង​ពេល​ដែល​លោក​ធ្វើ​ជា​មេ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​ KGB មុន​ពេល​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ និង​ប្រធានាធិបតី។

ដោយ​ឡែក​ ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​ Independent ​លោក​ពូទីន​ថែម​ទាំង​បាន​ជួល​បុគ្គលិក​​ផ្នែក​​ភ្លក្ស​ម្ហូប​ឱ្យ​ធ្វើ​ការ​ពេញ​ម៉ោង​ម្នាក់​ផង​ដែរ។ ​ម្នាក់​នោះ​គឺ​មាន​តួនាទី​ភ្លក្ស​ម្ហូប​​គ្រប់​មុខ​មុន​ពេល​ដែល​លោក​ទទួល​ទាន។ ​រឿង​នេះ​​មិន​ចម្លែក​នោះ​ទេ​ ត្បិត​អី​ប្រធានាធិបតី​ប្រទេស​ផ្សេងៗ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​​ក៏​មាន​​អ្នក​ភ្លក្ស​ម្ហូប​ជា​ប្រចាំ​នេះ​​បែប​នេះ​ដែរ​៕ ​​​​