លក្ខណៈពិសេសដែលកងកុម្មង់ដូ S.A.S អង់គ្លេសខ្លាំងជាងគេក្នុងលោក វ៉ាដាច់ទាំងអាមេរិកទៅទៀត !
ចំណោមកងកុម្មង់ដូពិសេសទូទាំងពិភពលោក គឺកងកុម្មង់ដូពិសេស SAS របស់អង់គ្លេសទទួលបានចំណាត់ថ្នាក់ល្អផ្ដាច់គេ តាំងពីច្រើនជំនាន់មកហើយ ពោលគឺចំណាត់ថ្នាក់ល្អជាងកងកម្លាំងពិសេស Seals ដែលល្បីថាខ្លាំង ឈរនៅចំណាត់ថ្នាក់លេខ២។ ចំណុចខ្លាំងរបស់ក្រុម SAS គឺក្រៅពីជំនាញប្រយុទ្ធនៅលើសមរភូមិ នៅមានជំនាញអប់រំសតិអារម្មណ៍ ជំនាញខាងឈ្លបយកការណ៍សម្ងាត់ និងជំនាញប្រឆាំងនឹងចារកម្ម (តាមចាប់ក្រុមចារកម្ម និងក្រុមភេរវកម្ម)។
កងកុម្មង់ដូ SAS ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤១ ក្នុងសង្គ្រាមលោកលើកទី២ ហើយជាកងកម្លាំងឈានមុខគេ គ្មានគូប្រៀប ព្រោះក្រុមនេះបានអភិវឌ្ឍយុទ្ធសាស្ត្រលើគ្រប់ផ្នែកឲ្យថ្មី និងទំនើបជានិច្ច ម្ល៉ោះហើយ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រក្នុងការបំពេញបេសកកម្ម គឺក្រុមនេះឈានមុខគេជានិច្ច ពោលគឺវ៉ាដាច់ទាំងកងកុម្មង់ដូ Navy SEALS របស់អាមេរិកទៅទៀត។
ប្រវត្តិនៃការបង្កើតកងកម្លាំងពិសេស SAS
កងកម្លាំងពិសេស S.A.S វិវត្តពីកងកុម្មង់ដូអង់គ្លេសដែលត្រូវបានបង្កើតឡើងក្នុងសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤០។ ការបង្កើតកងកម្លាំងពិសេសនេះ ទៅតាមគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រីអង់គ្លេសកាលជំនាន់នោះ គឺលោកវីនស្តុនឈើឈីល (Winston Churchill) ដើម្បីបង្កើតកងកម្លាំងពិសេស ដែលមានសមត្ថភាពប្រយុទ្ធលើសពីកងទ័ពធម្មតា ហើយដែលមានអានុភាពខ្លាំងក្លាបំផុត អាចវាយទម្លុះខ្សែការពារដ៏រឹងមាំរបស់អាល្លឺម៉ង់ ដើម្បីឈានទៅរំដោះតំបន់អឺរ៉ុបខាងលិចទាំងមូល។
កងកម្លាំងពិសេស S.A.S វិវត្តពីកងកុម្មង់ដូអង់គ្លេសដែលត្រូវបានបង្កើតឡើងក្នុងសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤០។ ការបង្កើតកងកម្លាំងពិសេសនេះ ទៅតាមគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រីអង់គ្លេសកាលជំនាន់នោះ គឺលោកវីនស្តុនឈើឈីល (Winston Churchill) ដើម្បីបង្កើតកងកម្លាំងពិសេស ដែលមានសមត្ថភាពប្រយុទ្ធលើសពីកងទ័ពធម្មតា ហើយដែលមានអានុភាពខ្លាំងក្លាបំផុត អាចវាយទម្លុះខ្សែការពារដ៏រឹងមាំរបស់អាល្លឺម៉ង់ ដើម្បីឈានទៅរំដោះតំបន់អឺរ៉ុបខាងលិចទាំងមូល។
ខាងក្រោមនេះជាភាពយន្តឯកសារស្ដីពីការហ្វឹកហាត់ក្នងជួរកងកុម្មង់ដូពិសេស S.A.S
ពេលនោះ កងទ័ពដ៏មហិមារបស់អាល្លឺម៉ង់ បានចូលកាន់កាប់តំបន់អឺរ៉ុបខាងលិចទាំងមូល នៅសល់តែអង់គ្លេសមួយប៉ុណ្ណោះ ដែលអាល្លឺម៉ង់វាយយកមិនទាន់បាន។ ដើម្បីអាចរំដោះទ្វីបអឺរ៉ុបបាន កងទ័ពអាមេរិក និងកាណាដា ត្រូវទៅប្រមូលផ្ដុំគ្នានៅប្រទេសអង់គ្លេស ដើម្បីហាត់សមយុទ្ធសាស្ត្រយោធាជាមួយគ្នា អស់ជាច្រើនខែ និងច្រើនឆ្នាំ ទម្រាំដាក់ចេញយុទ្ធសាស្ត្រថ្មីវាយបកទៅលើកងទ័ពអាល្លឺម៉ង់វិញ ស្របពេលដែលនៅរណសិរ្យខាងកើត (អឺរ៉ុបខាងកើត) កងទ័ពសូវៀ់តក៏បានវាយបកវិញ លើកងទ័ពអាល្លឺម៉ង់។ ដូចនេះ ការវាយលុកនេះមានលក្ខណៈជា «មុខដង្កាប់» ពីខាងសូវៀតផង និងពីខាងអង់គ្លេស អាមេរិក និងកាណាដាផង ទៅលើអាល្លឺម៉ង់តែមួយ។ (សូមអស់លោកអ្នករង់ចាំតាមដាននៅលើគេហទំព័រ TheBNEWS.com នូវព្រឹត្តិការណ៍នានា និងសមរភូមិស៊ីសាច់ហុតឈាម នៅក្នុងសង្គ្រាមលោកលើកទី២ ដែលនឹងចុះផ្សាយនាពេលខាងមុខ។)
តំបន់ដែលកងកុម្មង់ដូពិសេសរបស់អង់គ្លេស អាមេរិក និងកាណាដា ត្រូវវាយឡើងគោក និងវាយបើកមុខនៅពេលនោះ គឺតំបន់ន័រម៉ង់ឌី នៅប្រទេសបារាំង ព្រោះបារាំង ជាមុខព្រួញសំខាន់ ដែលកងទ័ពពិសេសរបស់អង់គ្លេស អាមេរិក និងកាណាដា ត្រូវតែវាយដណ្ដើមកាន់កាប់ឲ្យខាងតែបាន ទោះបីជាត្រូវបង់ក្នុងតម្លៃណាក៏ដោយ ព្រោះបើបរាជ័យ គឺឱកាសវាយលើកក្រោយទៀតលែងសង្ឃឹមថាឈ្នះអាល្លឺម៉ង់ ព្រោះអាល្លឺម៉ង់នឹងបន្ថែមកម្លាំងការពារកាន់តែច្រើន។ ម៉្យាងទៀត កងទ័ពអាល្លឺម៉ង់កាលជំនាន់នោះជាកងទ័ពដែលជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក។
កងកុម្មង់ដូអង់គ្លេសកាលណោះ មាន៣០កងឯកភាព ដែលអាចសម្របបានគ្រប់កាលៈទេសៈទាំងអស់ មិនថារងារ ក្ដៅ ខ្យល់ព្យុះភ្លៀង អត់អាហារច្រើនថ្ងៃយ៉ាងណា ក៏នៅតែអាចស៊ូទ្រាំបានទាំងអស់។ កងកម្លាំងពិសេសនេះ ធ្លាប់ប្រឡូកក្នុងសមរភូមិក្ដៅជាច្រើនកន្លែង ដូចជាៈ ១-នៅអាហ្វ្រិកដែលក្ដៅខ្លាំង (តំបន់អាហ្វ្រិកពិបាករស់នៅបំផុត ដូចជានៅវាលលំហសាហារ៉ា ពេលថ្ងៃកម្ដៅឡើងដល់ជាង ៥០អង្សា លុះពេលយប់ សីតុណ្ហភាពចុះត្រជាក់ដល់ ០អង្សា ឬក្រោមសូន្យ) ២-នៅតំបន់ប៉ូលដែលត្រជាក់ខ្លាំង និង ៣-តំបន់អាស៊ីដែលសម្បូូរព្រៃ សម្បូរមូស និងស្ថានភាពភូមិសាស្ត្រពិបាក៕
ប្រែសម្រួល៖ អន សំអាង
ប្រភព៖ armedforcesmuseum.com , valuewalk.com , army.mod.uk , wonderslist.com , usatoday.com