ឥទ្ធិពលចិនលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញៈ ចិនកំពុងដើរតួនាទីដ៏សំខាន់សម្រាប់ការស្ទុះងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោកចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកបាន ធ្វើឲ្យប៉ះពាល់ខ្លាំងបំផុតដល់ប្រទេសលោកខាងលិចកាលពីឆ្នាំ ២០០៨។
បច្ចុប្បន្ន សេដ្ឋកិច្ចចិនរក្សាបានកំណើន ដែលនឹងផ្ដល់ឱកាសដ៏ល្អដល់សេដ្ឋកិច្ចពិភពលោកពិសេសនៅក្នុង តំបន់អាស៊ី។
លោក អៀរ សុផល សាស្ដ្រាចារ្យនៅផ្នែកការទូត និងកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Occidental College អាមេរិកបានផ្តល់កិច្ចពិភាក្សាជាមួយអ្នកយកសារព័ត៌មាន ភ្នំពេញ ប៉ុស្ដិ៍ អំពីថា តើប្រទេសចិនមានឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់នេះ?តើប្រទេសកម្ពុជានឹងអាចទទួលបាន អត្ថប្រយោជន៍អ្វីខ្លះ? តើមានភាពផ្ទុយគ្នាដូចម្ដេចចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដៃគូអន្តរប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូលប្រទេសចិន និងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RECEP) របស់អាស៊ានដែលមិនរាប់បញ្ចូលអាមេរិក សម្រាប់កម្ពុជា? តើអ្វីជាគោលនយោបាយបរទេសរបស់កម្ពុជា?
ខាងក្រោមនេះជាការបកស្រាយរបស់ លោក សុផល។
ចិនមានចិត្តសប្បុរសធម៌ខ្លាំងដល់កម្ពុជាតាមទស្សនៈជំនួយ បរទេស។ ខ្ញុំគិតថា ជំនួយមានបរិមាណដ៏ធំ ដែលតាមការប៉ាន់ប្រមាណមានចំនួន២ពាន់លានដុល្លារឬច្រើនជាងនេះ ការវិនិយោគធំៗមាន៦ពាន់លានដុល្លារ ឬ ៨ពាន់លានដុល្លារ។ ពិតហើយ ចំនួននេះជានិច្ចកាលមិនមានភាពច្បាស់លាស់នោះទេ មិនមានប្រភពច្បាស់លាស់ដែលយើងអាចស្វែងរកទិន្នន័យនេះ មិនមានតម្លាភាពលើទិន្នន័យនេះទេ។
ពិតហើយ ជំនួយ និងវិនិយោគចិនមានឥទ្ធិពលនៅក្នុងប្រទេសមួយតូចដូចជា ប្រទេសកម្ពុជា។ ប្រទេសចិនមានទីក្រុងជាច្រើនដែលក្រុងនីមួយៗមានប្រជាជនជាង ២០លាននាក់។
អ្វីដែលពួកគេអាចធ្វើបានគឺទទួលបានការយល់ព្រមពីប្រទេស កម្ពុជាដើម្បីគាំទ្រដល់គោលនយោបាយរបស់ខ្លួន ទស្សនៈរបស់ខ្លួន។ អ្នកបានឃើញវាកាលពីឆ្នាំ២០១២ ជាពិសេសនៅពេលកម្ពុជាជាប្រធានអាស៊ានមិនមានការចេញសេចក្តី ថ្លែងការណ៍រួមទេ ហើយបន្ទាប់មកនៅក្នុងខែវិច្ឆិកានៅពេលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានទស្សនកិច្ចកម្ពុជាមិនមានការថ្លែងការរួមទេ វាត្រូវបានគេអះអាងថាអាស៊ានបានយល់ព្រមក្នុងការមិនធ្វើឲ្យ អន្តរជាតិចាប់អារម្មណ៍ពីសមុទ្រចិនខាងត្បូង។ ប្រាក់ទាំងនោះត្រូវបានចំណាយយ៉ាងល្អសម្រាប់ប្រទេសមួយដូចជា ប្រទេសចិនពួកគេទទួលបានអ្វីដែលពួកគេចង់បានក្នុងចំណោមការរៀប ចំនេះ។
ពួកគេនឹងកសាងអ្វីៗនៅទីនេះនិងវិនិយោគខាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា Shukaku ជាក្រុមហ៊ុនបានគាំទ្រដោយប្រទេសចិន។ បញ្ហាជាប់ទាក់ទងចិននៅទីនេះគឺពួកគេទាក់ទងនឹងរដ្ឋាភិបាលជា មួយរដ្ឋាភិបាល ពួកគេទាក់ទងផ្ទាល់ជាមួយរដ្ឋាភិបាលតែម្ដង។ ពួកគេមិនបាននិយាយទៅកាន់ប្រជាជននោះទេ។ ដូច្នេះនៅពេលអ្នកមិននិយាយទៅកាន់ប្រជាជន អ្នកនឹងមានបញ្ហាដែលថាប្រជាជនមិនចង់ឲ្យអ្វីៗកើតឡើងនោះ ទេ ប៉ុន្តែរដ្ឋាភិបាលនិយាយថា នោះគឺល្អពិតហើយនេះគឺជាជម្លោះមួយ។
អំឡុងពេលដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃជំនួប អាស៊ានកាលពីឆ្នាំ២០១២ ចិនបានជាប់ពាក់ព័ន្ធច្រើនណាស់ជាមួយកម្ពុជាតាមរយៈការ ផ្ដល់កម្ចីការប្រាក់ទាបដល់កម្ពុជា។ ប្រទេសតូចដូចជា កម្ពុជាដែលហាក់ដូចជាមិនគាំទ្របណ្ដាប្រទេសណាមួយ កម្ពុជាត្រូវការប្រទេសធំដើម្បីគាំទ្រ និងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន តើលោកយល់ថា វាត្រឹមត្រូវឬខុសសម្រាប់បញ្ហានេះ?
ពេលសម្ដេចឪនៅមានព្រះជន្ម លោក Jonh Foster Dulles រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិកបានសួរព្រះអង្គ តើព្រះអង្គគាំទ្រប្រទេសចិន ឬគាំទ្រអាមេរិក ហើយព្រះអង្គមានបន្ទូលថា «ខ្ញុំគាំទ្រកម្ពុជា ហើយអ្វីដែលយើងគួរធ្វើ យើងគួរតែគាំទ្រដល់អ្វីដែលជាផលប្រយោជន៍របស់ប្រទេសកម្ពុជា។ មិនមានមិត្តភក្តិ ឬសម្ព័ន្ធអចិន្ត្រៃយ៍នោះទេ មានតែផលប្រយោជន៍អចិន្រៃ្តយ៍តែប៉ុណ្ណោះ។ អ្វីដែលជាផលប្រយោជន៍កម្ពុជានៅតែជាផលប្រយោជន៍របស់កម្ពុជា។ យើងអាចបន្ត និងធ្វើសម្ព័ន្ធមិត្តជាមួយបណ្ដាប្រទេសណាមួយដើម្បីសម្រេចបាន ផលប្រយោជន៍របស់យើង»។
កាលពីឆ្នាំ២០១២ អាស៊ានសម្រេចបានកិច្ចព្រមព្រៀងហៅថា RCEP ដែលរួមមានប្រទេសធំៗ៦នៅក្នុងតំបន់រួមទាំងចិនផងដែរ។ បើលោកសម្លឹងមើលទៅប្រទេសលោកខាងលិច ពួកគេក៏បានសម្រេចកិច្ចព្រមព្រៀងមួយដែលហៅថាដៃគូអន្តរប៉ាស៊ី ហ្វិក (TPP)។ ដូច្នេះតើកិច្ចព្រមព្រៀងទាំងពីរនេះផ្ទុយពីគ្នាដូចម្ដេច?
ច្បាស់ណាស់វាមិនរាប់បញ្ចូលប្រទេសចិននោះទេ ដូច្នេះជាការរៀបចំទ្វេភាគីជាមួយបណ្ដាប្រទេសនានាជាមួយអាមេរិក និងលក្ខខណ្ឌពាណិជ្ជកម្មអនុគ្រោះ។ កិច្ចព្រមព្រៀង RCEP របស់យើងច្បាស់ណាស់មិនរាប់បញ្ចូលអាមេរិកនោះទេ។ ខ្ញុំគិតថាវាស្ថិតក្នុងអត្ថប្រយោជន៍របស់អាស៊ាន ហើយវាគឺជាអត្ថប្រយោជន៍របស់ប្រទេសកម្ពុជា។ ប៉ុន្តែអ្វីដែលយើងមិនចង់ឃើញគឺស្ថានការណ៍ដែលប្រទេសកម្ពុជាទី បញ្ចប់មិនបានចូលក្នុងកម្រិតអភិវឌ្ឍន៍។
ដូច្នេះពេលនេះយើងនិយាយអំពីប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម។ ប្រទេសវៀតណាមកំពុងសម្រេចបានកម្រិតថ្មីនៃការអភិវឌ្ឍ។ យើងមិនគួរនិយាយថា CLMV ទៀតទេ យើងគួរនិយាយថា MCL ដោយសារនៅពេលនេះ វៀតណាមនៅក្រៅក្រុមប្រទេសនេះ។
យើងនឹងមិនចង់ឲ្យប្រទេសកម្ពុជានៅជាមួយក្រុមប្រទេសក្រី ក្របំផុតរបស់អាស៊ាននោះទេ។ ឃើញទេ? នៅពេលនេះប្រទេសវៀតណាមកំពុងឈានដល់ចំណាត់ថ្នាក់នៃសមាជិក អភិវឌ្ឍន៍ខ្លាំងនៃបណ្ដាប្រទេសអាស៊ាន។
តើកម្ពុជាត្រូវធ្វើយ៉ាងណាទើបឈានដល់កម្រិតអភិវឌ្ឍន៍កាន់តែ ខ្ពស់? វាមិនដាក់បញ្ចូលតាមរយៈចិនទេ ខ្ញុំចង់និយាយថា ចិនពិតជាអាចនាំយកឱកាសដល់កម្ពុជា ប៉ុន្តែវាមិនមែនដោយខ្លួនឯងនោះទេ។ តើហេតុអ្វីចិនចង់អភិវឌ្ឍកម្ពុជាដោយខ្លួនឯង? ចិនចង់អភិវឌ្ឍចិន ហើយចិនចង់មានទំនាក់ទំនងជាមួយប្រទេសកម្ពុជាដែលអាចផ្ដល់ អត្ថប្រយោជន៍ដល់ចិន។ យើងមានគោលនយោបាយដែលយើងអាចធ្វើជាមិត្តភក្តិជាមួយបណ្ដាប្រទេសជា ច្រើនដែលយើងអាចទទួលបានប្រយោជន៍តាមរយៈទំនាក់ទំនងនេះ សម្ព័ន្ធភាពនេះ ហើយដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើន។
វៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិករបស់ TPP ដូច្នេះពួកគេនឹងទទួលបានឋានៈពាណិជ្ជកម្មដូចគ្នានឹងកម្ពុជាទទួល បានពីអាមេរិកអ៊ីចឹងដែរ។ តើអ្វីនឹងមានសម្រាប់កម្ពុជានៅពេល TPP សម្រេចបាននោះ?
ដោយសារកម្ពុជាមិនមែនជាផ្នែកមួយរបស់ TPP ឋានៈដែលវៀតណាមទទួលបាននិងជាឋានៈអនុគ្រោះ។ បណ្ដាប្រទេសដែលចូលរួមនៅក្នុង TPP នឹងមានប្រៀបលើប្រទេសដទៃដែលមិនបានចូលរួមនៅក្នុង TPP ។ នេះគឺជាហេតុផលទាំងស្រុងដែលប្រទេសចិនត្រូវបានគេមិនរាប់បញ្ចូល ដោយសារតែវានឹងមិនទទួលបានប្រៀបដូចគ្នាដូចបណ្ដាប្រទេស ផ្សេងទៀតដែលកំពុងស្ថិតនៅក្នុង TPP ជាមួយប្រទេសអាមេរិក។ ចំណុចសំខាន់គឺប្រទេសកម្ពុជាគួរតែស្វែងរកទំនាក់ទំនងឲ្យបាន កាន់តែច្រើនដែលផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជាដូចកម្ពុជាចូលក្នុង WTO ហើយនោះគឺជាហេតុផលដែលកម្ពុជាចូលក្នុង WTO និង AEC។
តើអ្វីដែលគួរធ្វើដើម្បីបង្កើនសេដ្ឋកិច្ចកម្ពុជា?
លោកស្រី Park Chung Hee ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងមានគំនិតមួយ ថា«ទោះបីអ្នកជាជនផ្តាច់ការដ៏អាក្រក់មួយក៏ដោយ នៅពេលអ្នកទៅកាន់ព្រលានយន្តហោះ ខាងក្រៅព្រលានយន្តហោះ អ្នកនឹងជួបសញ្ញាមួយដែលសរសេរថា «នាំចេញ ឬ ក៏ស្លាប់» ហើយខ្ញុំចង់និយាយថា បើសេដ្ឋកិច្ចកម្ពុជាអាចស្វែងរកអ្វីដែលថា ខ្លួនអាចធ្វើការនាំចេញបាន អាចផលិតបាន ក្រៅពីសម្លៀកបំពាក់ ក្រៅពីស្បែកជើង អ្វីៗដែលជាទំនិញមានតម្លៃខ្ពស់។ អ្នកត្រូវទទួលបានប្រាក់កាន់តែច្រើនដើម្បីផលិតទំនិញទាំងនោះ ហើយនោះគឺជារបៀបដែលយើងអភិវឌ្ឍសេដ្ឋកិច្ច។ សេដ្ឋកិច្ចនឹងមិនអភិវឌ្ឍតាមរយៈការលក់ដីរបស់យើងទេ។
អ្នកទើបតែលក់ទ្រព្យសកម្មរបស់អ្នកឲ្យនរណាម្នាក់។ តើយើងនឹងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដូចម្ដេចឲ្យសមហេតុផល តាមរបៀបដែលការផលិតផលសម្រាប់ការនាំចេញ? ពិតហើយហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់។ តាមរបៀបជាច្រើនអ្នកគិតថា ការមានអគារខ្ពស់មានន័យថា អភិវឌ្ឍ ប៉ុន្តែមានធនធានមនុស្សផងដែរដែលអ្នកត្រូវបង្កើនសមត្ថភាពដល់ ប្រជាជន។ បើប្រជាជនមិនដឹងពីរបៀបផលិតអ្វីៗដោយសារសាលារៀនមិនល្អ ឬ អ្នកត្រូវតែបង់ប្រាក់ចូលរៀន បន្ទាប់មកអ្នកបាត់បង់មនុស្សជំនាន់ក្រោយដែលអាចផ្លាស់ប្តូរ សេដ្ឋ-កិច្ច និងដែលអាចធ្វើបានច្រើន។ ខ្ញុំតែងតែនិយាយថា មានការសោកស្ដាយជាខ្លាំងដោយសារតែនៅក្នុងកម្ពុជា បើប្រជាជនដែលមិនសូវមានការលោភលន់ ជាមួយនឹងទិដ្ឋភាពអំពើពុករលួយ កម្ពុជាអាចជាប្រទេសអ្នកមាន ហើយជាលទ្ធផលគ្រប់ៗគ្នានឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើន ។ ប៉ុន្តែជាអកុសលប្រជាជនមើលឃើញអ្វីៗនៅក្នុងរយៈពេលខ្លី។
តើការអភិវឌ្ឍជាអ្វី? ទ្រព្យសម្បត្តិរបស់ប្រទេសជាតិជាអ្វី? វាគឺជាប្រជាជន។ វាមិនមានបញ្ហាទេប្រសិនបើអ្នកមានអគារទាំងអស់នេះ ប៉ុន្តែប្រជាជនមិនមានការអប់រំ មិនមានសុខភាពល្អ និងឱកាស៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍