Nexus 6 ក៏​ខ្លាំង iPhone 6 Plus ក៏​ឡូយ! ​យក​មួួ​យ​ណាអញ្ចឹង?

11/05/2014 0 Comments A+ a-

iPhone 6 Plus ពិត​ជា​ Smartphone មួយ​​ដែល​ពេញ​និយម​​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភព​លោក​ ព្រោះ​វា​មាន​អេក្រង់​ធំ​ជាង​មុន​និង​មុខងារ​​ពិសេស​ៗ​ជា​ច្រើន​សម្រាប់​តម្រូវ​ចិត្ត​អ្នក​ប្រើ​ប្រាស់។ ចំណែក​ឯ Nexus 6 ដែល​ទើប​តែ​បាន​ប្រកាស​កាល​ពី​ខែ​តុលា​កន្លង​ទៅ​​ក៏​ឡូយ​មិន​ចាញ់ iPhone 6 Plus ប៉ុន្មាន​ទេ។ អញ្ចឹង​យើង​ទៅ​មើល​ពី​ Specs លម្អិត​របស់​ Smartphone ទាំង​ពីរ​បន្តិច​មើល​ថា​មួយ​ណា​ពិត​ជា​ស័ក្ដិសម​​សម្រាប់​មិត្ត​ៗ​យុវវ័យ​?
 
 
hedr
Nexus 6

google-nexus-6-32gb-black-267457
-អេក្រង់​ទំហំ ៥,៩៦ អ៊ីញ​, Resolution 1440 x 2560 pixels និង​មាន​ដង់ស៊ីតេ​ 493 ppi pixel)
-ទំហំ (បxទ)​ និង​កម្រាស់៖ ១៥៩,៣ម.មx៨៣ម.ម និង​មាន​កម្រាស់​ ១០,១ម.ម​
-ទម្ងន់ ១៨៤ក្រាម
-កញ្ចក់​ការពារ៖ Corning Gorilla Glass 3
-មាន​មុខ​ងារ​ការពារ​មិន​ឲ្យ​​ជ្រាប​ទឹក​
-Memory 32/64 GB និង RAM 3 GB
-កាមេរ៉ា​ក្រោយ 13MP (ប្រើ​បច្ចេកវិទ្យា OIS ជួយ​កាត់​បន្ថយ​លំ​ញ័រ​ពេល​ថត​រូប​ឬ​វីដេអូ) និង​កាមេរ៉ា​មុខ 2MP​
-ល្បឿន​ដោនឡូត (បច្ចេកវិទ្យា LTE) 300 Mb ក្នុង​មួយ​វិនាទី
-ប្រព័ន្ធ​ប្រតិបត្តិការAndroid v5.0 (Lollipop)
-Chip៖ Qualcomm Snapdragon 805
-CPU៖ Quad-core Krait 450 មាន​ល្បឿន 2.7 GHz
-ក្រាហ្វិក៖ Adreno 420
-ថាមពល​ថ្ម៖ 3220 mAh (ថ្ម​ប្រភេទLi-Po)៕

iPhone 6 Plus

gsmarena_001
 
-អេក្រង់​ទំហំ ៥,៥ អ៊ីញ​, Resolution 1080 x 1920 pixels  និង​មាន​ដង់ស៊ីតេ​ 401 ppi pixel)
-ទំហំ (បxទ)​ និង​កម្រាស់៖ ១៥៨,១ម.មx៧៧,៨ម.ម និង​មាន​កម្រាស់​ ៧,១ម.ម​
-ទម្ងន់ ១៧២ក្រាម
-កញ្ចក់​ការពារ៖ Shatter proof glass
-មិន​មាន​​​មុខ​ងារ​ការពារ​ការ​​​ជ្រាប​ទឹក​
-Memory 16/64/128 GB និង RAM 1 GB
-កាមេរ៉ា​ក្រោយ 8MP (ប្រើ​បច្ចេកវិទ្យា OIS ជួយ​កាត់​បន្ថយ​លំ​ញ័រ​ពេល​ថត​រូប​ឬ​វីដេអូ) និង​កាមេរ៉ា​មុខ 1.2 MP ​
-ល្បឿន​ដោនឡូត (បច្ចេកវិទ្យា LTE) 150 Mb ក្នុង​មួយ​វិនាទី
-ប្រព័ន្ធ​ប្រតិបត្តិការiOS 8 (អាច​ Update ឡើង​ដល់ iOS 8.1)
-Chip៖ Apple A8
-CPU៖ Dual-core Cyclone (ARM v8-based) មាន​ល្បឿន  1.4 GHz
-ក្រាហ្វិក៖ PowerVR GX6450 (quad-core graphics)
-ថាមពល​ថ្ម៖ 2915 mAh (ថ្ម​ប្រភេទ Li-Po ) ៕

ចំពោះ​ប្រិយមិត្ត​វិញ​ចង់​បាន​​មួយ​ណា​?​​​​

អាន​ព័ត៌មានបច្ចេកវិទ្យាប្លែក​ៗ​ចុចត្រង់​នេះ

ដោយ៖ ប៉ែត ផាន់និត