ករណី​ជន​ជាតិ​វៀ​ត​ណា​ម​ទិញ​ទូ​ស័​ព្ទ​ ​iPhone6​ ​ម​ន្ត្រី​សឹ​ង្ហ​បុរី​ធ្វើ​ការ​សុំ​ទោស​

11/08/2014 0 Comments A+ a-

ម​ន្ត្រី​ជាន់​ខ្ពស់​សឹ​ង្ហ​បុរី​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​សុំ​ទោស​ ​ដើម្បី​បញ្ចប់​នូវ​ការ​ផ្សព្វផ្សាយ​កាន់តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ ​ធ្វើ​ឲ្យ​អាប់​មុខ​មាន​ប្រទេស​សិង្ហ​បុរី​ ​ដែល​មាន​ភ្ញៀវ​ទស​ចរ​ជា​ច្រើន​ទៅ​កម្សាន្ត​នៅ​ទី​នោះ​ ​។ ដើម្បី​ស្តា​រ​កិត្តិយស​របស់​ជាតិ​ឡើង​វិញ​ ​ក្រោយ​ករណី​លោក​ ​Pham​ ​Van​ ​Thoai​ ​លុត​ជ​ង្គង​សុំ​ប្រាក់​ទិញ​ថ្លៃ​ទិញ​ទូរស័ព្ទ​ ​Iphone​ ​6 មក​វិញ​ពី​ក្រុម​ហ៊ុន​លក់​ទូរស័ព្ទ​ ​Mobile​ ​Air​ ​។
ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរ​ជាតិ​ជា​ច្រើន​បាន​ផ្សាយ​ពី​ជន​ជាតិ​វៀ​ត​ណា​ម​ ​ត្រូវ​ហាង​លក់​ទូរស័ព្ទ​បោក​ប្រាក់​ ​ហើយ​យំ​អង្វរករ​ឲ្យ​សុំ​ប្រាក់​មក​វិញ​ ​ម​ន្ត្រី​សឹ​ង្ហ​បុរី​ក៏​បាន​ធ្វើ​ការ​សុំ​ទោស​ ​ហើយ​ជួយ​ដល់​ជន​រ​ង្គ្រោះ​ទាមទារ​នៅ​អ្វី​ដែល​ខ្លួន​ចង់​បាន​ ​។
លោក​ស្រី​ ​Choo​ ​Huei​ ​Miin​ ​អគ្គ​នាយក​ទទួល​បន្ទុក​ទេសចរណ៍​ជាតិ​សឹ​ង្ហ​បុរី​ ​បាន​ប្រកាស​ថា​ ​នឹង​ជួយ​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​ការ​ទាមទារ​អ្វី​ដែល​ខ្លួន​បាត់បង់​ ​។ លើស​ពី​នេះ​ទៅ​ទៀត​ ​នឹង​ចាត់​វិធាន​ការ​តឹងរ៉ឹង​ចំពោះ​ក្រុម​អ្នក​លក់​រាយ​ ​ចៀស​វាង​ការ​បោក​ប្រាស់​ ​និង​ការពារ​ក្រុម​អ្នក​ប្រើ​ប្រាស់​មិន​ឲ្យ​មាន​ហេតុ​ការណ៍​បែប​នេះ​កើត​ឡើង​ទៀត​ឡើង​ ​។
ហាង​លក់​ទូរស័ព្ទ​ ​Mobile​ ​Air​ ​បាន​ដាក់​គំនាប​បង្ខំ​ឲ្យ​អតិ​ថ​ន​ដែល​ជា​ជន​បរទេស​មិន​សូវ​ស្ទាត់​ភាសា​ ​ត្រូវ​ចំណាយ​ប្រាក់​លើស​តម្លៃ​ទូរស័ព្ទ​ទ្វេ​ដង​ទើប​អាច​ទទួល​បាន​ ​។ លោក​ស្រី​ ​Choo​ ​Huei​ ​Miin​ ​បន្ត​ទៀត​ថា​ ​ករណី​ខាង​លើ​គ្រាន់​តែ​ជា​បុគ្គល​មួយ​ប៉ុណ្ណោះ​គ្មាន​សីល​ធម៌​ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ហាង​លក់​ទំនិញ​ផ្សេ​ងៗ​ជា​ច្រើន​ទៀត​ ​។
ចំណែក​រដ្ឋ​ម​ន្ត្រី​ Chuan​ ​Jin​ ​ទទួល​បន្ទុក​ធនធាន​មនុស្ស​និង​ការងារ​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ ​លោក​ពិត​ជា​មាន​ភាព​តក់ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ម្ចាស់​ហាង​ទូរស័ព្ទ​ខាង​លើ​ ​។ លោក​បន្ត​ថា​ ​សឹ​ង្ហ​បុរី​នឹង​ត្រូវ​បង្កើត​ច្បាប់​ដាក់​ទោស​បុគ្គល​ដែល​មាន​សកម្មភាព​បែប​នេះ​ ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ជាតិ​ទាំងមូល​ ​។
ចាប់​តាំង​ពី​ព័ត៌មាន​ខាង​លើ​បាន​ផ្សាយ​ពា​ស់​ពេញ​គេ​ហ​ទំព័រ​ ​និង​លើ​ប​ណ្តា​ញ​ទំនាក់​ទំ​ន​ង់​សង្គម​ ​Facebook​ ​និង​ប​ណ្តា​ញ​ព័ត៌មាន​ជា​ច្រើន​ ​នៅ​ជុំ​វិញ​ពិភព​លោក​ ​ជន​ជាតិ​វៀ​ត​ណា​ម​ដែល​ជា​ជន​រង​គ្រោះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​ច្រើន​ ​ពី​ពលរដ្ឋ​សិង្ហ​បុរី​ដែល​មាន​ចិត្ត​សប្បុរស​ធម៌​ ​។ គិត​មក​ដល់​ថ្ងៃ​ទី​៦ ខែ​វិ​ច្ឆិ​កា​ ​ប្រាក់​ឧបត្ថម្ភ​កើន​ឡើង​រហូត​ដល់​ទៅ​១០.៣៨៦ដុល្លារ​អា​មេ​រិ​ក​ ​។ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ប្រកាស​ប្រាប់​សារ​ព័ត៌មាន​ ​Lianhe​ ​Wanbao​ ​ថា​ ​គាត់​មិន​ទទួល​ប្រាក់​ឧបត្ថម្ភ​ទាំង​នោះ​ឡើយ​ ​។
គួរ​រំលឹក​ផង​ដែរ​ ​បុរស​ជន​ជាតិ​វៀ​ត​ណា​ម​ម្នាក់​ ​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ ​Pham​ ​Van​ ​Thoai​ ​បាន​ទៅ​ទេសចរណ៍​នៅ​ប្រទេស​សិង្ហ​បុរី​ ​ជាមួយ​មិត្ត​ស្រី​ ​ហើយ​បាន​ឆែក​មើល​ឃើញ​ថា​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​6 មាន​លក់​ហើយ​ ​នៅ​ក្នុង​ហាង​លក់​ទូរស័ព្ទ​ ​Mobile​ ​Air​ ​ដែល​ស្ថិត​នៅ​ ​Sim​ ​Lim​ ​Square​ ​ទើប​នាំ​មិត្ត​ស្រី​ទៅ​ទិញ​ ​។ បុរស​ជន​ជាតិ​វៀ​ត​ណា​ម​ ​ដែល​ជា​កម្ម​ករ​រោង​ចក្រ​មាន​ប្រាក់​ខែ​ត្រឹម​ ​២០០ដុល្លារ​ ​បាន​ខំ​សន្សំ​ប្រាក់​រាប់​ខែ​ ​ដើម្បី​ធ្វើ​ឲ្យ​មិត្ត​ស្រី​ភ្ញាក់​ផ្អើល​ ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង​ ​ដោយ​បាន​ទិញ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​6 ក្នុង​តម្លៃ​៩៥០ដុល្លារ​ ​ពី​ក្នុង​ហាង​ ​Mobile​ ​Air​ ​។
ជាមួយ​គ្នា​នេះ​ដែរ​ ​បុរស​វៀ​ត​ណា​ម​នោះ​ ​បាន​បង់​ប្រាក់​សុទ្ធ​ឲ្យ​ទៅ​អ្នក​លក់​ ​ព្រោះ​គិត​ថា​ការ​ទិញ​ទំនិញ​ ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ​គឺ​មាន​សុវត្ថិ​ភាព​ ​ហើយ​បូក​រួម​ទាំង​ភាសា​អង់គ្លេស​របស់​គាត់​មិន​សូវ​ស្ទាត់​ ​ផង​នោះ​ ​ទើប​គាត់​មិន​បាន​ពិ​និត្យ​មើល​ឯក​សារ​ឲ្យ​បាន​ច្បាស់លាស់​ ​ហើយ​ក៏​ចុះ​ហត្ថ​លេខា​ ​នៅ​លើ​វិ​ក្ក័​យ​ប័​ត្រ​ទិញ​នោះ​ ​។ នៅ​ពេល​ដែល​គាត់​រៀប​នឹង​យក​ទូរស័ព្ទ​ចាក​ចេញ​ពី​ក្នុង​ហាង​ ​អ្នក​លក់​បាន​សួរ​គាត់​ថា​ ​តើ​គាត់​ចង់​បាន​ការ​ធានា​រ​យៈ​១ឆ្នាំ​ឬ​២ឆ្នាំ​ ​ហើយ​គាត់​ក៏​ជ្រើស​យក​ ​ការ​ធានា​រ​យៈ​១ឆ្នាំ​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ ​គឺ​អ្នក​លក់​តម្រូវ​ឲ្យ​គាត់​បង់​ប្រាក់​ ​ចំនួន​១.៥០០ដុល្លារ​ ​បន្ថែម​ទៀត​ ​សម្រាប់​ការ​ធានា​នោះ​ ​បើ​មិន​ដូច្នោះ​ទេ​គាត់​មិន​អាចយ​ក​ ​ទូរស័ព្ទ​ទៅ​បាន​ឡើយ​ ​។
នៅ​ពេល​នោះ​ ​គាត់​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ក៏​បាន​លុត​ជង្គង់​ ​ហើយ​យំ​អង្វរ​អ្នក​លក់​សុំ​ប្តូ​រយ​ក​ប្រាក់​ ​៩៥០ដុល្លារ​នោះ​មក​វិញ​ ​ប៉ុន្តែ​អ្នក​លក់​បាន​សើច​គាត់​ ​។ ក្រោយ​មក​អ្នក​លក់​បាន​យក​ព្រម​ឲ្យ​ប្រាក់​គាត់​ ​៦០០ដុល្លារ​ ​នឹង​យក​ទូរស័ព្ទ​វិញ​ ​ហើយ​គាត់​ក៏​បាន​យល់​ព្រម​ទទួល​យក​ប្រាក់​ ​៦០០ដុល្លារ​នោះ​ ​តែ​មិត្ត​ ​ស្រី​របស់​គាត់​មិន​ព្រម​ឲ្យ​អ្នក​លក់​ចំណេញ​៣៥០ដុល្លារ​ទទេ​រៗ​នោះ​ទេ​ ​ហើយ​អ្នក​លក់​បាន​ប្រាប់​ថា​ ​នាង​នឹង​មិន​ទទួល​បាន​ ​ប្រាក់​៦០០ដុល្លារ​នោះ​ទេ​ ​ប្រសិនបើ​នាង​ប្តឹ​ង​ប៉ូ​លី​ស​ ​៕
______________
ប្រភពពីនគរវត្ត