គុហា Blue Grotto នៃកោះ Capri មានប្រវត្តិទាក់ទងនឹង ព្រះចៅអធិរាជចក្រភពរ៉ូម

11/04/2014 0 Comments A+ a-

អ៊ីតាលី៖ គុហា Blue Grotto គឺគុហាដែលមានទីតាំង ស្ថិតនៅលើឆ្នេរសមុទ្រ នៃកោះ Capri ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ីតាលី ដ៏ល្បីល្បាញ និងជាទឹកដ៏ភ្លឺពណ៌ខៀវ ។ ពន្លឺភ្លឺយ៉ាងខ្លំាង បានមកពីការបើកគុហា ដ៏ធំមួយនៅក្រោមទឹក ដោយអ្នកទស្សនាជិះទូកចូល ហើយនៅខាងក្រោមដូចជាពន្លឺ ភ្លើងអ៊ីយូតា នៅក្នុងអាងទឹកមួយ។ គុហា Blue Grotto បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកទស្សនាទីនេះ។
គុហា Blue Grotto មានបណ្តោយ ប្រវែង ៦០ ម៉ែត្រ និងទទឹង២៥ ម៉ែត្រហើយទឹកពណ៌ខៀវថ្លា អាចឃើញចុះទៅដល់១៥០ ម៉ែត្ររហូតដល់បាតដី។ ពន្លឺចូលទៅក្នុងគុហា បានមកពីប្រភពពីរ ទី១គឺជារន្ធតូចមួយ នៅក្នុងជញ្ជាំងគុហានេះ នៅ waterline និងពាក់កណ្តាល នៅក្នុងអង្កត់ផ្ចិត ដែលប្រើសម្រាប់ផ្លូវចូល និងប្រភពទីពីរនៃពន្លឺគឺជារន្ធនៅក្រោមទឹក។
គុហា នេះត្រូវបានគេស្គាល់ ដោយចក្រភពរ៉ូម ដែលបានបង្ហាញ ដោយរូបចម្លាក់វត្ថុបុរាណ ត្រូវបានគេរកឃើញ នៅក្នុងគុហា។ ដោយគេគិតថា គុហានេះជារន្ធ ហែលទឹកផ្ទាល់ខ្លួន របស់ព្រះចៅអធិរាជ Tiberius នៅពេលដែលព្រះអង្គ បានផ្លាស់ប្តូររាជធានី នៃចក្រភពរ៉ូម ទៅកាន់កោះ គ.ស ២៧ ។ នៅពេលដែលព្រះអង្គTiberius យាងមកគុហាត្រូវបានគេ តុបតែង ជាមួយរូបចម្លាក់ជាច្រើន នៃព្រះរ៉ូម៉ាំងដែលបានរកឃើញ ពីគុហា។ គុហានេះត្រូវបានគេដឹងថា ត្រូវបានអ្នកស្រុក ស្ថិតនៅដាក់ឈ្មោះ Gradola ជាកន្លែងដែលរស់នៅជាមួយមេធ្មប់ និងសត្វចម្លែក៕