ហ្វីហ្វី លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយអាណិកជន ខ្មែរនៅថៃ
ភ្នំពេញ៖ ពេលនឹកឃើញទៅដល់ឈ្មោះ ហ្វីហ្វី
ប្រិយមិត្តអ្នកអាន ពិតជាបាន នឹកឃើញដល់តារាចម្រៀង និងសម្ដែងចូលចិត្ត
បញ្ចេញដើមទ្រូង មូលក្បំ សាច់សខ្ចីដូច បណ្ដូលចេក និងការលេងខ្លួនសិចស៊ី
បង្អួតទស្សនិកជន ឲ្យចោលក្រសែភ្នែក សម្លឹងមើលមិនដាក់ភ្នែក ជាពិសេស
ក្រុមកន្លង់ៗ សម្បូរទ្រព្យចូលចិត្ត យកលុយដុល្លាររាយអន្ទាក់ស្នេហ៍លើ
សម្រស់ស្រីស្អាត។ ថ្មីៗនេះ តារាសម្រាប់តារាសម្ដែង សម្បូរសាច់ដើមទ្រូង
ទ្រលុកទ្រលន់ ហ្វីហ្វី ត្រូវបានប្រភពស្និទ្ធនឹងរូបនាង បង្ហើបឲ្យដឹងថា
នាងកំពុងតែលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសម្នាក់ជា អាណិកជនខ្មែរ របស់
នៅក្នុងប្រទេសថៃ។
គេនៅចាំបានថា តារាចម្រៀងបែបយុវវ័យ លេងស្ទីលសិចស៊ីមិនសំចៃដៃ កញ្ញា ហ្វីហ្វី មុននេះបន្តិច ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ធ្លាប់បានទទួលរងនូវព្យុះ រឿងរ៉ាវចំណងស្នេហ៍ ជាមួយបុរសវ័យ ប្រមាណជាង៤០ ឆ្នាំម្នាក់ ហើយត្រូវបានគេប្រទះឃើញរូបនាង និងគូស្នេហ៍ចូលលេង ក្នុងមជ្ឈមណ្ឌលកម្សាន្ត ណាហ្គាវើល ជាមួយគ្នាទៀតផង។
ជុំវិញព័ត៌មានដ៏រសើបនេះ ត្រូវបានតារាចម្រៀងស្រីសម្ញែង ភាពសិចស៊ីគួរ ជាទីចំណាប់អារម្មណ៍ កញ្ញា ហ្វីហ្វី បានចេញមុខបកស្រាយទាំ ងក្ដៅចុងច្រមុះ ថា នាងមិនបានដឹកដៃបុរស ចំណាស់រូបណាម្នាក់ ចូលណាហ្គាឡើយ រឿងនេះ អាចជាការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់នាង ក្នុងនាមជាអ្នកសិល្បៈល្បីមួយរូប ហើយនាង សូមបដិសេធយ៉ាងដាច់ខាតថា ព័ត៌មាននេះមិនមែន ជាការពិតនោះទេ ។
យ៉ាងណាក្ដី បន្ទាប់ពីការបដិសេធ យ៉ាងដាច់ណាត់ថា គ្មានជាប់ពាក់ព័ន្ធជាមួយនឹង បុរសចំណាស់ គេបែរជាមកប្រទះឃើញស្រីស្រស់ សម្ផស្សឆើត រាងស្រឡូន គួរឲ្យគ្រឺតខ្នាញ់ នាង ហ្វីហ្វី បង្ហាញរូបថតកៀកកើយជាមួយ បុរសវ័យស្របាលនឹងនាងម្នាក់ យ៉ាងព្រហើន មើលទៅមិនមែនជាអ្នក រាប់អានគ្នាធម្មតាៗឡើយ ព្រោះការស្និទ្ធស្នាលនេះ អាចពុំមែនជាក្នុងន័យ សិល្បៈនោះទេ ពោលត្រូវគេសង្ស័យថា ជាស្នេហាច្រើនជាង។
ទាក់ទិននឹងការបញ្ចេញ រូបភាពផ្អែមល្ហែម ដូចស្រមោចនឹងស្ករ បេះមិនដាច់ នៅពេលនេះ ត្រូវបាន ហ្វីហ្វី ចេញមុខទទួលស្គាល់ថា នាងពិតជាបានស្គាល់បុរស ដែលស្និទ្ធគ្នា ក្នុងរូបថតនេះមែន ហើយជាគូសង្សាគ្នាទៀតផង។ ហ្វីហ្វី និយាយថា" ចាសបង..! ខ្ញុំបានស្គាល់គាត់ ជិត១ខែហើយ គាត់ជាមនុស្សល្អ ចេះយកចិត្តទុកដាក់ខ្ញុំ យល់ចិត្តខ្ញុំ គាត់ជាអណិកជនខ្មែរ រស់នៅក្នុងប្រទេសថៃ..! ។ ស្គាល់គាត់ តាមរយៈមិត្តភក្តិដែរទេ ប៉ុន្តែយើងទាំងពីរ បានស្គាល់ ចិត្តថ្លើមគ្នាច្រើនគួរសម..!"។
ទោះបីជាយ៉ាងក្ដី ចំណងស្នេហ៍បែបយុវវ័យ សម័យអ៊ីនធើណេត មួយនេះ ពេលសួរដល់ចំណងមង្គលការ គឺហាក់មិនទាន់មានចម្លើយ អ្វីជាដុំកំភួននោះទេ ពោលអ្នកទាំងពីរត្រូវ ប្រើពេលស្វែងយល់ចិត្តគ្នា ក្នុងរយៈពេលយូរជាងនេះ ។
ជាមួយគ្នានេះ ព័ត៌មានកន្លងមក បានវាយប្រហារនាងខ្លាំងៗថា ជាតារាចូលចិត្តបង្ហាញ ភាពសិចស៊ី សម្ញែងទស្សនិកជន មិនខ្លាចការរិះគន់ ពីសំណាក់មហាជន និងចង់ប្រជែងយក តំណែងសិចស៊ី ប្រចាំឆ្នាំទៀតផង ។ បញ្ហានេះត្រូវបាន ហ្វីហ្វី បញ្ជាក់ថា ភាពសិចស៊ីទាំងនេះ គឺជាចំណង់ចំណូលចិត្តរបស់នាង ហើយក្នុងនាមជាអ្នកសិល្បៈ ត្រូវតែមានស្ទីលប្លែកៗ ទាក់ទាញក្រសែភ្នែក ទស្សនិកជនបែបនេះ ប៉ុន្តែក្នុងនាមជាកូនខ្មែរ នាងមិនធ្វើអ្វីឲ្យហួស ហេតុពេកឡើយ ពោលការសិចស៊ី របស់នាងក៏មានកម្រិតដែរ ៕