ប៉ងចាប់រំលោភ បុគ្គលិករោង ភាពយន្ដ នៅផ្សារស៊ីធីម៉ល ពេលនាង ចូលបន្ទប់ទឹក
ភ្នំពេញ ៖ ជនល្មោភកាមម្នាក់ ត្រូវបាន សន្ដិសុខនៅផ្សារស៊ីធីម៉ល បានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ ៧មករា ចុះមកចាប់ខ្លួន ដើម្បីមានវិធានការ តាមផ្លូវច្បាប់ ក្រោយពីជននេះ បានធ្វើសកម្ម ភាពប៉ុនប៉ងចាប់រំលោភនារីវ័យម្នាក់ ជាបុគ្គ លិកនៅរោងកុនអេវ៉ែន ក្នុងផ្សារស៊ីធីម៉ល ខណៈដែលនាងកំពុងចូលបន្ទប់ទឹក។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នេះបាន កើតឡើងកាលពីម៉ោង១០និង០៥នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុង បន្ទប់ទឹកជាន់ទី៣ ក្នុងផ្សារស៊ីធីម៉ល ផ្លូវលេខ ២១៧ ភូមិ៧ សង្កាត់វាលវង់ខណ្ឌ ៧មករា។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនល្មោភ កាម ដែលត្រូវចាប់ខ្លួនខាងលើនេះឈ្មោះ មាន សុលន់ អាយុ២៨ឆ្នាំ រស់នៅផ្ទះលេខ ១៦៥E3z ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាល វង់ ខណ្ឌ៧មករា មុខរបរនៅផ្ទះ ដោយឡែក នារីរងគ្រោះ ឈ្មោះល វ ស អាយុ២៣ឆ្នាំ រស់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា គឺជា បុគ្គលិករោងភាពយន្ដនៅក្នុងផ្សារនេះតែ ម្ដង។
តាមរបាយការណ៍របស់សមត្ថកិច្ចដដែល នៅវេលាម៉ោងកើតហេតុនោះ នារីរងគ្រោះ បានចេញពីកន្លែងធ្វើការ ហើយដើរចូលទៅ ក្នុងបន្ទប់ទឹក លុះពេលចូលទៅដល់បន្ទប់ទឹក ជនរងគ្រោះឱនលាងដៃនិងលុបមុខ ស្រាប់ តែជនសង្ស័យរូបនេះ មកឈរនៅខាងស្ដាំ។ ពេលនោះនារីរងគ្រោះ បានប្រាប់ថា នេះគឺ ជាបន្ទប់ទឹកស្រី ហើយបន្ទប់ទឹកប្រុសនៅខាង ណោះ ប៉ុន្ដែជនសង្ស័យ បានឆ្លើយប្រាប់ទៅ វិញថា ដឹងហើយថានេះជាបន្ទប់ទឹកស្រី ប៉ុន្ដែ ចង់និយាយលេងជា មួយ ព្រមទាំងនាំនារីរង គ្រោះចូលទៅក្នុងបន្ទប់ទឹក ហើយបម្រុង ចាប់រំលោភ ។ ភ្លាមៗនោះនារីរងគ្រោះបាន រត់ចេញមកក្រៅ ជួបអ្នកបោសសំអាតនៅ ក្នុងផ្សារ ហើយអ្នកបោស សំអាតយករឿង នេះទៅប្រាប់ សន្ដិសុខ ផ្សារ ក៏ទាក់ទងទៅ សមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនល្មោភកាមរូបនេះ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវ ច្បាប់ ៕
____________
ផ្តល់សិទ្ទិដោយ៖dap-news