កាំជ្រួច Antares ផ្ទុះដោយសារ គេចុចប៊ូតុង “កំទេច”

11/02/2014 0 Comments A+ a-

តំណាងរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីម្សិលមិញ បានទទួលស្គាល់ថា ក្រុមហ៊ុន 
Orbital បានចុចប៊ូតុងកំទេចកាំជ្រួច Antares ដោយសារតែរកឃើញថា វាមិនហោះឡើងខុសគន្លង
គោចរ បន្ទាប់ពីបានចាកចេញពីស្ថានីយបាញ់បង្ហោះ។
Mark Kelly អតីតអវកាសចររបស់ NASA និងជាសមាជិកនៃក្រុមប្រឹក្សារបស់ក្រុមហ៊ុនបច្ចេកវិទ្យា
អវកាស SpaceX ថ្លែងថា ការសម្រេចចិត្តបំផ្លាញចោលកាំជ្រួចនេះ គឺជារឿងត្រឹមត្រូវ។ CNN ដក
ស្រង់សម្ដីរបស់ Mark Kelly ឱ្យដឹងថា ៖ “ពួកគេបានបញ្ជាឱ្យកំទេចកាំជ្រួច ដើម្បីធានាថា កាំជ្រួច នេះនឹងមិនធ្លាក់ទៅលើតំបន់ដែលមានមនុស្សរស់នៅ ពេលដែលបានដឹងថា វានឹងមិនហោះតាម
គន្លងគោចរ”។
គួររំលឹកថា កាំជ្រួចដែលមានភ្ជាប់យានអវកាសគ្មានមនុស្សបើករបស់ទីភ្នាក់ងារអវកាសអាមេរិក
ត្រូវបានគេបំផ្លាញចោល បន្ទាប់ពីវាហោះចេញបានប៉ុន្មានវិនាទី ពីស្ថានីយបាញ់បង្ហោះនៅក្នុងរដ្ឋ
Virginia កាលពីថ្ងៃទី ២៨តុលាកន្លងទៅ។
កាំជ្រួច Antares មាននាំទៅជាមួយនូវទំនិញចំនួន ២,៥តោន ក្នុងនោះមានអាហារ និង ឧបករណ៍
ពិសោធ ជាដើម ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ នេះគឺជាភារកិច្ចទី ៣ ក្នុងគម្រោង
បញ្ជូនទំនិញ ៨លើក ឡើងទៅកាន់ ISS រវាងក្រុមហ៊ុន Orbital Sciences និង NASA ។
NASA បានអះអាងថា ហេតុការណ៍ផ្ទុះកាំជ្រួចនេះ នឹងមិនប៉ះពាល់ដល់ក្រុមអវកាសចរដែលកំពុង
ធ្វើការនៅលើ ISS នោះទេ ព្រោះថា ពួកគេនៅមានអាហារ និងសម្ភារៈចាំបាច់ ដើម្បីប្រើប្រាស់
រហូតដល់ខែមិនា ឆ្នាំក្រោយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN