iPhone 6 ត្រូវ​បាន​ស្រោប​មាស ដោយ​វិធី​ណា​?

10/13/2014 0 Comments A+ a-

ដើម្បី​ស្រោប​មាស​ទៅ​លើ​ iPhone 6 ជាង​ចំណាន​មួយ​រូប ត្រូវ​ឆ្លង​កាត់​​រាប់​សិប​ដំណាក់​កាល​​
ផ្សេង​ៗ​គ្នា ចាប់​បី​ការ​ដោះ​ម៉ាស៊ីន ការ​ស្រោប​មាស រហូត​ដល់​ការ​ដំឡើង​ម៉ាស៊ីន​ជា​ថ្មី​។
សូមទស្សនា​បណ្ដា​ដំណាក់​កាល​នៃ​សកម្ម​ភាព​ស្រោប​មាស ទៅ​លើ​ iPhone 6 ដូច​ខាង​ក្រោម ៖
ដំបូង គឺ​ជាង​ត្រូវ​ដោះ​ម៉ាស៊ីន​ចេញ ដោយ​ប្រើ​កូន​វីស
ជាង ត្រូវ​ដោះ​ខ្ចៅ​ទៅ​តាម​លំដាប់​លំដោយ
សូម្បី​តែ​ឡូហ្គូ ក៏​ត្រូវ​ធ្វើ​ឱ្យ​ក្ដៅ ដើម្បី​អាច​យក​ចេញ​បាន
នេះ​គឺ​ជា​គ្រឿង​ក្នុង​ទាំង​អស់ របស់​ iPhone 6 ។ ទំព័រ Cnet ឱ្យ​ដឹង​ថា ដំណាក់​កាល​ខាង​លើ​នេះ
គេ​ត្រូវ​ចំណាយ​ពេល​ ១ម៉ោង និង ៥០​នាទី​។
បន្ទាប់​មក សម្បក​របស់​ស្មាត​ហ្វូន​នេះ ត្រូវ​គេ​កំដៅ ដើម្បី​ឱ្យ​វា​បាន​ស្អាត មិន​ជាប់​ធូលី។
ជាង​ ក៏​មាន​វិធី​ផ្សេង​ៗ​គ្នា ដើម្បី​សម្អាត​ធូលី​
ពេល​សម្អាត​ធូលី​រួច ជាង​នឹង​ប៉ាត​មាស ទៅ​លើ​សម្បក​ទូរស័ព្ទ​
ជាង​ត្រូវ​ប៉ាត​មាស រហូត​ដល់​វា​ឡើង​ពណ៌​លឿង​ និង​ត្រូវ​សម្អាត​ជា​ប្រចាំ
ធាតុ​រាវ​នៃ​មាស ត្រូវ​គេ​ប៉ាត​ទៅ​លើ​ចំហៀង​ខាង​ឆ្វេង និង​ខាង​ស្ដាំ ជា​បន្ត
ចុង​ក្រោយ សម្បក ត្រូវ​បាន​គេ​សម្អាត​ម្ដង​ទៀត
ពេល​នេះ សម្បក​របស់ ស្មាត​ហ្វូន​ ត្រូវ​បាន​ស្រោប​មាស​ជា​ស្ថាពរ
ក្រោយ​ពី​ស្រោប​មាសរួច ទូរស័ព្ទ​ ត្រូវ​ជាង​ដំឡើង​ដូច​ដើម
ដំបូង គេ​ត្រូវ​បំពាក់​ឡូហ្គូ ហើយ​ជាង​ត្រូវ​តែ​ចាំ​ច្បាស់ នូវ​ដំណាក់​កាល​និមួយ​ៗ ដើម្បី​ដំឡើង
​បាន​ត្រឹម​ត្រូវ​
ក្រោយ​មក ផ្នែក​អេក្រង់ ត្រូវ​គ្រប​ពី​លើ
ដំណាក់​កាល​ទាំង​ឡាយ ត្រូវ​បាន​បញ្ចប់ នៅ​ពេល​វា​បាន​ឡើង​ត្រឹម​ត្រូវ និង​ដំណើរ​ការ​ដូច​ធម្មតា​
នេះ​គឺ​ជា​សម្បក​ផ្នែក​ខាង​ក្រោយ​របស់​ iPhone 6 ដែល​ត្រូវ​បាន​ស្រោប​មាស​៕

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Cnet