ចាប់ជនសង្ស័យម្នាក់ ក្រោយចូលវាយ ប្លន់ទ្រព្យសម្បត្ដិមីងខ្លួនឯង

10/14/2014 0 Comments A+ a-

rape autកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថ កិច្ចមូលដ្ឋានឃាត់ខ្លួន កាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅភូមិជ ឃុំព្រៃញាត់ ស្រុក គងពិសី ខេត្ដកំពង់ស្ពឺ ដោយជាប់ពាក់ព័ន្ធ ការវាយប្លន់យកទ្រព្យសម្បត្ដិរបស់មីងខ្លួន ឯង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូប នេះ ឈ្មោះសុន វីរៈ អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានចូលទៅប្លន់និងវាយកំទេច ម៉ូតូរបស់ស្ដ្រីរងគ្រោះ ម៉ាកស្មាស់រីវ៉ូ រងការ ខូចខាតផងដែរ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួននិងសួរនាំជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។
________________
ផ្តល់សិទ្ទិដោយ៖dap-news