ប្រការមួយចំនួនបញ្ជាក់ថា Bill Gates មានដល់ កម្រិតណា
បើទោះបានបាត់បង់តំណែងជាអ្នកមានបំផុតទីមួយក្នុងលោក ប៉ុន្ដែ ស្ថាបនិកនៃក្រុមហ៊ុនម៉ៃក្រូ
សូប លោក Bill Gates នៅតែរកបានប្រាក់ ប្រហែល ២០លានដុល្លារ ក្នុងមួយថ្ងៃ។ ខាងក្រោមនេះ
គឺជាប្រការមួយចំនួន ទាក់ទិននឹងប្រាក់ចំណូលរបស់លោក។

១. Gill Gates (William Henry "Bill" Gates III) រកប្រាក់ បាន ២៥០ដុល្លារក្នុងមួយវិនាទី ប្រហែល
នឹង២០លានដុល្លារក្នុងមួយថ្ងៃ និង ៧,៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

២. ប្រសិនជ្រុះបាត់ ១.០០០ដុល្លារ មហាសេដ្ឋីនេះ នឹងមិនងាកក្រោយដើម្បីរើសនោះទេ ព្រោះ
ថាធ្វើដូច្នេះ នឹងខាតពេលជាងការធ្វើជំនួញដើម្បីរកប្រាក់ឡើងវិញ។

៣. បើទោះមានឈ្មោះជាមហាសេដ្ឋី មានទ្រព្យច្រើនបំផុតទីពីរក្នុងលោក ប៉ុន្ដែ ប្រាក់ដែល Bill
Gates រកបានរាល់ថ្ងៃ នៅតែតិច បើធៀបនឹងអ្នកវិនិយោគ Warren Buffett ។

៤. ប្រសិន Bill Gates គឺប្រទេសមួយ នោះ Bill Gates នឹងជាប្រទេសដែលសម្បូរសប្បាយបំផុត
ទី ៣៧ ក្នុងពិភពលោក។
ទី ៣៧ ក្នុងពិភពលោក។
៥. សូម្បីតែ នៅពេលផ្ដល់អំណោយដល់មនុស្សរាល់គ្នាក្នុងពិភពលោក ម្នាក់ៗទទួលបាន ១៥
ដុល្លារអាមេរិក ប៉ុន្ដែ Bill Gates នៅតែត្រូវបានចាត់ចូលជាសេដ្ឋី ដោយនៅសល់ប្រហែល ៥លាន
ដុល្លារ។

៦. Micheal Jordan គឺជាកីឡាករដែលមានប្រាក់បៀវត្តស្ថិតក្នុងលំដាប់កំពូលបំផុត នៅអាមេរិក។
ប្រសិន Micheal Jordan សន្សំប្រាក់ទាំងអស់នេះរបស់ខ្លួន ដោយមិនហូបអាហារ មិនហូបភេសជ្ជៈ
មិនហូបអ្វីៗទាំងអស់ នោះ ក្នុងរយៈពេល ២៦៧ឆ្នាំទៀត Micheal Jordan នឹងមានទ្រព្យស្មើនឹង
Bill Gates បច្ចុប្បន្ន។

៧. ប្រសិនប្ដូរទ្រព្យទាំងអស់របស់ Bill Gates ទៅជាក្រដាស់ប្រាក់ ១ដុល្លារ នោះ អ្នកនឹងអាចធ្វើ
ផ្លូវមួយខ្សែ ដែលមានប្រវែង វែងជាង ១៤ដង ធៀបនឹងចម្ងាយផ្លូវពីផែនដីទៅព្រះចន្ទ។ ប៉ុន្តែ អ្នក
ត្រូវតែធ្វើផ្លូវនោះ មិនឈប់ ក្នុងរយៈពេល ១.៤០០ឆ្នាំ ហើយប្រើប្រាស់យន្ដហោះ Boeing 747
ចំនួន ៧១៣គ្រឿង ដើម្បីដឹកជញ្ជូនលុយរបស់ Bill Gates ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ geeknaut
ប្រភព ៖ geeknaut