រកឃើញមូលហេតុ ព្រាប សុវត្ថិ មិនចូលរួមកម្មវិធី The Voice Cambodia
កន្លងមកធ្លាប់មានការលើកឡើងជា
បន្តបន្ទាប់ ខណៈដែល ព្រាប សុវត្ថិ មិនឃើញចូលរួមធ្វើជា
គ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia
ព្រោះតារាចម្រៀងរូបនេះ មានទាំងសមត្ថភាព និង
បទពិសោធន៍ចាស់ទុំក្នុងវិស័យនេះ។ ប៉ុន្តែពេលនេះ
ការពិតត្រូវបានទម្លាយឲ្យដឹង តាមរយៈ លោក អ៊ិន ទីតូ
អ្នកគ្រប់គ្រងផ្នែកសិល្បៈក្នុងផលិតកម្មហង្សមាស
កាលពីព្រឹកមិញនេះ។

អ្នក គ្រប់គ្រងខាងលើ បានប្រាប់ឲ្យ Sabay ដឹងថា តារាចម្រៀង ព្រាប សុវត្ថិ មិនអាចចូលរួមក្នុងនាមជា គ្រូបង្វឹករបស់កម្មវិធីប្រលងចម្រៀងខាងលើបានទេ ដោយសារតែមានការជាប់ពាក់ព័ន្ធទៅនឹងអ្នកឧបត្ថម្ភកម្មវិធី។
លោក អ៊ិន ទីតូ បន្ថែមថា មិនមានអ្វីចម្លែកទេ ព្រោះកម្មវិធី The Voice Cambodia បានទទួលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្រាបៀរកម្ពុជា។ ចំណែកតារាចម្រៀង ព្រាប សុវត្ថិ ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ស្រាបៀរអង្គរ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១៦ ខែ ឧសភា ២០១៣ ដោយកត្តានេះហើយ ធ្វើឲ្យអ្នករៀបចំកម្មវិធីមានការពិចារណាលើបញ្ហានេះ។
ម្យ៉ាង ទៀត ខាងផលិតកម្មយល់ថា សមាសភាព គ្រូបង្វឹករួមមានតារាចម្រៀង ណុប បាយ៉ារិទ្ធ, ពេជ្រ សោភា, សុគន្ធ កញ្ញា និង លោក ឆន សុវណ្ណរាជ ដែលកំពុងដំណើរការកម្មវិធី The Voice Cambodia ក៏សក្ដិសមណាស់ដែរ។

លោក អ៊ិន ទីតូ បានបន្ថែមថា ខាងផលិតកម្ម ក៏ដូចជាទូរទស្សន៍ហង្សមាស នៅមានកម្មវិធីជាច្រើនទៀត សម្រាប់ក្រុមការងារ និង តារាចម្រៀងជ្រកក្រោមដំបូលរបស់ខ្លួន។ ប្រភពដដែលបញ្ជាក់ថា ព្រាប សុវត្ថិ កំពុងត្រៀមខ្លួនធ្វើជាគណៈកម្មការផ្ដល់ពិន្ទុនៅក្នុងកម្មវិធី Cambodian Got Talent ដែលនឹងចាប់ផ្ដើមដំណើរការឆាប់ៗខាងមុខនេះ។ កម្មវិធីនេះ ក៏មានការចូលរួមពី អ្នកនាង ខាត់ សុឃីម និង តារាកំប្លែង នាយ កុយ ផងដែរ។
អ៊ិន ទីតូ ប្រាប់ថា បេក្ខភាពទាំង ៣ រូបនេះ សក្ដិសមបំផុតនៅក្នុងកម្មវិធី ដែលកំពុងដំណើរការជម្រុះតាមខេត្តនៅឡើយ ហើយនឹងដំណើរការផ្សាយលើកញ្ចក់ទូរទស្សន៍ខាងមុខឆាប់ៗ៕
អត្ថបទ៖ សំ ជំនាញ

អានអត្ថបទ៖ ឌុច លីដា ស្ទុះខ្លាំងក្នុងឆ្នាំ២០១៤