ទឹម រដ្ឋា ដូរ LEXUS RX330 មកជិះ Audi?
កញ្ញា ទឹម រដ្ឋា
កន្លងមកត្រូវបានគេដឹងថា ជិះរថយន្ត LEXUS RX 330
ប៉ុន្តែល្ងាចមិញតារាស្រី
សិចស៊ីម្នាក់នេះបានជិះរថយន្តថ្មីមួយទៀត ម៉ាក Audi។
តើនាងទើបតែទិញមែនទេ?

កញ្ញា ទឹម រដ្ឋា និងបងស្រីរបស់នាង ទឹម វណ្ណឌី ល្ងាចមិញនេះ បានជិះរថយន្ត ម៉ាក Audi ពណ៌ខ្មៅ មកចូលរួមក្នុងពិធីខួបកំណើត លោក បញ្ញា សិទ្ធិ នៅមជ្ឈមណ្ឌលកោះពេជ្រគួរឲ្យចាប់អារម្មណ៍។ គ្រាន់តែបើកមកដល់ហាងប្រារព្ធកម្មវិធីភ្លាម អ្នកសារព័ត៌មានឃើញនាងភ្លាមនោះ បានតម្រង់កាណុងកាមេរ៉ាថតស្ទើរគ្រប់គ្នា ភ្លាមនោះទឹម រដ្ឋា បានបើកថតក្រោយរកកន្លែងផ្សេងទៀតដើម្បីចត។

ចុះ
ពីរថយន្ត ទឹម រដ្ឋ និងបងស្រី បានដើរមកកន្លែងកម្មវិធី
ហើយឈរឲ្យអ្នកសារព័ត៌មានថតបន្តិចរួចក៏ដើរចូលខាងក្នុង
មិនបានផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានឡើយ ទោះបីជា
ក្រុមអ្នកសារព័ត៌មាន ព្យាយាមស្កាត់តាមសួរនាងក៏ដោយ។ បែបនេះក្ដី
ព្រឹកនេះ Sabay បានព្យាយាមទូរសព្ទទៅនាង ដើម្បី
បញ្ជាក់បន្ថែមពីរថយន្ត Audi ដែលនាងបានជិះនោះ
ប៉ុន្តែទូរសព្ទមិនមានអ្នកទទួលឡើយ៕
អត្ថបទ៖ ខុត សីហា
អត្ថបទ៖ ខុត សីហា