លោក Champagne ជាបេក្ខភាពតែមួយគត់ ក្នុងការប្រជែងតំណែងប្រធាន FIFA ពីលោក Blatter

9/16/2014 0 Comments A+ a-

ក្រុងប៉ារីស៖ អតីតនាយកប្រតិបត្តិ សមាគមសហព័ន្ធ កីឡាបាល់ ទាត់ពិភពលោក (FIFA) លោក Jerome Champagne បានបញ្ជាក់ថា រូបលោកមានគម្រោង នឹងចាប់យកតំណែងប្រធាន FIFA ពីលោក Sepp Blatter នាអាណត្តិក្រោយនេះ ។
បេក្ខភាពជនជាតិបារាំង វ័យ៥៦ឆ្នាំរូបនេះ បានចុះចេញពីតំណែង ជានាយកប្រតិបត្តិ FIFA នាអំឡុងឆ្នាំ២០១០ ក្រោយ ពីកាន់តំណែងនេះអស់រយៈ ពេល១១ឆ្នាំបានសំឡឹង ឃើញការងារក្នុងសមាគម គ្រប់គ្រងបាល់ទាត់ ពិភពលោកនេះសា ជាថ្មី ក្រោយពីទទួលបានដំណឹងថា ប្រធាន FIFA បច្ចុប្បន្នលោក Sepp Blatter កំពុងតែត្រូវបានសហព័ន្ធទាំង៥មិន ពេញចិត្តជាខ្លាំងជុំវិញការ បោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup 2022 នៅប្រទេសកាតា ដែលបង្កប់ទៅដោយអំពើ ពុករលួយនៅពីក្រោយ ខ្នងយ៉ាងពេញបន្ទុក ។
ជាមួយគ្នានោះដែរតាមរយៈគេហទំព័រ BBC ដែលបានដកស្រង់ របាយការណ៍ខ្លះៗ ចេញពីគេហទំព័រ FIFA បានឲ្យដឹងថា “លោក Jerome Champagne បានសរសេរសំបុត្រ មួយច្បាប់ផ្ញើទៅកាន់លោក Domenico Scala ប្រធានគណៈ កម្មាធិការ Ad-hoc របស់ FIFA ដើម្បីបញ្ជាក់ពីគោលបំណង ក្នុងការទទួលបានតួនាទីថ្មី ក្នុងសហព័ន្ធដ៏ធំមួយនេះ” ។
យ៉ាងណាមិញលោក Jerome Champagne អាចនឹងក្លាយជាប្រធាន FIFA ថ្មីលុះត្រាតែមានការចូលរួម បោះឆ្នោតគំាទ្រដែលនឹង ធ្វើឡើងនាខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ ពីប្រធានសហព័ន្ធទាំង៥ រួមមាន សហព័ន្ធបាល់ទាត់ប្រចាំទ្វីប អាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក ទ្វីបអាម៉េរិក និងទ្វីបអូសេអានី ខណៈដែលប្រធាន FIFA ជនជាតិស្វីស វ័យ៧៨ឆ្នាំ លោក Sepp Blatter ក៏បានប្រកាសពីគោលជំហរ សម្រាប់បន្តអាណ្តត្តិថ្មី នេះដែរ ៕
លោក Jerome Champagne
ប្រធាន FIFA លោក Sepp Blatter