អាមេរិក បើកការវាយប្រហារ តាមអាកាស មិនញញើតដៃ ដើម្បីគាំទ្រ និងគាំពារ ដល់កម្លាំងយោធា ពីការវាយប្រហារ
ព័ត៌មានអន្តរជាតិ ៖
អាមេរិក បាន បើក ការវាយប្រហារ តាមអាកាស ក្នុងការគាំពារ ដល់កងកម្លាំង
រដ្ឋាភិបាល ប្រទេស អ៊ីរ៉ាក់ ក្រោម ការវាយប្រហារ
ពីសំណាក់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមជ្រុល និ យម Islamic State (IS)
នេះបើតាមការអោយដឹងពីយោធាសហរដ្ឋអាមេរិក ។

ប្រភពសារព័ត៌មានពីប៊ីប៊ីស៊ី អោយ ដឹងថា ការវាយប្រហារ តាមអាកាស ក្នុងបរិបទចុងក្រោយ ពីសំ ណាក់ សហរដ្ឋ អាមេរិកលើកនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃ អាទិត្យ និង ថ្ងៃច័ន្ទម្សិលមិញនេះ នៅ ជិត នឹងភ្នំ Sinjar និង ភាគខាងលិច ឆៀងខាងត្បូង ទីក្រុង បាដាដ ។

គួរបញ្ជាក់ថា បទអន្តរាគមន៍ ក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃចុង សប្តាហ៍ ក៏ដូចជា ថ្ងៃច័ន្ទ ដើម សប្តាហ៍នេះ គឺជា ចលនាបោះជំហានទៅមុន មួយជំហានទៀត ក្នុងបទអន្តរាគមន៍ ក្នុងប្រទេស អ៊ីរ៉ាក់ ក្រោយពីមានការបញ្ជាដោយផ្ទាល់ ពីសំណាក់ រដ្ឋាភិបាល សហរដ្ឋ អាមេរិក ដែល មានលោក បារ៉ាក់ អូបាម៉ា ជាប្រមុខ ។ យ៉ាងណាមិញ អ៊ីរ៉ាក់ បានធ្វើការរិះគន់ ទៅនឹងការសម្រេចចិត្ត ដោយមិន បានអញ្ជើញ ប្រទេស អ៊ីរ៉ង់ អោយចូលរួមកិច្ចប្រជុំអន្តរជាតិ ស្តីពី ការគំរាមគំហែង ដោយក្រុម ឧទ្ទាម IS ។

រដ្ឋមន្រ្តីក្រសួងការបរទេស លោក Ibrahim al-Jaafari សរ បញ្ជាក់ អោយដឹងថា ការសម្រេចចិត្តយ៉ាង ដូច្នេះ គឺជារឿងមួយដ៏គួរអោយសោកស្តាយ ។ ប្រទេស ប្រមាណជាង ៣០ សន្យានឹងចូលរួម ជាមួយ នឹង ក្រុមរដ្ឋាភិបាលចម្រុះ ដឹកនាំដោយ សហរដ្ឋអាមេរិក ក្នុងការវាយប្រហារប្រឆាំងទៅនឹង ក្រុម IS ពីកិច្ចប្រជុំ នៅទីក្រុងប៉ារីស ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមដ៏សកម្មមួយនេះ ក្រោយពីមានវត្តមាននៅក្នុងប្រទេស ស៊ីរីហើយនោះពួកគេ បាន ពង្រឹកឥទ្ធិពល របស់ ខ្លួន ទៅភាគខាងជើង ក៏ដូចជា ភាគខាងលិច ប្រទេស អ៊ីរ៉ាក់ ដូចគ្នាដែរ ក្នុង រយៈពេល ប៉ុន្មានខែចុងក្រោយនេះ ដោយនៅក្នុងនោះ បានវាយប្រហារ កាន់ កាប់ និងគ្រប់ គ្រង បាន នូវបណ្តា តំបន់ ធំៗមួយចំនួន នៅក្នុងប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី
ប្រភព ៖ ប៊ីប៊ីស៊ី