មានដឹងអត់ថា ប្រទេសណាខ្លះ មានប្រហុកដូចកម្ពុជាដែរ?
ពេលឮពាក្យ
ថា “ប្រហុក” គេនឹងនឹកឃើញដល់ប្រទេសកម្ពុជា
ព្រោះវាជាឈ្មោះអាហារមួយប្រភេទរបស់ប្រជាជនខ្មែរតាំងពីដើម
រៀងមក។ គេអាចយកប្រហុកទៅឆ្នៃជាម្ហូបញ៉ាំផ្ទាល់តែម្ដង
ដូចជាប្រហុកចិញ្ច្រាំ ចំហុយ ឬប្រហុកដុតជាដើម។
មិនត្រឹមតែប៉ុណ្ណោះទេ
ប្រហុកក៏ជាគ្រឿងផ្សំមួយប្រភេទមិនអាចខ្វះបានក្នុងមុខម្ហូប
ខ្មែរជាច្រើន។
ប្រហុករបស់កម្ពុជា
តាម
ពិតទៅ ប្រហុកមិនមែនមានតែនៅកម្ពុជានោះទេ
ប្រទេសមួយចំនួនទៀតក៏មានដែរ គ្រាន់តែហៅឈ្មោះខុសគ្នាប៉ុណ្ណោះ។
ប្រទេសទាំងនោះ មានដូចជា ឡាវ មីយ៉ាន់ម៉ា ក្រិក និងឥណ្ឌូណេស៊ីជាដើម។
មីយ៉ាន់ម៉ា៖
ប្រហុកនៅមីយ៉ាន់ម៉ា គេហៅឈ្មោះថា “Ngapi”។ Ngapi ធ្វើពីត្រី
មិនខុសពីប្រហុកនោះទេ ប៉ុន្តែ Ngapi
ក៏អាចធ្វើពីកំពឹសបានផងដែរ ដែលដូចទៅនឹងកាពិ។
Ngapi ជាមួយអម្ពិលទុំ
ឡាវ៖ នៅប្រទេសឡាវក៏មានអាហារមួយប្រភេទដែលស្រដៀងប្រហុកដែរ ដែលគេឲ្យឈ្មោះ ថា Padaek។
Padaek ពេលដាក់លក់នៅលើទីផ្សារ
ក្រិក៖
ក្រិកបូរាណមានអាហារផ្អាប់មួយប្រភេទស្រដៀងនឹងប្រហុក ដែលគេហៅថា
Garum។ ខុសពីប្រហុកបន្តិចត្រង់ថា Garum ធ្វើពីពងត្រី
និងថ្លើមត្រី មិនមែនសាច់ត្រីនោះទេ។
Garum ចិញ្រ្ចាំ
ឥណ្ឌូណេស៊ី៖
Patis Ikan ជាអាហារមួយប្រភេទដែលធ្វើពីត្រី និងអំបិលដូចប្រហុក
ហើយអន្លក់វិញក៏មិនសូវខុសគ្នាពីប្រហុកនោះដែរ។
ក្រៅពីប្រទេសខាងលើ
តើប្រិយមិត្តមានដឹងឬអត់ថាមានប្រទេសណាខ្លះទៀត
ដែលមានអាហារស្រដៀងនឹងប្រហុករបស់កម្ពុជា?
បើមានជួយចែករំលែកផងណា!
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ សប្បាយ និង wikipedia
ប្រភព៖ សប្បាយ និង wikipedia