ស្ត្រីចូលចិត្តបុរស អាយុស្រករគ្នា តែបុរសចូលចិត្តតែ នារីអាយុ២០ឆ្នាំប៉ុណ្ណោះ

9/16/2014 0 Comments A+ a-

man like 20លោក Christian Rudder ជាប្រធាន និងជាអ្នកសហការបង្កើតគេហទំព័រ OKCupid ម្នាក់បានចេញផ្សាយសៀវ ភៅថ្មីមួយរបស់លោក ដែលមានចំណងជើងថា Dataclysm ដោយធ្វើការវិភាគទិន្នន័យ ដែលប្រមូលបានពី គេហទំព័ររបស់លោកនោះ អំពីចំណងចំណូល ចិត្តនិងការស្រឡាញ់ របស់បុរសនិងស្ត្រី ដែលមានអាយុពី ២០ឆ្នាំទៅ៥០ឆ្នាំ។
លទ្ធផលបង្ហាញពីភាពភ្ញាក់ផ្អើល ដែលបុរសនិងស្ត្រី នៅមានចិត្តប្រត្តិព័ទ្ធដូចគ្នា (នៅមានសេចក្តីស្នេហាដូចគ្នា) ប៉ុន្តែរឿងមួយដែលគួរ ឲ្យក្រៀមក្រោះគឺ ស្ថិតិបានបង្ហាញថា ស្ត្រីចូលចិត្តបុរសដែលមាន អាយុប្រហាក់ប្រហែលគ្នា ឬមានអាយុបងខ្លួន២ឬ៣ឆ្នាំ ។
ផ្ទុយទៅនឹងស្ថិតិរបស់ស្ត្រី បុរសៗដែលមានអាយុ ពី ២០ឆ្នាំ ទៅ៥០ឆ្នាំ ចូលចិត្តតែស្ត្រីដែលមានអាយុ២០ ឬ២១ឆ្នាំតែប៉ុណ្ណោះ បើទោះជាខ្លួនមាន អាយុ៥០ឆ្នាំហើយក៏ដោយ៕
__________________
ផ្តល់សិទ្ទិដោយ៖looking today