សាលាខេត្តបន្ទាយ មានជ័យដាក់កំណត់ ធ្ងន់ធ្ងរឲ្យក្រុមហ៊ុន សំ ផាន់ណារិទ្ធ ធ្វើផ្លូវចាក់កៅស៊ូជាង២០គ.ម ចំណាយជាង ២០លាន$
បន្ទាយមានជ័យ ៖
កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ មានកិច្ចប្រជុំមួយ
នៅសាលា ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក គោ ស៊ុំសារឿត អភិបាលនៃ
គណៈអភិបាល ខេត្តបន្ទាយ មានជ័យ ស្តីអំពីការរៀបចំ បើកឲ្យដំណើរការ
ច្រកទ្វារព្រំដែនបឹងស្នោ ឬច្រកទ្វារ ព្រំដែនលេខ ៤៣ ស្ថិត
នៅក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ដោយមានការចូលរួម ពីមន្ត្រីៗពាក់ព័ន្ធ ជាច្រើននាក់ ផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ ជាបឋម លោកអភិបាលខេត្ត បានសួរទៅកាន់មន្ត្រីៗថា តើឯកឧត្តម អស់លោក ទាំងអស់ មានជាប់ពាក់ពន្ធ័នឹងដីធ្លី នៅសង្ខាងផ្លូវដែលក្រុមហ៊ុន សំ ផាន់ណារិទ្ធ កំពុងតែសាងសង់ប្រវែង ២.៥៧០ម៉ែត្រ នោះដែរឬទេ? ពេលនោះ ឯកឧត្តម អស់លោកទាំងអស់ បាននាំគ្នាបដិសេធថា ពួកគាត់ពុំមានពាក់ពន្ធ័ដីធ្លី សូម្បីតែមួយចំអាម នៅទីនោះឡើយ... ដែលនេះជាការសំដែងនូវ ភាពស្មោះត្រង់ជូន លោកអភិបាលខេត្ត ។ មន្ត្រីៗទាំងនោះរួមមាន មន្ត្រីយោធានៅភូមិភាគ៥, មន្ត្រីយោធានៅកងពល៥១, មន្ត្រីនគរបាលខេត្ត ទទួលបន្ទុកកិច្ចការព្រំដែន, មន្ត្រីយោធាវរៈការពារព្រំដែន៥១៥, មន្ត្រីនគរបាល វរៈការពារ ព្រំដែន៩១១, មន្ត្រីអគ្គកុងស៊ុល ប្រចាំខេត្តស្រះកែវ និងលោក អភិបាលរងខេត្ត ព្រមទាំង លោក អភិបាលនៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យផ្ទាល់ សុទ្ធតែបានប្រកាស បដិសេធយ៉ាង ច្បាស់ៗថា ពួកគាត់មិនមានការ ជាប់ពាក់ព័ន្ធនឹងដីធ្លី នៅសង្ខាងផ្លូវដែលត្រូវសាងសង់ ដោយក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន នោះទេ...។
បើតាមព័ត៌មានបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលធ្វើឡើង យ៉ាងប្រថុចញ៉ុចនោះ លោក គោ ស៊ុំសារឿត អភិបាលនៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ ដែលជាអ្នកដឹកនាំអង្គប្រជុំ បានធ្វើការស្ដីបន្ទោសខ្លាំងៗ ទៅលើលោកឧកញ៉ា សំ ផាន់ណារិទ្ធ ប្រធានក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន ដែលមិនបានទៅ ចូលរួម នៅក្នុងកិច្ចប្រជុំនោះដែរ។ លោក អភិបាលខេត្ត បានលើកឡើងថា ក្នុងនាមលោក ជាអភិបាល ខេត្តទាំងមូល ដោយមានមន្ត្រីៗជាច្រើនរូបទៀត បានចូលរួមនៅក្នុងអង្គប្រជុំ... បែរជាមិនមានវត្តមាន លោកឧកញ៉ា សំ ផាន់ណារិទ្ធ ទៅចូលរួមប្រជុំទៅវិញ...។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧកញ៉ា សំ ផាន់ណារិទ្ធ បានមានប្រសាសន៍ប្រាប់ គេហទំព័រយើងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ ឲ្យបានដឹងថា លោកមានការសោកស្ដាយណាស់ ដែលមិនបានទៅចូលរួម នៅក្នុងអង្គប្រជុំថ្មីៗនោះ ។ លោកឧកញ៉ា បានបញ្ជាក់ថា មូលហេតុដែលលោក មិនបានទៅចូលរួម នៅក្នុងអង្គប្រជុំនោះ ព្រោះតែសាលាខេត្តបន្ទាយមានជ័យ មិនបានធ្វើលិខិតអញ្ជើញ ទៅដល់ក្រុមហ៊ុនរបស់លោកទេ ពោលគឺលោកគ្រាន់តែទទួលបាន ការប្រាប់តាមទូរស័ព្ទ ពីសំណាក់នាយករដ្ឋបាល សាលាខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ទៅហើយ ខណៈនោះលោកកំពុងស្ថិតនៅភ្នំពេញ ដែលមិនអាចធ្វើឲ្យលោកឡើងទៅប្រជុំ នៅសាលាខេត្តបន្ទាយមានជ័យ ឲ្យបានទាន់ពេលវេលា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤នោះទេ... គឺលោកមានតែចាត់តាំងតំណាង ២នាក់ ឲ្យទៅចូលរួមប្រជុំ ដោយគ្មានលិខិតអញ្ជើញប៉ុណ្ណោះ ។
លោកឧកញ៉ា សំ ផាន់ណារិទ្ធ បានសំណូមពរថា នៅលើកក្រោយៗទៀត មុននឹងធ្វើកិច្ចប្រជុំបែបនេះ សាលាខេត្តបន្ទាយមានជ័យ គួរតែធ្វើលិខិតអញ្ជើញ ជាផ្លូវការត្រឹមត្រូវ ឬក៍ប្រាប់ជាដំណឹងឲ្យបានដឹងជាមុន យ៉ាងហោចណាស់ក៍បាន ២ថ្ងៃដែរ ងាយស្រួលដល់លោកផ្ទាល់ ឬតំណាងក្រុមហ៊ុនរបស់លោក មានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំខ្លួន ក៍ដូចជាការងារផ្សេងៗ ដើម្បីទៅចូលរួមប្រជុំ។ មិនតែប៉ុណ្ណោះ លោកឧកញ៉ា ក៍បានទទូចដែរថា សូមឲ្យសាលាខេត្តបន្ទាយមានជ័យ គួរតែពិនិត្យឡើងវិញនូវ សេចក្ដីសម្រេចរបស់ខេត្ត ក្នុងការកែសម្រួលសមាសភាព ក្នុងជួរគណៈកម្មាធិការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា សម្រាប់ដំណើរការបើកច្រកទ្វារតំបន់ ៤៣ នោះផង... ពោលគឺ មិនគួរយកក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន ដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាល ឲ្យទៅអភិវឌ្ឈតំបន់នោះ ដោយគ្រាន់តែដាក់ឈ្មោះ ជា សមាជិកដ៍តូចមួយ នៅក្នុងគណៈកម្មាធិការ ដែលមិនមានសិទ្ធិសម្រេច លើកិច្ចការងារអ្វីៗ ទាល់តែសោះនោះឡើយ...។
បើតាមព័ត៌មាន បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនោះដែរ សាលាខេត្តបន្ទាយមានជ័យ ក្រៅពីបានលើកឡើងថា ...មិនមែនឲ្យក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន ធ្វើទៅតាម ស.ជ.ណ លេខ ១៧៤៤ របស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន ចូលរួមកសាងផ្លូវប្រវែង ២.៥៧០ម៉ែត្រនោះ... គឺសាលាខេត្តបន្ទាយមានជ័យ ក៍បានដាក់ការកំណត់ ដ៍មហាធ្ងន់ធ្ងរបំផុតមួយថា ...ដើម្បីអាចបើកច្រក៤៣ នោះបាន... ក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន ត្រូវតែធ្វើផ្លូវជាង ២០គីឡូម៉ែត្រ ចេញពីមាត់ច្រក ៤៣ ទៅដល់ផ្លូវតាបែត ស្រុកស្វាយចេកលេខ ៥៦ ដោយចាក់កៅស៊ូ មានលីងទៅ៤ មក៤ ដែលចំណាយថវិកាសរុបជាង ២០ (ម្ភៃ) លានដុល្លារអាមេរិក... តើក្រុមហ៊ុន សំ ផាន់ណារិទ្ធ អាចទទួលធ្វើបាន ឬមិនបាន...? បើក្រុមហ៊ុន សំ ផាន់ណារិទ្ធ ធ្វើមិនបានទេ... ខេត្តនឹងរកដៃគូថ្មីមកធ្វើ... ហើយនឹងរៀបចំបើកច្រកថ្មី នៅកន្លែងផ្សេងវិញ... !Sic! ។
ការលើកឡើងនេះ ត្រូវខាងក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន បាននិយាយថា វាជាការផ្ទុយទាំងស្រុង ពីសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល លេខ ១៨៧២ ស.ជ.ណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ ១៧៤៤ ស.ជ.ណ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងផ្ទុយពីសេចក្ដីសម្រេច របស់សាលាខេត្តបន្ទាយមានជ័យ កាលពីជំនាន់លោក អ៊ុង អឿន ធ្វើជាអភិបាល ខេត្ត កន្លងមកផងដែរ ។
ករណីខាងលើនេះ តំណាងក្រុមហ៊ុន បានឆ្លើយតបទៅខេត្តថា ក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន ធ្វើអ្វីៗទៅតាម ស.ជ.ណ ឬសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ដែលមានកន្លងមកប៉ុណ្ណោះ... ចំពោះការតម្រូវរបស់ខេត្ត យ៉ាងណាៗនោះ តំណាងក្រុមហ៊ុន នឹងរាយការណ៍ទៅប្រធានក្រុមហ៊ុន ពិនិត្យ និងសម្រេចដោយផ្ទាល់...។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលអាជ្ញាធរខេត្ត បានប្រគល់ឲ្យក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន ធ្វើការអភិវឌ្ឈនូវ ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើននៅតំបន់នោះ និងលិខិតក្រសួងមហាផ្ទៃ លេខ ៩៥៦ ស.ជ.ណ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ដែលមិនអនុញ្ញាត ឲ្យប្រជាពលរដ្ឋថៃ ចូលមកធ្វើស្រែ លើទឹកដីខ្មែរទៀតនោះ ចាប់ពីពេលនោះមក មានស្ថានភាពស្ងប់ស្ងាត់ល្អណាស់... ពោលគឺមិនមានឃើញ ប្រជាពលរដ្ឋថៃ ចូលមកធ្វើស្រែ លើទឹកដីខ្មែរទៀតឡើយ ។ ផ្ទុយទៅវិញ បែរជាឮព័ត៌មានថ្មីៗនេះមកថា លោកអភិបាល ថ្មីនៃ ខេត្តបន្ទាយមានជ័យ ចង់បង្វិលដីទាំងនោះ ទៅឲ្យប្រជាពលរដ្ឋថៃ ចូលមកធ្វើស្រែ លើទឹកដីខ្មែរសារជាថ្មី... ដោយលើកហេតុផលថា ...វាងាយស្រួលក្នុងការ បើកច្រកទ្វារព្រំដែននោះបាន... ។
លោកឧកញ៉ា សំ ផាន់ណារិទ្ធ បានមានប្រសាសន៍ថា គាត់មិនជឿថា លោក គោ ស៊ុំសារឿត អភិបាលនៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ មានគោលបំណង ដូចខាងលើនេះទេ... តែបើអញ្ចឹងមែននោះ... វាជាការផ្ទុយពីលិខិតលេខ ៤២២ ខ.ប.ជ ចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣ របស់អតីតអភិបាល ខេត្តបន្ទាយមានជ័យហើយ... ដែលលិខិតនោះ លោក អ៊ុង អឿន ជាអភិបាលខេត្ត បានឯកភាពតាមសំណើ ប្រគល់ដីធ្លីនៅតំបន់នោះ ទៅឲ្យក្រុមហ៊ុន សំ ផាន់ណារិទ្ធ ឌីវេឡុបមេន ធ្វើការអភិវឌ្ឈនូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឈតំបន់ព្រំដែន របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា គឺការប្រែក្លាយតំបន់ អតីតសមរភូមិក្ដៅ ឲ្យក្លាយទៅជា តំបន់អភិវឌ្ឈ ប្រកបដោយចីរភាព...។
សូមបញ្ជាក់ដែរថា ពាក់ព័ន្ធក្នុងករណីនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានព្យាយាមទូរស័ព្ទទៅសុំ ការបំភ្លឺពីលោក គោ ស៊ុំសារឿត អភិបាល ខេត្តបន្ទាយមានជ័យ ជុំវិញព័ត៌មានខាងលើនេះដែរ... តែមិន អាចទាក់ទងបាននៅឡើយទេ...។
សូមពិនិត្យមើលឯកសារជាច្រើន ដែលជាការសម្រេច របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឈ នៅតំបន់ បឹងស្នោ និងការអនុញ្ញាតជាគោលការណ៍ ឲ្យដំណើរការបើក ច្រកទ្វារព្រំដែនលេខ៤៣ ដូចខាងក្រោមនេះ...៕