លួងរំលោភ បានពីរដង បងស្រីនាងប្តឹង ឲ្យនគរបាល ឃាត់ខ្លួន
ប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះអាយុ៣៥ ឆ្នាំជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិត្រពាំងរាំឃុំអង្គព្រះស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។
ចំណែកឯជន សង្ស័យវិញ ពុំត្រូវបានគេស្គាល់មានឈ្មោះនោះទេ គ្រាន់តែដឹងថា មានអាយុប្រហែលជាជាង៤០ឆ្នាំ និងមានប្រពន្ធផងដែរ។
ប្រភពបានបន្តបន្តទៀតថា នារីរងគ្រោះនិងជនសង្ស័យ ទើបតែស្គាល់គ្នា ចាប់ពីបុណ្យបិណ្ឌភ្ជំហើយជន សង្ស័យចេះតែនិយាយ លេងជាមួយជនរងគ្រោះ ជាញយ ដោយនិយាយក្នុងជម្រៅ ស្រឡាញ់ជនរងគ្រោះ ដោយសារតែនិយាយជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យជនរងគ្រោះលង់ចិត្ត ស្រឡាញ់ជនសង្ស័យ ហើយនៅថ្ងៃ កើតហេតុអ្នកទាំងពីរ ឈានដល់ត្រូវរ៉ូវគ្នា ដោយនាងខាងស្រី ព្រមទៅដេកនៅផ្ទះខាងប្រុស ដោយមាន ទាំងប្រពន្ធ ជនសង្ស័យនៅដេក ក្នុងបន្ទប់នោះជាមួយផងដែរ ប៉ុន្តែដោយប្រពន្ធ ជនសង្ស័យបានដេកបែរ ខ្នងទុកឲ្យប្តីចាត់ការនាងថ្មី រហូតបាន២ដង យ៉ាងមានសេចក្តីសុខ ។
ប្រភពបានបន្តថា ចំណែកឯបងស្រី របស់នាងរងគ្រោះវិញ បន្ទាប់ពីបាត់ប្អូនស្រី យូរពេកក៏សួរគេសួរឯងទើបដឹងថា ប្អូនស្រីទៅលេងផ្ទះរបស់ជនសង្ស័យ ទើបទៅតាមរក ពេលទៅដល់ស្រាប់តែប្រទះឃើញអ្នកទាំងពីរ កំពុងតែសប្បាយជាមួយគ្នាយ៉ាងត្រេកត្រអាល រួចហើយបងស្រី របស់នាងរងគ្រោះក៏មកដាក់ពាក្យបណ្តឹងឲ្យនគរបាល ជួយអន្តរាគមន៍និងចាត់ការ ទៅតាមផ្លូវច្បាប់ ភ្លាមៗនោះមគរបាលប៉ុស្តិ៍ ក៏ឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសាកសួរនៅប៉ុស្តិ៍នគរបាល ចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជូនមកកាន់ជំនាញ ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ៕
_____________________
ផ្តល់សិទ្ទិដោយៈdap-news