សាកក្បាច់គុណគ្នា អ្នកចាញ់ស្លាប់ អ្នកឈ្នះជាប់គុក
ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន សុកុំ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ត្រូវសង្ស័យព្រួតគ្នាវាយចំក្បាល ផែ្នកខាងក្រោយបណ្តាលអោយរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ចំណែកជនសង្ស័យមានគ្នា៣នាក់ ក្នុងនោះមានម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឡាង យាំងប៉ាវ អាយុ២៤ឆ្នាំ និង២នាក់ទៀត រត់គេចខ្លួនបាត់ មាន ឈ្មោះ អេង ស្រី ភេទប្រុស អាយុប្រហែល២០ឆ្នាំ និងឈ្មោះណាក់ ណូន ភេទប្រុស អាយុប្រហែល២០ឆ្នាំ។ ជនសង្ស័យ ទាំង៣នាក់ មានស្រុកកំណើតនៅភូមិថ្មគ្រជុំឃុំមានស្រុកអូរាំងឪខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើ មុខរបរ ជាងដែក។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងមិត្តភ័ក្ត បានដើរចេញពីកនែ្លងផឹកស្រា ត្រូវបានជនសង្ស័យ ស្រែកអោយថា ហែ្អងខ្លាំងទិញស្រាមក អោយច្រើនអញ់ផឹកដែរ។ ពេលនោះជនរងគ្រោះឆ្លើយតបវិញថាអញ់មិនខ្លាំងទេ រួចក៏ទាក់ពាក្យសម្តីគ្នា ជេដៀលគ្នាទៅវិញមក។
បន្ទាប់មកជនរងគ្រោះបានស្រែកថាបើខ្លាំងចូលវាយគ្នា១ស្មើ ពេលនោះជនសង្ស័យបានទាញដំបងដែករត់សំដៅទៅជនរងគ្រោះ រួចស្រែកថាវាយវាអោយងាប់ អាហ្នឹងខ្លាំងជាងគេ។ ឃើញដូចនោះជនរងគ្រោះបានរត់ រួចដួល ហើយជនសង្ស័យព្រួតគ្នាវាយចំក្បាល ផែ្នកខាងក្រោយបណ្តាលអោយរបួសជាទម្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ប៉ូលិសបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ សួន សុកុំ បានត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕