Apple Watch Edition មាស អាចមានតំលៃរហូត $1,200
Apple បានប្រកាសពី នាឡិកាឆ្លាតវៃ Apple Watch ដែលមាន 3 ស៊េរី គឺ ស៊េរីធម្មតា ដែកថែប, ស៊េរីកីឡា Sport និងសេ៊រីពិសេស Edition ប៉ុន្តែ សូមកុំយល់ច្រឡំថា វាមានតំលៃដូចគ្នានោះ។ នាឡិកាឆ្លាតវៃ Apple Watch ស៊េរី Edition ស្រោបមាស 18K អាចមានតំលៃ រហូត $1,200… នេះបើតាម របាយការណ៍ពី TechCrunch។ ប្រភព បានបន្តអោយដឹងថា តំលៃនេះ ត្រូវបានប៉ាន់ស្មាន ដោយអ្នកជំនាញខាងគ្រឿងអលង្ការ ដោយផ្អែកទៅលើ ការវិភាគ ធាតុផ្សំដែលបានប្រើ និងខ្នាតរបស់ នាឡិកា Apple Watch Edition។
លោក Chad Rickicki អ្នកជំនាញនាឡិកា មកពី ក្រុង Pittsburgh រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានអោយដឹងថា សម្បកមាស 18K បែបហ្នឹង មានថ្លៃដើមផលិត ប្រមាណ $600 ហើយការបន្ថែម ប្រព័ន្ធអេឡិចត្រូនិកលើនោះ នឹងធ្វើអោយថ្លៃដើម ឡើងទ្វេរគុណ។
គួររំលឹកថា នាឡិកាឆ្លាតវៃ Apple Watch សេ៊រី Sport មានតំលៃចាប់ផ្តើម ប្រមាណ $349 ចំណែកតំលៃ Apple Watch ស៊េរី ដែកថែប ធម្មតា អាចមានតំលៃ លើសហ្នឹងបន្តិច។ ដោយឡែក Apple Watch Edition ស្រោបមាស 18K មិនត្រូវបាន Apple ប្រកាសពី តំលៃ នោះទេ៕
ប្រភព: TechCrunch
ប្រភព: TechCrunch