ខ្សែការពារ Luke Shaw ក្រុម Manchester United ផ្អាកពីការប្រកួតរយៈពេល ១ ខែ ព្រោះរបួសជើង
ព័ត៌មានកីឡា៖
កីឡាករខ្សែការពាររបស់ Manchester United ឈ្មោះ Luke Shaw
បានផ្អាកការប្រកួត របស់ខ្លួនក្នុងរយៈពេលមួយខែ ក៏ព្រោះតែ ស្ថានភាព របួសជើង
ពុំទាន់ជាសះស្បើយ នេះបើតាមការ អោយដឹងពីទំព័រ ប៊ីប៊ីស៊ី ។
កីឡាករខ្សែការពារលំដាប់អន្តរជាតិ ប្រទេសអង់គ្លេស
វ័យ ១៩ឆ្នាំរួបនេះធ្លាប់មានប្រវត្ដិតស៊ូជាមួួយក្រុម Southampton
អស់រយៈកាលជាយូរដែរហើយ ប៉ុន្ដែនៅក្នុងខែមិថុនាកន្លងទៅ កីឡាកររួបនេះបានផ្ទេរ
មកក្រុម Manchester United ក្នុងតម្លៃខ្លួន ២៧ លានផោន។
សម្រាប់ការចូលមកដល់ក្រុមថ្មី រួបគាត់បានចូលលេងបានចំនួន ៥
ប្រកួតកាលពីរដូវក្ដៅនៅ United States ប៉ុន្ដែគាត់មិនបានចូលលេងនៅ Old
Trafford ជាមួួយលទិ្ធផលជោគជ័យ ២-១ ទេ។ សេចក្តីរាយការណ៍ អះអាងអោយដឹងថា
នៅថ្ងៃ សៅរ៍ចុងសប្តាហ៍នេះ ក្រុម Manchester United នឹងប៉ះគ្នាជាមួយនិងក្រុម
Swansea ក្នុងទឹកដីរបស់ ខ្លួន ៕
ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ ប៊ីប៊ីស៊ី
ប្រភព៖ ប៊ីប៊ីស៊ី