ផ្តន្ទាទោស ជនជាប់ចោទ៥នាក់ ដាក់គុកម្នាក់ៗ ពី២ ទៅ ៥ឆ្នាំ និង ឲ្យរួមគ្នាសងប្រាក់ជិត៣ លានដុល្លារ ទៅធនគារ កាណាឌីយ៉ា
លោកកោ វណ្ឌី ប្រធានចៅក្រមជំនុំជម្រះ នៃ
សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង៥នាក់ខាងលើនេះ មានឈ្មោះ
ទី១-ឈ្មោះ យ៉េត សុភ័ត្រា ភេទស្រី អាយុ៣០ឆ្នាំ (ជាបុគ្គលិកធនាគារកាណាឌីយ៉ា)
ត្រូវតុលាការសម្រេចដាក់ពន្ធនាគារ រយៈពេល៥ឆ្នាំ និង ពិន័យដាក់ចូលថវិកា
ចំនួន៨លានរៀល ពីបទ«ក្លែងឯកសារ និង រំលោភលើទំនុកចិត្ត ថ្នាក់ អភិបាល ពិសេសស
តាមមាត្រា ២៩ និង ៣៩៩ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីកំឡុងខែ មីនា ឆ្នាំ
២០១៣។ ទី២-ឈ្មោះ ឡេង ស៊ុនគ្រី ភេទប្រុសអាយុ៣២ឆ្នាំ ទី៣-ឈ្មោះ ទី៣-ស៊ន
សៅរ៍នីន ភេទប្រុស អាយុ៣៣ឆ្នាំ និង ទី៤-ឈ្មោះ ទេព វិនចាន់ធី ភេទស្រី អាយុ២៨
ឆ្នាំ (គេចខ្លួន) ត្រូវដាក់ពន្ធនាគារម្នាក់ៗ រយៈពេល២ ឆ្នាំ និង
ពិន័យ៤លានរៀល ម្នាក់ ៗ ពីបទ« ផ្សំគំនិត ក្នុងអំពើរំលោភលើទំនុកចិត្ត
ថ្នាក់អភិបាល ពិសេសស» និង ទី៥-ឈ្មោះ ចក់ គឹមឡេង ភេទស្រី អាយុ៥៦ឆ្នាំ
(ត្រូវជាម្តាយរបស់ជនត្រូវចោទ ឈ្មោះ យ៉េត សុភ័ត្រា)(នៅក្រៅឃុំ)
ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែ ការអនុវត្តន៍ទោស អនុវត្តរយៈពេល១ខែ
គិតចាប់ពីថ្ងៃចាប់ខ្លួន និង អនុញ្ញាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ត ទោស នៅសេស
គឺត្រូវព្យួរទាំងអស់»។
តុលាការក៏បានចេញដីកាបង្គាប់ឲ្យស្វែងរកចាប់ខ្លួន
ជនជាប់ចោទ ឈ្មោះ ទេព វិនចាន់ធី ដើម្បីនាំខ្លួន មកអនុត្តទោស
តាមអំណាចរបស់សាលក្រមតុលាការនេះ និង បង្គាប់ឲ្យ ជនជាប់ចោទទាំង៥នាក់ រួមគ្នា
សងថ្ងៃខូចខាត ចំនួន ២លាន៧សែន ដុល្លារអាមេរិក និង ថ្លៃ ជំងឺចិត្ត ចំនួន
២០ម៉ឺនដុល្លារអាមេរិក ទៅ ធនាគារកាណាឌីយ៉ា ដែលជាភាគីដើមបណ្តឹង។
យោងតាមឯកសារតុលាការបានឲ្យដឹងថា៖ ជនត្រូវចោទ
ឈ្មោះ យ៉េត សុភ័ត្រា ឈ្មោះ ឡេង ស៊ុនគ្រី ឈ្មោះ ស៊ន សៅរ៍នីន និង ឈ្មោះ ចក់
គឹមឡេង ត្រូវបានចាប់ឃាត់ខ្លួន
ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២៨
ខែ កញ្ញាំ ២០១៣ តាមពាក្យ បណ្តឹង របស់ តំណាងក្រុមហ៊ុនធនាគារកាណាឌីយ៉ា ។ រីឯ
ជនជាប់ចោទ ឈ្មោះ ទេព វិនចាន់ធី បានរត់គេចខ្លួន៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news