លោក ខៀវ សុភ័គ បញ្ជាក់ថា ពាក្យសំដី អ្នកនាំពាក្យស្ថាន ទូតវៀតណាម មិនអាចបំភ្លៃ ប្រវត្តិសាស្រ្ត បានឡើយ
ភ្នំពេញ ៖ អ្នកនាំពាក្យ
ក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានថ្លែងថា ចំពោះការលើកឡើង របស់ ត្រឹង
វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជាថា
ទឹកដីខ្មែរក្រោមភាគខាងត្បូង វៀតណាម ជារបស់វៀតណាម តាំងពីរយូរមកហើយនោះ មិនអាចបំភ្លៃពីប្រវត្តិសាស្រ្តវការពិតបានឡើយ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ថា
«អ្វីដែលអ្នកនាំពាក្យវៀតណាម និយាយនោះមិនអាច
បំភ្លៃពីប្រវត្តិសាស្រ្តការពិតបានឡើយ យើងដឹងហើយថា ទឹកដីកម្ពុជា ក្រោមទឹកដី
របស់វៀតណាមខាងត្បូង តាំងពីដើម គេហៅថា កូសាំងស៊ីន មានន័យថា អ្នកម្នាងទី៩សុំ
សុំពីអ្នកណាសុំពី ស្តេចខ្មែរគឺព្រះ បាទជ័យជេដ្ឋាទី២»។
លោកបន្តថា កុំគិតថា
មិនមែនអ្នកដែលមិនចូលរួមធ្វើបាតុកម្ម អត់ស្រឡាញ់ជាតិ គឺស្រឡាញ់
ប្រទេសជាតិដូចតែ គ្នាទាំងអស់ហ្នឹង។ លោកថា ចំពោះការលើកឡើងរបស់ក្រុមបាតុករថា
នឹងដុតស្ថានទូតវៀតណាម នោះមិនអាច ទៅរួចនោះទេ
ព្រោះច្បាប់អន្តរជាតិ-ជាតិគេមិនអនុញ្ញាតឡើយ។
លោកបន្ថែមថា ដោយសារតែមានកំហឹងបែបនេះ ហើយបានជា
កាលពីអំឡុង ឆ្នាំ២០០០ ប្រជាពលរដ្ឋខ្មែរបាន នាំគ្នាដុតស្ថានទូតថៃ នៅភ្នំពេញ
ដែលធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាច្រើនសងទៅប្រទេសគេវិញ
ចំពោះការខូចខាតសំភារៈនានា។
សូមបញ្ជាក់ថា ក្រុមអ្នកតវ៉ា ព្រះសង្ឃ ពលរដ្ឋ
និងយុវជនខ្មែរក្រោមបាននាំគ្នាធ្វើបាតុកម្មចំនួន លើកទី៣ ដើម្បី
ដាក់សម្ពាធឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម និយាយសុំទោសជាសាធារណៈ
ជុំវិញពាក្យសំដីរបស់ខ្លួន ដែល បានលើកឡើងថា ទឹកដីខ្មែរក្រោមជារបស់វៀតណាម
ហើយបាតុកម្មលើកទី៣នេះមាន រយៈពេល៣ថ្ងៃ ប៉ុន្តែមិនបាន
ទទួលបានលទ្ធផលផ្លៃផ្កាអ្វីឡើយ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រធានសមាគមខ្មែរកម្ពុជាក្រោមលោក
ថាច់ សេដ្ឋា នឹងដឹកនាំធ្វើបាតុកម្ម នៅពេលខាងមុខបន្តទៀត
ដែលមានលក្ខណៈជាទ្រង់ទ្រាយធំតែម្តង នៅទូទាំងប្រទេសប្រសិន បើមិនមាន
ចម្លើយវិជ្ជមានពីខាងក្រសួងការបរទេសខ្មែរ។
សំណេរប្រវត្តិសាស្រ្ត លើពិភពលោក
បានកត់ត្រាយ៉ាងច្បាស់ថា ទឹកដីភាគខាងត្បូងរបស់ ប្រទេសវៀតណាម ប្រមាណ ២១
ខេត្ត-ក្រុង នាពេលបច្ចុប្បន្ននេះ គឺបានមកពីការកាត់ទៅឲ្យ
របស់រដ្ឋាភិបាលបារាំង ពេលដាក់ អាណានិគម លើប្រទេសកម្ពុជា កាលពីថ្ងៃទី៤
ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការព្រមព្រៀងពីខ្មែរ ដែលជា ម្ចាស់ស្រុកនោះឡើយ។
ផ្ទៃដីដែលកាត់ចេញនេះ មានទំហំ ជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥ គីឡូ
ម៉ែត្រក្រឡា) ៕
_____________________