មន្រ្តីបក្ស ប្រឆាំងថៃ ទាមទារ ឲ្យរបបយោធា ប្រកាសទ្រព្យសម្បត្តិ ជាសាធារណៈ
បាងកក ៖ សមាជិកបក្ស
ប្រឆាំងថៃ លោក កន ចាតិកាវ៉ានីត បានទាមទារ ឲ្យមន្រ្តីយោធាជាន់ខ្ពស់ ប្រកាស
ទ្រព្យសម្បត្តិជាសារធាណៈ មុននឹងចូលកាន់តំណែង ដើម្បីភាពស្អាតសំ្អ ។
យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍ ទី
១៤ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា លោក កន ចាតិកាវ៉ានីត
អតីតរដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ និង ជាមន្រ្តីបក្សប្រឆាំងថៃ
បានសរសេរ នៅក្នុងបណ្តេញសង្គម Facebook ផ្ទាល់ខ្លួន មានខ្លឹមសារ
ទាមទារឲ្យរបបយោធា ដែលដឹកនាំដោយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា
ប្រធានគណៈរក្សាសន្តិសុខជាតិ ប្រកាសទ្រព្យ សម្បត្តិជាសាធារណៈ ដើម្បី
ផ្តល់ទំនុកចិត្ត ដល់អ្នកគាំទ្រក្នុងការប្រឆាំង អំពើពុករលួយ និង
បង្ហាញពីភាពស្អាតស្អំ មុនចូលកាន់ តំណែងក្នុងរដ្ឋាភិបាលថ្មីនោះពេលខាងមុខនេះ។
ទន្ទឹមគ្នានេះដែរ លោក ប្រាមន្ត សុធីវង្ស
ប្រធានអង្គភាពប្រឆាំង អំពើពុករលួយថៃ បានបង្ហាញពី ចេតនា របស់ខ្លួនថា
គណៈរក្សាសន្តិសុខជាតិ (យោធា) គួរតែប្រកាសទ្រព្យសម្បត្តិ ដើម្បីឲ្យមាន
ត្រួតពិនិត្យ ជាសាធារណៈ ដោយត្រឹមគិតថាជា រំលោភសិទ្ធិយោធានោះ
ផ្ទុយទៅវិញគឺជាការផ្តល់ជំនឿចិត្ត និង ភាពស្អាតស្អំ ចំពោះសាធារណៈជន
ព្រោះជាទំនៀម នៃការប្រកាសចូលកាន់អំណាច របស់រដ្ឋាភិបាល និមួយៗ នៅពេលកន្លងមក ៕
___________________
ផ្តល់សិទ្ទិដោយ៖dap-news