អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ក្បែរផ្សារអគ្គ ដោយសារ ទុស្សេខ្សែភ្លើង
បន្ទាយមានជ័យ៖ អគ្គិភ័យមួយ
បានឆាប ឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ១
និង៤៥នាទីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤នេះ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា
ការឆាបឆេះនេះ បណ្តាលមកពីការទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះបើករបរសំអាងការ
កំពុងបម្រើសេវាកម្មដល់ភ្ញៀវ ។ ទោះបីជាយ៉ាងណា ទាំងសមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំងមន្រ្តីពន្លត់អគ្គិភ័យ កំពុងញាប់ដៃញាប់ជើង ជួយពន្លត់អគ្គិភ័យនេះ។
រហូតដល់វេលាម៉ោង ២ និង២៥នាទីល្ងាចថ្ងៃដដែលនេះ
ភ្លើងបានរលត់ទៅវិញទាំងស្រុងហើយ។ សមត្ថកិច្ចមិនទាន់បានបូកសរុបពីទំហំ
នៃការខូចខាតនៅឡើយនោះទេ៕