រកឃើញអ្នកសុំទាន សេដ្ឋីប្រាក់លាននៅ ប្រទេសវៀតណាម

8/25/2014 0 Comments A+ a-

វៀតណាម៖ លោកតាជនជាតិ វៀតណាមម្នាក់ មានឈ្មោះ វៀនវ៉ាន់កុង អាយុ៨៧ឆ្នាំ បានប្រកបអាជីព ជាអ្នកសុំទានក៏ពិតមែន ប៉ុន្តែភាពមានបាន និងទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានគេលាតត្រដាង នៅពេលចោរប្លន់ ដោយលោកតាម្នាក់នេះ បានទៅប្តឹងប៉ូលិស ហើយប្រាប់ថា ចោរបានប្លន់ យកប្រាក់និងមាសរបស់គាត់ សរុបទាំងអស់ ទៅច្រើនជាង ១០ម៉ឺនដុល្លារអាម៉េរិក ។
លោកតា វៀនវ៉ាន់កុង ប្រកបរបរជា អ្នកសុំទានតាំងពីកើតមក រហូតដល់ពេលបច្ចុប្បន្ន ហើយបានក្លាយជាសេដ្ឋី ប្រាក់លានស្ងាត់ៗ មុនពេលដែលត្រូវក្រុមស្ទាវ រួមគ្នាប្លន់ទ្រព្យសម្បត្តិ ដែលមានប្រាក់ចំនួន ៥៣.៩៦១ដុល្លារ និងទ្រព្យសម្បត្តិផ្សេងៗដូចជា ចិញ្ចៀននិង ខ្សែករមាស សរុបជាទឹកប្រាក់ ៤០.០០០ដុល្លារអាម៉េរិកទៀត កាលពីចុងឆ្នាំកន្លងទៅនេះ ។
ទីបំផុតប៉ូលីសអាចតាមដាន រកឃើញទ្រព្យសម្បត្តិ របស់លោកតា បានមកវិញមួយចំនួន ហើយពេលលោកតា មកទទួលទ្រព្យត្រឡប់ទៅវិញ ទើបបានជួបជាមួយ អ្នកយកព័ត៌មាន ពេលនោះអាថ៌កំបាំង ពីភាពមានបានរបស់លោកតា ក៏ត្រូវបានបង្ហាញ និងលើកយកមកពិចារណា នៅក្នុងពេលនេះ ៕