Samsung Galaxy F នឹងមានតម្លៃដូច iPhone 6
កាលពីខែមុន មានព័ត៌មានលេចឮមកថា ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូន Galaxy F ដើម្បីសម្លាប់ iPhone 6 របស់ក្រុមហ៊ុន Apple ដែលនឹងបង្ហាញនៅក្នុងខែកញ្ញា។
នៅពេលនេះ ព័ត៌មានថ្មីបានចុះផ្សាយ បង្ហាញពីព័ត៌មានលម្អិត កាន់តែច្បាស់អំពី Samsung Galaxy F។ យោងតាមការចុះផ្សាយរបស់ Phone Arena បានឲ្យដឹងថា ពាក្យថា "F មកពីពាក្យ Fashion" ដូច្នេះមានន័យថា Galaxy F ត្រូវបានរចនាឡើង យ៉ាងល្អឯកសម្រាប់ប្រជែង និងសម្លាប់ iPhone 6។
ប្រភពដដែលបានបញ្ជាក់ថា Galaxy F មានអេក្រង់ទំហំ ៥,៣អ៊ីង កាមេរ៉ាទំហំ ១៦មេហ្គាភិចសែល មានប្រព័ន្ធដំណើរការ Android 4.4.3។
ប្រភពដដែលបានបន្តទៀតថា Samsung Galaxy F ត្រូវបានបំពាក់មុខងារស្គែនម្រាមដៃ កម្មវិធីជួយសន្សំសំចៃថ្ម (បើសិនជានៅសល់ ៥% អាចកំណត់វាទៅជាំ UPSM នឹងអាចប្រើបាន ១២ម៉ោង) និងមុខងារតាមដានចង្វាក់បេះដួង។
Galaxy F ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា និងមានតម្លៃ ប្រហក់ប្រហែលនឹង iPhone 6 ព្រោះវាត្រូវបាន Samsung ទុកជាគួរប្រជែងសម្រាប់ផ្ដួល iPhone 6៕