លួចស្រឡាញ់នាងតាំង ពីនៅក្រមុំពេលប្តីចេញ ទៅផឹកស៊ីចាប់រំលោភ រហូតសម្រេចបំណង
ខេត្តបាត់ដំបង
៖ បុរសម្នាក់បន្ទាប់ពី ផឹកស៊ីស្រវឹងចិត្តស្លុយ
បានលបឡើងលើផ្ទះ ចាប់រំលោភប្រពន្ធគេ រហូតបានសម្រេចបំណង
ដោយគំរាមអ្នកផ្ទះ មិនអោយស្រែក ខណៈដែលបុរសជាប្តី
ចេញទៅផឹកស៊ីយូរពេក មិនឃើញវិលត្រលប់មកផ្ទះកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចដំណាក់ចេក ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន។
លោក គឹម វាសនា មេបញ្ជាការអាវុធហត្ថ ស្រុកសំពៅលូន បានអោយដឹងថា បុរសសង្ស័យដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួនកាលពីម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន និងបញ្ជូនទៅ ទីបញ្ជាការអាវុធហត្ថខេត្ត នៅល្ងាចថ្ងៃដដែល មានឈ្មោះ អុល សុភ័ក្រ អាយុ ២១ឆ្នាំ មានទីកន្លែងកំណើត ក្នុងភូមិឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ ចំណុចដំណាក់ចេក ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ គសអ អាយុ ១៨ឆ្នាំ មានប្តី មិនទាន់មានកូន។
ឈ្មោះ អុល សុភ័ក្រ ជាជនសង្ស័យ បានសារភាពថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ខ្លួននិងបក្សពួក ២នាក់ទៀត បានស៊ីផឹកជុំគ្នា អស់ស្រា ៥លីត្រ ទើបឈប់បែកផ្លូវគ្នា។ ពេលដែលខ្លួនស្រវឹង បាននឹកដល់នារីរងគ្រោះ កាលមិនទាន់មានប្តី បានលួចស្រលាញ់នាង ហើយនៅយប់នោះដឹងថា ប្តីនាងចេញទៅស៊ីផឹកខាងក្រៅ មិនទាន់ចូលផ្ទះ ក៏បានដើរសំដៅទៅផ្ទះនាង។ពេលឡើងដល់ផ្ទះនាង បានឃើញឈ្មោះ ជិន សំអន ជាឪពុកក្មេកជនរងគ្រោះ កំពុងស្រវឹងធ្លាក់ភ្នែក និងក្មេងតូចៗ ៤នាក់ ជាប្អូនក្មួយជនរងគ្រោះ ដេកក្នុងម៉ុងជាមួយនាង។
ពេលនោះខ្លួនបានសម្លុត អោយឪពុកក្មេកនាង បិតភ្លើងនិងក្មេងទាំងនោះ កុំអោយស្រែកបន្ទាប់មកខ្លួន ក៏អូសដៃនាងចេញពីក្នុងមុង មករំលោភក្បែរទ្វារ រហូតបានសម្រេច ១ដង។ស្រាប់តែពេលនោះឈ្មោះ វិន ភាព ជាម្តាយក្មេកនាងមកទាន់ បានស្រែកឆោរឡោទាំងយប់ ហើយពេលនោះ ខ្លួនភ័យពេកក៏លោតចុះ ពីលើផ្ទះរត់គេចខ្លួនតែម្តង។ លុះម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ កម្លាំងអាវុធហត្ថ បានចុះទៅឃាត់ខ្លួន នៅចំណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន តែម្តង៕

ប្រភពពី វត្តភ្នំ