លោកឈឹម ផលវរុណ ទទួលបានតំណែងថ្មី បន្ថែមលើមុខងារជាទី ប្រឹក្សានាយករដ្ឋមន្រ្តី
ភ្នំពេញ៖ លោក
ឈឹម ផលវរុណ អ្នកអត្ថាធិប្បាយ គាំទ្រ រាជរដ្ឋាភិបាល និងតែងតែរិះគន់មិនសំចៃ
មាត់លើគណ បក្សប្រឆាំងនោះ នៅពេលនេះត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា
ប្រកាសតែងតាំងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៃ
ទីស្តីការគណៈរដ្ឋមន្រ្តី មានឋានៈស្មើរដ្ឋមន្រ្តី។ នេះជាតំណែងទីពីរហើយ
សម្រាប់រូបលោក ក្នុងអាណត្តិថ្មី នៃរាជរដ្ឋា ភិបាលកម្ពុជា ខណៈកាលពីថ្ងៃទី២៤
ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ រូបលោកត្រូវបានព្រះមហាក្សត្រ
ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សានាយករដ្ឋមន្រ្តី មួយតំណែងរួចម្តងមកហើយ។
យោងតាមប្រភពស្និទ្ធនឹងលោក ឈឹម ផលវរុណ
បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា កាលពី ថ្ងៃទី១៧ ខែកក្កដា
ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា
បានចេញលិខិតប្រកាសតែងតាំងលោក ឈឹម ផលវរុណ
ជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី
មានឋានៈស្មើនឹងរដ្ឋមន្រ្តី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា
ឆ្នាំ២០១៤កន្លងទៅ លោក ឈឹម ផលវរុណ ក៏ត្រូវបានព្រះមហាក្សត្រ ខ្មែរ ព្រះករុណា
ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជា ដោយមានតួនាទីជាទីប្រឹក្សាផ្នែកច្បាប់។
សូមបញ្ជាក់ថា លោកឈឹម ផលវរុណ
ត្រូវបានសាធារជនទូទៅបានស្គាល់យ៉ាងច្បាស់ តាមរយៈការវិភាគនយោ
បាយនៅតាមកញ្ចក់ទូរទស្សន៍ ដែលតែងតែរិះគន់មិនសំចៃមាត់ឡើយលើគណបក្សប្រឆាំង។
បច្ចុប្បន្នលោក ឈឹម ផលវរុណ
ក៏មានតួនាទីជាប្រធានវិទ្យាស្ថានពលរដ្ឋវិទ្យាផងដែរ
រូបលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅ សកលវិទ្យាសហព័ន្ធអាល្លឺម៉ង់៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news